គង់ ឡេ
From Wikipedia, the free encyclopedia
Remove ads
មេបញ្ជាការ គង់ ឡេ (ກອງແລ) កើតថ្ងៃទី ៦ ខែ មិនា ឆ្នាំ១៩៣៤ ស្លាប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៤ ជាមេបញ្ជាការលាវដ៏លេចធ្លោលោកមេបញ្ជាការ កងវរសេនាឆ័ត្រយោងតូច ជាកងដ៏លេចធ្លោរបស់រាជាណាចក្រលាវ កងពលនេះដើរតួយ៉ាងសំខាន់ក្នុងសង្គ្រាមសុីវិលលាវ។ លោកជាមេបញ្ជាការវ័យក្មេងដែលបានហ្វឹកហាត់ដោយកងទ័ពសហរដ្ធអាមេរិច នៅថ្ងៃទី១០ ខែសីហា ១៩៦០ លោកបានរដ្ធប្រហារទម្លាប់រាជរដ្ធាភិបាលលាវដោយប្រើយោធាលោកចង់កម្ទេចពួកពុករលួយក្នុងប្រទេសលោកថែមទាំងបន្ទួសអាមេរិចដែលបានគាំទ្រនយោបាយអាក្រក់នៅស្រុកលាវ ក្រោយពីការបន្ទួសនេះរួច វាបានធ្វើអោយមេដឹកនាំអាមេរិចមានការភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្តែប៉ុន្មានខែក្រោយមក នៅឆ្នាំ១៩៦០ ខែធ្នូ ថ្ងៃទី១៤ មេបញ្ជាការលោក ភូមី នូសាវ៉ាន់ បានរដ្ធប្រហារលោកវិញដោយមានជំនួយពីអាមេរិច ។ លោកនិងបក្សពួកបានធ្វើដំណើរត់គេចទៅវាលក្រឡ នៅទីនោះលោកបានបង្កើតកងទ័ពមួយដែលមិនចូលបក្សសម្ព័ន្ធ ក្រោយមកកងទ័ពរបស់លោក ត្រូវបានបែកបាក់ក្រោយពួក កម្មុសនីលាវអូសទាញសមាជិកលោកទៅចូលរួមហើយសមាជិកខ្លះទៀតបានចូលរួមធជាមួយរាជរដ្ធាភិបាលវិញ នៅខែមេសា ឆ្នាំ១៩៦៤ កងទ័ពកម្មុនីសលាវបានវាយកងទ័ពលោក ហេតុនេះលោកក៏បានចូលរួមជាមួយរាជរដ្ធាភិបាលប្រឆាំងពួកយួននិងកម្មុនីសលាវវិញក៏ប៉ុន្តែលោកបានបរាជ័យ លោកក៏បានបង្ខំចាកចេញពីលាវក្រោយពួកកម្មុនីសបានកាន់កាប់ប្រទេសលាវ
លោកបានរស់ជាមួយច្រើនប្រទេសមុននិងទៅប្រទេសបារាំង ដូចជា ហុងកុង ឥណ្ឌូនេសុី សហរដ្ធអាមេរិច ហើយចុងក្រោយបារាំង លោកបានស្លាប់នៅឆ្នាំ២០១៤ ខែមករា ថ្ងៃទី១៧
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads