គណបក្សកុម្មុយនិស្តគុយបា

គណបក្សកាន់អំណាចនៅប្រទេសគុយបា From Wikipedia, the free encyclopedia

គណបក្សកុម្មុយនិស្តគុយបា
Remove ads

គណបក្សកុម្មុយនិស្តគុយបា (ភាសាអេស្ប៉ាញPartido Comunista de CubaPCC) ឬហៅសាមញ្ញថា បក្សកុម្មុយនិស្តគុយបា គឺជាគណបក្សកាន់អំណាចនៅក្នុងសាធារណរដ្ឋគុយបារដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋគុយបាបានចែងថា បក្សត្រូវដើរតួនាទីជា"កម្លាំងដឹកនាំរបស់សង្គមនិងរដ្ឋ"។ គណបក្សនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៦៥ ក្នុងនាមជាបក្សស្នងនៃគណបក្សរួបរួមបដិវត្តន៍សង្គមនិយមគុយបាដែលធ្លាប់បានចូលរួមក្នុងចលនា ២៦ កក្កដាជាមួយគណបក្សប្រជាជនសង្គមនិយមដើម្បីឡើងកាន់កាប់អំណាចដឹកនាំប្រទេសនៅក្នុងឆ្នាំ១៩៥៩។

ព័ត៌មានសង្ខេប បក្សកុម្មុយនិស្តគុយបា Partido Comunista de Cuba, ស្ថាបនិក ...
Remove ads

PCC គឺជាគណបក្សកុម្មុយនិស្តដែលផ្អែកលើគោលការណ៍លទ្ធិប្រជាធិបតេយ្យកណ្តាល ដែលជាគោលការណ៍បង្កើតឡើងដោយអ្នកបដិវត្តន៍រុស្ស៊ីឈ្មោះវ្លាឌីមៀរ លេនីនដោយវាអនុញ្ញាតឱ្យមានការពិភាក្សាគ្នាដោយសេរីនិងបើកចំហរអំពីបញ្ហានៃគោលនយោបាយនៅក្នុងបក្សហើយបន្ទាប់មកគឺតម្រូវឱ្យមានការយល់ព្រមព្រៀងគ្នារវាងសមាជិកបក្សលើគោលនយោបាយថ្មី។ ស្ថាប័នខ្ពស់បំផុតរបស់បក្សគឺសមាជបក្សដែលត្រូវកោះប្រជុំរៀងរាល់ប្រាំឆ្នាំម្តង។ បើកិច្ចប្រជុំសមាជបក្សមិនអាចប្រព្រឹត្តិទៅរួចនុះគណៈកម្មាធិការកណ្តាលគឺជាអ្នករៀបចំកិច្ចប្រជុំជំនួស។ កិច្ចប្រជុំរបស់គណៈកម្មាធិការកណ្តាលគឺត្រូវប្រព្រឹត្តិទៅរយៈពេលពីរដងក្នុងមួយឆ្នាំដូច្នេះកាតព្វកិច្ចនិងទំនួសខុសត្រូវប្រចាំថ្ងៃគឺត្រូវបានប្រគល់មកឱ្យការិយាល័យនយោបាយ។ គិតត្រឹមខែមេសា ឆ្នាំ២០២១ លេខាទីមួយនៃគណៈកម្មាធិការបជ្ឈឹមបក្សគឺលោកមីហ្គែល ឌីយ៉ា-កានែល ហើយលោកក៏ត្រូវជាប្រធានាធិបតីគុយបាផងដែរ។[][] ចំណែកឯលេខាទីពីរនៃបក្សវិញគឺលោកចូសេ រ៉ាមន ម៉ាកាដូ វិនទូរ៉ាដោយលោកបានកាន់កាប់តំណែងនេះចាប់តាំងពីឆ្នាំ២០១១ ឯណោះ។[]

Remove ads

ប្រវត្តិសាស្ត្រ

ក្រុមអង្គការកុម្មុយនិស្តនិងអង្គការអនាធិបតេយ្យចាប់មានឡើងនៅគុយបាតាំងពីដើមសម័យសាធារណរដ្ឋគុយបាឯណោះ។ គេបានឱ្យដឹងថា បក្សកុម្មុយនិស្តគុយបាដើមត្រូវបានបង្កើតនៅកំឡុងទស្សវត្ត ១៩២០។ នៅឆ្នាំ១៩៤៤ បក្សនោះក៏បានប្តូរឈ្មោះមកជា គណបក្សប្រជាជនសង្គមនិយមដើម្បីចូលរួមនៅក្នុងការបោះឆ្នោត។ នៅខែកក្កដា ឆ្នាំ១៩៦១ រយៈពេលពីរឆ្នាំបន្ទាប់ពីរដ្ឋាភិបាលរបស់លោកហ្វលជេនស៊ីអូ បាទីស្តាត្រូវបានផ្តួលរលំ ក្រុមបដិវត្តន៍គុយបាក៏បាននាំគ្នាទៅបង្កើតអង្គការនយោបាយមួយដែលមានឈ្មោះថា"អង្គការបដិវត្តន៍ចម្រុះ" (អបច)។ អង្គការបដិវត្តន៍ចម្រុះគុយបាគឺកើតចេញមកពីក្រុមបដិវត្តន៍បីមានដូចជា៖

  • ចលនា ២៦ កក្កដា ដែលដឹកនាំដោយលោកហ្វីដែល កាស្ត្រូ
  • គណបក្សប្រជាជនសង្គមនិយម ដែលដឹកនាំដោយលោកប្លាស រ៉ូកា
  • ផ្នែកមួយនៃក្រុមប្រឹក្សានិស្សិតបដិវត្តន៍ដែលដឹកនាំដោយលោកហ្វារេ ឆូមន

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៦២ អបច ក៏បានប្តូរឈ្មោះមកជា "គណបក្សរួបរួមបដិវត្តន៍សង្គមនិយមគុយបា" (គរបសគ) ហើយទីបំផុតក៏បានប្តូរមក"គណបក្សកុម្មុយនិស្តគុយបា"នៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៦៥។ នៅក្នុងមាត្រា ៥ នៃរដ្ឋធម្មនុញ្ញគុយបាឆ្នាំ១៩៧៦ បានចែងថា បក្សកុម្មុយនិស្តគឺជា"កម្លាំងដឹកនាំជាន់ខ្ពស់របស់សង្គមនិងរដ្ឋហើយមានកិច្ចប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកការកសាងនូវលទ្ធិសង្គមនិយមនិងសង្គមកុម្មុយនិស្តដ៏រីកចម្រើនមួយ"។[១០] រាល់គណបក្សនយោបាយទាំងអស់និងរួមទាំងបក្សកុម្មុយនិស្តនេះផងដែរគឺត្រូវបានហាមឃាត់មិនឱ្យផ្សព្វផ្សាយអង្គការរបស់ខ្លួនជាសាធារណៈនោះឡើយ។

ក្នុងរយៈពេល ១៥ ឆ្នាំដំបូងនៃអត្ថិភាពជាផ្លូវការរបស់ខ្លួន បក្សមួយនេះគឺកម្រនឹងចេញសកម្មភាពនៅខាងក្រៅការិយាល័យនយោបាយណាស់។ គណៈកម្មាធិការបជ្ឈឹមបក្សទាំង ១០០ រូបគឺមិនសូវបានជួបជុំគ្នាឡើយ ហើយអស់រយៈពេលជាងដប់ឆ្នាំក្រោយពីការបង្កើតបក្សឡើងទើបគេឃើញថាកិច្ចប្រជុំសមាជបក្សដំបូងត្រូវបើកប្រព្រឹត្តិធ្វើឡើង។ នៅឆ្នាំ១៩៦៩ សមាជិកភាពរបស់បក្សគឺមានត្រឹមតែ ៥៥,០០០ នាក់ប៉ុណ្ណោះដែលស្មើនឹង ០.៧% នៃចំនួនប្រជាជនសរុប។ ស្ថិតិនេះបានបញ្ជាក់ឱ្យឃើញថា បក្សកុម្មុយនិស្តគុយបាគឺជាគណបក្សកុម្មុយនិស្តកាន់អំណាចតូចជាងគេបង្អស់នៅលើពិភពលោក។ នៅកំឡុងទស្សវត្ត ១៩៧០ បរិធានបក្សក៏ចាប់ផ្តើមរីកលូតលាស់ឡើង។ នៅពេលដែលសមាជបក្សដំបូងចាប់ប្រព្រឹត្តិឡើងនៅក្នុងឆ្នាំ១៩៧៥ សមាជិកភាពនៃបក្សកុម្មុយនិស្តគុយបាបានកើនឡើងបានចំនួនពីរសែននាក់ឯណោះ។ ចាប់តាំងពីពេលនោះមក គណៈកម្មាធិការបជ្ឈឹមបក្សក៏ចាប់ផ្តើមជួបប្រជុំគ្នាជារឿយៗហើយបានចែកចេញនូវបរិធានអង្គការដែលអនុញ្ញាតឱ្យបក្សកាន់តួនាទីនាំមុខនៅក្នុងសង្គម។

Remove ads

សមាជប្រជុំបក្ស

បក្សកុម្មុយនិស្តគុយបាបានបើកសមាជប្រជុំដំបូងនៅក្នុងឆ្នាំ១៩៧៥ ហើយបន្ទាប់មកនៅឆ្នាំ១៩៨០ ១៩៨៦ ១៩៩១ ១៩៩៧ និង២០១១។ សមាជប្រជុំបក្សលើកទីប្រាំពីរត្រូវបានប្រព្រឹត្តិធ្វើឡើងពីថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦[១១] ស្របនឹងថ្ងៃប្រារព្ធខួប ៥៥ ឆ្នាំនៃជ័យជម្នះរបស់កងទ័ពបដិវត្តន៍គុយបានៅឯឆ្នេរជីរន[១២]

កិច្ចប្រជុំសមាជបក្សលើកទី៨ គ្រោងនឹងប្រព្រឹត្តិធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។[១៣]

Remove ads

គណៈកម្មាធិការបជ្ឈឹមបក្ស

សូមមើល: បញ្ជីសមាជិកគណៈកម្មាធិការបជ្ឈឹមបក្សកុម្មុយនិស្តគុយបា (ជាភាសាអេស្ប៉ាញ)

អង្គការធំៗរបស់បក្ស

សម្ព័ន្ធយុវជនកុម្មុយនិស្តគុយបា (បង្កើតឡើងនៅឆ្នាំ១៩៦២ ដោយហ្វីដែល កាស្ត្រូ) ជាក្រុមយុវជនដែលនឹងបម្រើជាក្រុមសកម្មប្រយុទ្ធនៅពេលអនាគតឱ្យបក្ស។

សមាជីបកណ្តាលគុយបា (បង្កើតឡើងនៅឆ្នាំ១៩៣៩ ដោយប្លាស រ៉ូកា និងឡាសារ៉ូ ប៉េណា) ជាមជ្ឈមណ្ឌលសហជីបគុយបា។

សហព័ន្ធនារីគុយបា (បង្កើតឡើងនៅឆ្នាំ១៩៦០ ដោយហ្វីដែល កាស្រ្តូ និងវីលម៉ា អេស្ពីន) ជាអង្គការនារីកណ្តាល។

សមាគមកសិករជាតិខ្នាតតូច (បង្កើតឡើងនៅឆ្នាំ១៩៦០ ដោយហ្វីដែល កាស្ត្រូ) ជាអង្គការកសិករ។

អង្គការក្រុមនាំផ្លូវចូសេ ម៉ាទី (បង្កើតឡើងនៅឆ្នាំ១៩៧៧ ដោយហ្វីដែល កាស្ត្រូ) ជាអង្គការនិស្សិត (វ័យក្មេង)។

សហព័ន្ធនិស្សិតមធ្យមសិក្សា (បង្កើតឡើងនៅឆ្នាំ១៩៧០ ដោយហ្វីដែល កាស្ត្រូ) ជាអង្គការនិស្សិត (ដំបូង)។

សហព័ន្ធនិស្សិតសកលវិទ្យាល័យ (បង្កើតឡើងនៅឆ្នាំ១៩២២ ដោយជូលីអូ អានតូនីអូ មេឡា) ជាអង្គការនិស្សិត (សកលវិទ្យាល័យ)។

គណៈកម្មាធិការសម្រាប់ការការពារបដិវត្តន៍ (បង្កើតឡើងនៅឆ្នាំ១៩៦០ ដោយហ្វីដែល កាស្ត្រូ) ជាអង្គការការងារសហគមន៍។

សមាគមន៍យុទ្ធជននៃបដិវត្តន៍គុយបា (បង្កើតឡើងនៅឆ្នាំ១៩៩៣ ដោយហ្វីដែល កាស្ត្រូ) ជាអង្គការសម្រាប់បុគ្គលិកយោធាទាំងសកម្មនិងចូលនិវត្តន៍។

សហភាពអ្នកសារព័ត៌មានគុយបា (បង្កើតឡើងនៅឆ្នាំ១៩៦៣ ដោយហ្វីដែល កាស្ត្រូ) ជាអង្គការអ្នកសារព័ត៌មានកណ្តាល។

Remove ads

ក្រុមយុវជននៃបក្ស

ស្លាបយុវជននៃបក្សកុម្មុយនិស្តគុយបាមានឈ្មោះថា សម្ព័ន្ធយុវជនកុម្មុយនិស្តគុយបា (Unión de Jóvenes Comunistas, UJC) ដែលសព្វថ្ងៃគឺជាអង្គការសមាជិកនៃសហព័ន្ធយុវជនប្រជាធិបតេយ្យពិភពលោក។ បក្សនេះក៏មានក្រុមវ័យក្មេងដែរ ដែលមានឈ្មោះថា អង្គការក្រុមនាំផ្លូវចូសេ ម៉ាទី

មនោគមវិជ្ជា

បើប្រៀបធៀបទៅនឹងបក្សកុម្មុយនិស្តកាន់អំណាចនៅប្រទេសវៀតណាម ចិន និងឡាវ បក្សកុម្មុយនិស្តគុយបាគឺនូវតែប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្ស–លេនីនចាស់និងគំរូដឹកនាំចាស់របស់សូវៀត។ បច្ចុប្បន្ន បក្សកុម្មុយនិស្តគុយបាកំពុងកើតមានការស្ទាក់ស្ទើរយ៉ាងខ្លាំងមកលើការធ្វើកំណែទម្រង់ទីផ្សារហើយតាំងពីសហភាពសូវៀតត្រូវរំលាយចោលមក វាត្រូវបានគេបង្ខំឱ្យទទួលយកវិធានការទីផ្សារថ្មីៗមួយចំនួនសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន។ បក្សកុម្មុយនិស្តគុយបាគឺចូលចិត្តប្រកាន់យកនូវគោលនយោបាយអន្តរាគមន៍បរទេស ហើយជារឿយៗវាតែងតែគាំទ្រនូវចលនាឬរដ្ឋាភិបាលឆ្វេងនិយមផ្សេងៗទៀតនៅលើពិភពលោក។ កិច្ចការអន្តរជាតិដ៏អស្ចារ្យបំផុតសម្រាប់បក្សនេះនិងប្រទេសគុយបាទាំងមូលគឺការលូកដៃចូលធ្វើអន្តរាគមន៍នៅក្នុងសង្គ្រាមស៊ីវិលក្នុងប្រទេសអង់កូឡា[១៤][១៥] ក្រោយពីបដិវត្តន៍គុយបាត្រូវបានបញ្ចប់ គណបក្សនេះបានចាប់អនុវត្តនូវគោលលទ្ធិកាស្ត្រូ (មនោគមវិជ្ជារបស់លោកហ្វីដែល កាស្ត្រូ) ហើយនិងលទ្ធិហ្គីវ៉ារ៉ា

គោលនយោបាយការបរទេសមួយទៀតរបស់បក្សនេះគឺការធ្វើទំនាក់ទំនងបរទេសតាមរយៈវេជ្ជពេទ្យ។ ជាទូទៅ គុយបាតែងបញ្ជូនវេជ្ជពេទ្យ អ្នកបច្ចេកទេសខាងកសិកម្ម និងអ្នកជំនាញជាតិគុយបារាប់ពាន់នាក់ផ្សេងៗទៀតទៅជួយប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោក ទាំងនោះរួមមានប្រទេសកម្ពុជាផងដែរ។[ត្រូវការអំណះអំណាង]

តាំងពីក្លាយជាមេដឹកនាំបក្សមក លោករ៉ាអ៊ូ កាស្ត្រូបានចាប់អនុវត្តយុទ្ធនាការសេដ្ឋកិច្ចសង្គមនិយមថ្មីដោយយកត្រាប់តាមគំរូប្រទេសសេដ្ឋកិច្ចមួយចំនួនធំនៅអាស៊ី។ យោងតាមប្រការនេះ ប្រទេសគុយបាគឺកំពុងតម្រង់ខ្លួនបន្តិចម្តងៗទៅរកគំរូសេដ្ឋកិច្ចបែបប្រទេសចិន និងវៀតណាម។[១៦]

Remove ads

ប្រវត្តិនៃការបោះឆ្នោត

ការបោះឆ្នោតរដ្ឋសភាជាតិ

ព័ត៌មានបន្ថែម ឆ្នាំបោះឆ្នោត, ប្រធានគណបក្ស ...
Remove ads

មើលផងដែរ

  • បញ្ជីរាយនាម គណបក្សនយោបាយនៅគុយបា

ឯកសារយោង

តំណភ្ជាប់ក្រៅ

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads