គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

From Wikipedia, the free encyclopedia

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប គឺជាស្ថាប័នឯករាជ្យ​ដែលមាននាទីរៀបចំ​និងត្រួតពិនិត្យ​ការបោះឆ្នោតជាតិនៅកម្ពុជា។[]

ព័ត៌មានសង្ខេប គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, គណៈកម្មាធិការជាតិ overview ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
Thumb
ព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា
គណៈកម្មាធិការជាតិ overview
បង្កើត១៩ ធ្នូ ១៩៩៧
ដែន​សមត្ថកិច្ច កម្ពុជា
ទីស្នាក់ការ​កណ្ដាលផ្ទះលេខ២៧៥ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ១២៣០១
ថវិកា​ប្រចាំ​ឆ្នាំ$២១ ០០០ ០០០ (២០១៣)
គណៈកម្មាធិការជាតិ​ប្រតិបត្តិ[សុិក ប៊ុនហុក], ប្រធាន
ទេព-នីថា, អគ្គលេខាធិការ
គេហទំព័រwww.nec.gov.kh
បិទ

ប្រវត្តិ

គណៈម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប)​ត្រូវ​​បាន​​បង្កើត​​ឡើង​​ដោយ​​ច្បាប់​​ស្ដី​​អំពី​​ការ​​​បោះឆ្នោត​​ជ្រើសតាំងតំណាងរាស្រ្ដ​​ (ចបតរ) ដែល​​​ត្រូវបាន​​អនុម័ត​​ក្នុង​​ឆ្នាំ​​1997។ គ.ជ.ប ​មាន​​សមត្ថកិច្ច​​រៀបចំ​​ និង​​គ្រប់គ្រង​​ការ​បោះឆ្នោត​​ជ្រើសរើស​​​សមាជិក​​ព្រឹទ្ធសភា​ ការបោះឆ្នោត​​ជ្រើសរើស​​តំណាងរាស្រ្ដ​​ ការបោះឆ្នោត​​ជ្រើសរើស​ ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ និង​ការបោះឆ្នោត​​ជ្រើសរើស​ ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ដ ក្រុមប្រឹក្សា​​ក្រុង ក្រុមប្រឹក្សា​​ស្រុក ក្រុមប្រឹក្សា​​ខណ្ឌ។ គ.ជ.ប ជា​​អង្កការ​ឯករាជ​ និង​អព្យាក្រិត្យ​ក្នុងការ​អនុវរត្ត​នូវ​សមត្ថកិច្ច​របស់​ខ្លួន​។ ​​​​បាវចនា​​របស់​ ​ គ.ជ.ប គឺ ឯករាជ្យ​ អព្យាក្រិត្យ​ សច្ចៈ​ យុត្តិធម៌​ និងតម្លាភាព​។

  • ពីឆ្នាំ​1998-2002: គ.ជ.ប​​ មាន​សមាជិក​​ចំនួន​​11រូប(​មាន​សមាសភាព​ជាឥស្សរជន​​ខ្មែរ តំណាង​​ប្រជាពលរដ្ឋ​ តំណាង​គណៈបក្ស​នយោបាយ​ដែល​​មាន​​អាសនៈ​ក្នុង​រដ្ឋសភា ​តំណាង​ក្រសួង​មហាផ្ទៃ​ និង​តំណាង​​អង្កការ​មិនមែន​​រដ្ឋាភិបាល)​ ដែល​​រៀប​ចំ​ការ​បោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្រ្ដ​អាណត្តិ​ទី​2 ឆ្នាំ​1998 និង​ការ​បោះឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី1 ឆ្នាំ2002។
  • ពីឆ្នាំ2002/2003-2006: គ.ជ.ប ​មាន​​សមាជិក​​ សមាជិកា​ 5​រូប ដែល​​រៀបចំ​ការ​បោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្រ្ដ​អាណត្តិ​ទី3 និងការ​បោះឆ្នោត​​ជ្រើសតាំងសមាជិក​ព្រឹទ្ធសភា​ នីតិកាល​ទី2 ឆ្នាំ2006។
  • ពីឆ្នាំ2006​ មក​ដល់​បច្ចុប្បន្ន: គ.ជ.ប ​មាន​​សមាជិក​ សមាជិកា​ចំនួន​ 9រូប ដែល​​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី2 ឆ្នាំ2007។ ការ​​បោះឆ្នោត​​​ជ្រើសតាំង​តំណាងរាស្រ្ដអាណត្តិ​ទី4​​ ​ឆ្នាំ2008​។ ការ​បោះឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សា​រាជធានី ​ក្រុមប្រឹក្សា​ខេត្ដ ​ក្រុមប្រឹក្សា​ក្រុង ​ក្រុមប្រឹក្សា​ស្រុក ​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​​ទី1 ឆ្នាំ2009។ ការ​​បោះឆ្នោត​ឡើងវិញ​ជ្រើសរើស​​ក្រុមប្រឹក្សា​ខណ្ឌពោធិ៍សែនជ័យ​ ឆ្នាំ2011​ និង​ ការ​បោះឆ្នោត​​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ នីតិកាល​ទី3 ឆ្នាំ2012។

សមាជិក គ.ជ.ប

សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ន ដែលកាន់តួនាទីតាំងពីឆ្នាំ២០២១គឹ៖

  • ប្រធាន: ប្រាជ្ញ ចន្ទ
  • អនុប្រធាន: នុត សុខុម
  • មាន សទិ
  • ឌឹម សុវណ្ណារុំ
  • ឌុច សុន
  • ហ៊ីង ធីឬទ្ធិ
  • ឯម សូផាត
  • ហ៊ែល សារ៉ាត់
  • ហង្ស ពុទ្ធា

អគ្គលេខាធិការដ្ឋាន

  • អគ្គលេខាធិការ: ទេព នីថា
  • អគ្គលេខាធិការរង: ម៉ៅ សុភារឹទ្ធិ
  • អគ្គលេខាធិការរង: ម៉ុក⁣ ដារ៉ា
  • អគ្គលេខាធិការរង: សោម សូរីដា
  • អគ្គលេខាធិការរង: នី⁣ ចរិយា

ឯកសារយោង

តំណភ្ជាប់ខាងក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.