គង់ ប៊ុនឈឿន
From Wikipedia, the free encyclopedia
Remove ads
កវីនិពន្ធម្ចាស់ដងស្ទឹងសង្កែ ជាកូនកសិករក្រីក្រម្នាក់ក្នុងចំណោមបងប្អូន ២នាក់ តែជាអកុសល បងប្រុសរបស់លោកបានស្លាប់ទៅតាំងពីរូបលោកនៅវ័យកុមារភាព។
កវីនិពន្ធរូបនេះរស់នៅ ភូមិចម្ការសំរោង ឃុំចម្ការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកស្រី តាត គឹមលន នៅឆ្នាំ១៩៦៣ ហើយមានកូនចំនួន ៦នាក់ គឺប្រុសម្នាក់ និងស្រី ៥នាក់ ហើយក្នុងនោះ កូនចំនួន ៥នាក់បានទៅរស់នៅប្រទេសន័រវេសន៍ និងកូនស្រីម្នាក់នៅរាជធានីភ្នំពេញ។
កូនច្បងទីមួយ អ្នកស្រី ប៊ុនឈឿន សូរិដា ថ្លែងថា ប្អូនៗរបស់អ្នកស្រីបានចាកចេញពីស្រុកខ្មែរទៅរស់នៅក្រៅប្រទេសតាមឪពុករបស់អ្នកស្រី តាំងពីឆ្នាំ២០០០ រហូតមក។ អ្នកស្រីបន្ថែមថា អំឡុងពេលរស់នៅក្រៅប្រទេស គឺ ៤ឆ្នាំដំបូងនៅប្រទេសថៃ ហើយក្រោយមក បានផ្លាស់ទៅរស់នៅប្រទេសន័រវេសន៍ វិញ។
Remove ads
កវីនិពន្ធ គង្គ ប៊ុនឈឿន បានបន្សល់ស្នាដៃជាច្រើនដល់ក្មេងជំនាន់ក្រោយនៅមុនពេលលោកបានលាចាកលោក។ លោកត្រូវបានគេស្គាល់ថា ជាកវី ម្ចាស់ស្ទឹងសង្កែ។ ការនិរទេសខ្លួនរបស់ក្រុមគ្រួសារ លោក គង្គ ប៊ុនឈឿន កាលពីឆ្នាំ២០០០ មិនមែនលោកចង់ទៅរស់នៅឯបរទេសនោះទេ។
យើង ត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ បានប្រទេសជាតិរបស់យើងរស់នៅរុងរឿងបាន ហើយបើកាលណាបែកបាក់គ្នា នឹងវិនាសហិនហោចអស់គ្មានថ្ងៃរីកចម្រើនបាននោះទេ។ នេះជាបណ្ដាំចុងក្រោយរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន។ កូនស្រីរបស់លោកឲ្យដឹងថា ឪពុករបស់អ្នកស្រីចង់នៅក្នុងស្រុកណាស់ ដើម្បីបន្តអាជីពរបស់លោក និងចង់បណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឲ្យមានជំនាញតាក់តែងនិពន្ធបន្តពីលោក និងចង់លើកស្ទួយវិស័យសិល្បៈ។ អ្នកស្រីបន្ថែមថា កវីនិពន្ធ គង្គ ប៊ុនឈឿន ធ្លាប់បួសរៀននៅវត្តពោធិ៍វាល ក្រុងបាត់ដំបង ហើយទទួលបានសញ្ញាបត្របឋមភូមិភាសាបាលី ឬហៅថាឌីប្លូម ប៉ុន្តែអ្នកស្រីមិនចាំថានៅឆ្នាំណាពិតប្រាកដនោះទេ។
កវីនិពន្ធម្ចាស់បទ "ស្ពានអូរតាគី" រូបនេះ ទទួលបានពានរង្វាន់លេខមួយជាលើកដំបូងនៅឆ្នាំ១៩៥៧ ក្នុងការប្រឡងរឿងប្រលោមលោក ក្រោមអត្ថបទមួយដែលមានចំណងជើងថា "ទឹកភ្នែកនារី ឬស្នេហាលុះអវសាន"។ ក្រៅពីនេះ លោកក៏ធ្លាប់ទទួលពានរង្វាន់ជាច្រើនទៀតពីសម្ដេចព្រះបាទ នរោត្ដម សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បទចម្រៀងដែលជាស្នាដៃលោកនិពន្ធ
បទចម្រៀងដែលជាស្នាដៃនិពន្ធរបស់លោក គង់ ប៊ុនឈឿន គឺ÷
Remove ads
កវីនិពន្ធ និងជាអ្នកស្រាវជ្រាវប្រវត្តិសិល្បករជំនាន់ដើម លោក សេង ដារា ដែលបានសិក្សាច្បាស់លាស់អំពីជីវប្រវត្តិរបស់ លោក គង្គ ប៊ុនឈឿន មានប្រសាសន៍ថា កវីនិពន្ធជើងចាស់រូបនេះ មានថ្វីដៃនិពន្ធសិល្បៈជាច្រើនផ្នែក មានជាអាទិ៍ ទំនុកច្រៀង បទភ្លេង ប្រលោមលោក ភាពយន្ត ដឹកនាំរឿង ព្រមទាំងចេះគូរគំនូរផងដែរ៖ «ដ្បិតតែគាត់ក្រីអភព្វរស់នៅគ្មានសេចក្ដីសុខរហូតដល់ថ្ងៃស្លាប់ តែរូបគាត់បានកសាងទុកធ្វើឲ្យយើងទាំងអស់គ្នាមើលឃើញអំពីភាពអស្ចារ្យ និងទេពកោសល្យរបស់គាត់ខ្លាំងណាស់ ដោយមិនអាចកាត់ថ្លៃបានឡើយ។ ហើយបើសិនជាអាច ខ្ញុំសូមឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង់រូបសំណាករបស់គាត់មួយទុកឲ្យកូនខ្មែរជំនាន់ក្រោយបានមើលជាការប្រសើរ»។
ជាងនេះទៅទៀត បទចម្រៀងរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន ភាគច្រើនបង្ហាញអំពីទិដ្ឋភាពជាក់ស្ដែងនៅក្នុងសង្គមជាតិ ដែលទាក់ទាញអារម្មណ៍របស់អ្នកស្ដាប់ចង់ឃើញ និងចង់ទស្សនាដល់ទីកន្លែង ជាពិសេសទឹកដីស្រុកកំណើតរបស់លោកនៅខេត្តបាត់ដំបង តែម្ដង។ ជាក់ស្ដែង បទចម្រៀងល្បីៗរួមមាន ម្លប់ដូងទី១០ អារសាច់ជូនម្ដាយ អនុស្សាវរីយ៍ខ្នងភ្នំសំពៅ កូនស្រីអ្នកនេសាទ ដែលច្រៀងដោយ អ្នកស្រី រស់ សេរីសុទ្ធា និងបទ រំដួលដងស្ទឹងសង្កែ ច្រៀងដោយអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត ជាដើម។
Remove ads
កូនស្រីរបស់កវីនិពន្ធល្បីឈ្មោះរូបនេះ ឲ្យដឹងទៀតថា ឪពុករបស់អ្នកស្រីបានស្លាប់កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នៅក្នុងមន្ទីរពេទ្យមួយនៃប្រទេសន័រវេសន៍ បន្ទាប់ពីធ្លាក់ខ្លួនឈឺប្រមាណ ៣ឆ្នាំដោយសារជំងឺមហារីកតំរង់នោម៖ កាលពីគាត់ធ្វើទុក្ខដំបូង គាត់ដូចជាពុំមានជំងឺមហារីកទេ តែក្រោយពេលវះកាត់ហើយ យើងបានពិនិត្យតាមដានរៀងរាល់ឆ្នាំ ប៉ុន្តែឪពុកខ្ញុំគាត់អត់បានចាប់អារម្មណ៍នឹងជំងឺនេះ ហើយក៏ចេះបណ្ដោយរហូតដល់មានការដុះសាច់ ទើបចាប់ផ្ដើមព្យាបាលតែម្ដង។
កវីនិពន្ធគ្មានគូប្រៀប លោក គង្គ ប៊ុនឈឿន បានលាចាកលោកទៅក្នុងវ័យ ៧៧ឆ្នាំ។ ស្នាដៃចុងក្រោយរបស់លោកមួយទៀតមុននឹងលោកចាកចេញពីកម្ពុជា ទៅរស់នៅក្រៅប្រទេស គឺលោកបានសរសេរសៀវភៅប្រលោមលោកមួយដែលមានចំណងជើងថា វាសនារបស់កញ្ញា តាត ម៉ារីណា ប្រឡោមលោកបែបសម័យបច្ចុប្បន្នដែលមានជាប់ទាក់ទងជាមួយ លោក ស្វាយ ស៊ីថា (ជានរណាស្វែងយល់ដោយខ្លួនឯង) និងត្រូវជាអ្វីនឹង អ្នកស្រី ឃួន សុផល ដែលសៀវភៅប្រឡោមលោកមួយក្បាលនេះមាននិយាយពី សង្គ្រាមទឹកអាស៊ីត បន្ទាប់ពីចេញផ្សាយអត្ថបទរបស់លោកភ្លាម សមត្ថកិច្ចខ្មែរបានតាមចាប់រូបលោក ធ្វើឲ្យក្រុមគ្រួសាររបស់កវីនិពន្ធជើងចាស់រូបនេះ ត្រូវជម្លៀសចេញទៅប្រទេសថៃ មួយរំពេច មុននឹងបានសិទ្ធិបន្តទៅរស់នៅប្រទេសន័រវេសន៍។
អ្នកស្រី ប៊ុនឈឿន សូរិដា អះអាងថា មូលហេតុដែលអ្នកស្រីមិនបានចេញទៅរស់នៅជាមួយឪពុកនៅពេលនោះ ដោយសារអ្នកស្រីជាប់រវល់ការងារផ្នែកសិល្បៈនៅរាជធានីភ្នំពេញ៖ កាលណោះដោយសារនាងខ្ញុំរស់នៅក្រៅបន្ទុកពីឪពុកម្ដាយ ខ្ញុំទៅហើយ។ ចំណែកប្អូនៗរបស់នាងខ្ញុំ ពួកគេរស់នៅក្នុងបន្ទុកគ្រួសារជាមួយឪពុកខ្ញុំ។ ហើយម្យ៉ាងទៀត កាលដែលគាត់ចេញទៅក្រៅប្រទេសក៏ឪពុកខ្ញុំមិនបានប្រាប់ថាមានរឿងរ៉ាវកើតឡើងដែរ។
ក្រោយពីទទួលដំណឹងមរណភាពភ្លាម ពលរដ្ឋខ្មែរទាំងអ្នកនៅក្នុងប្រទេស និងអ្នករស់នៅក្រៅប្រទេស បានផ្ញើសារចូលរួមរំលែកទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសាររបស់កវីនិពន្ធ គង្គ ប៊ុនឈឿន និងសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់កវីជើងចាស់ដែលមានថ្វីដៃរូបនេះ។
ទន្ទឹមគ្នានេះដែរ បណ្ដាំចុងក្រោយរបស់កវីនិពន្ធម្ចាស់បទ ស្ទឹងសង្កែរូបនេះ ដែលបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) នៅមុនពេលលោកទទួលមរណភាពនោះ លោកបានផ្ដាំផ្ញើឲ្យពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួបរួមសាមគ្គីគ្នា ហើយត្រូវចេះស្រឡាញ់ និងថែរក្សាប្រពៃណីវប្បធម៌របស់ជាតិឲ្យបានគង់វង្ស៖ «យើងត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ បានប្រទេសជាតិរបស់យើងរស់នៅរុងរឿងបាន ហើយបើកាលណាបែកបាក់គ្នា នឹងវិនាសហិនហោចអស់គ្មានថ្ងៃរីកចម្រើនបាននោះទេ»។
អដ្ឋិធាតុរបស់កវីជើងចាស់ គង្គ ប៊ុនឈឿន សាច់ញាតិនឹងយកទៅតម្កល់ទុកនៅក្រុងបាត់ដំបង នៅខែឧសភា ឆ្នាំ២០១៦។ ទោះបីជាយ៉ាងណា សាច់ញាតិមិនទាន់បញ្ជាក់ទីកន្លែងសម្រាប់បញ្ចុះអដ្ឋិធាតុនៅវត្តណាឲ្យបានច្បាស់លាស់នៅឡើយ៕
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads