គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ

From Wikipedia, the free encyclopedia

Remove ads

ក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំឱ្យមានគណៈកម្មាធិការពិគ្រោះយោបល់​កិច្ច​ការស្ដ្រី និងកុមារ (គ.ក.ស.ក) ដែលមានសិទ្ធិ និងមានភារកិច្ចផ្ដល់យោបល់ និងលើកអនុសាសន៍ជូនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលខេត្ត និង​គណៈកម្មាធិការដទៃទៀតរបស់ក្រុមប្រឹក្សាខេត្ត លើបញ្ហាពាក់ព័ន្ធនឹង​សមភាព​យេនឌ័រ បញ្ហាស្ដ្រី យុវវ័យ និងកុមារ ដែលស្ថិតនៅក្នុងអំណាច មុខងារ និង​ភារកិច្ចរបស់ក្រុមប្រឹក្សាខេត្ត។

សមាសភាព គ.ក.ស.ក

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ ត្រូវមានសមាស​ភាពដូចខាងក្រោម ៖

សមាជិកក្រុមប្រឹក្សាជាស្ដ្រីជ្រើសរើសដោយក្រុមប្រឹក្សាប្រធាន
សមាជិកក្រុមប្រឹក្សាជ្រើសរើសដោយក្រុមប្រឹក្សាអនុប្រធាន
អភិបាលរងជាស្ដ្រី០១រូបអនុប្រធាន
ប្រធាន ឬអនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអនុប្រធាន
​|អនុប្រធានអចិន្ដ្រៃយ៍
នាយករងរដ្ឋបាល០១រូបសមាជិក
ប្រធាន ឬអនុប្រធានមន្ទីរផែនការសមាជិក
ប្រធាន ឬអនុប្រធានមន្ទីរសុខាភិបាលសមាជិក
ប្រធាន ឬអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទសមាជិក
ប្រធាន ឬអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាសមាជិក
ប្រធាន ឬអនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសមាជិក
ប្រធាន ឬអនុប្រធានមន្ទីរកសិកម្មសមាជិក
ស្នងការ ឬតំណាងស្នងការដ្ឋាននគរបាលសមាជិក
នាយក ឬនាយករងទីចាត់ការអន្តរវិស័យសមាជិក
ប្រធាន ឬអនុប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់សមាជិក
តំណាងពីស្ថាប័ន ឬអង្គភាពផ្សេងៗទៀតតាមការចាំបាច់សមាជិក

បញ្ជាក់ ៖

+ ក្នុងករណី ក្រុមប្រឹក្សាខេត្តមិនមានសមាជិកជាស្ដ្រីត្រូវជ្រើសរើសយក​អភិ​បាលរងខេត្តជាស្ដ្រី ដើម្បីធ្វើជាប្រធាន គ.ក.ស.ក។

+ ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ដ្រី ក្រុមប្រឹក្សាខេត្តត្រូវខិតខំធានា​ឱ្យ​មានសមាជិកជាស្ដ្រីសមស្របនៅក្នុងគណៈកម្មាធិការនេះ។

+ ក្រុមប្រឹក្សាខេត្ត ត្រូវចេញសេចក្ដីសម្រេចទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និងសមាជិក គ.ក.ស.ក របស់ក្រុមប្រឹក្សាខេត្ត។ សេចក្ដី​សម្រេចនេះត្រូវចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាខេត្ត។

Remove ads

តួនាទី ភារកិច្ចរបស់ គ.ក.ស.ក

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ មានតួនាទី និង​ភារកិច្ចដូចខាងក្រោម ៖

  • ចូលរួមក្នុងការកសាងចក្ខុវិស័យជាយុទ្ធសាស្ដ្រ សម្រាប់ការអភិវឌ្ឍ​នៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត និងដើម្បីធ្វើឱ្យសម្រេច​បាននូវសមភាពយេនឌរ័ និងការផ្ដល់សេវាផ្សេងៗ ដែលពាក់ព័ន្ធនឹង​សមភាពយេនឌ័រ បញ្ហាស្ដ្រី យុវវ័យ និងកុមារ
  • ប្រមូល និងវិភាគព័ត៌មាននិងទិន្នន័យដែលទាក់ទងនឹងយេនឌ័រ និង​តម្រូវ​ការស្ដ្រី យុវវ័យ និងកុមារ ដើម្បីដាក់បញ្ចូលព័ត៌មានទាំងនេះ ទៅក្នុងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំ​រំកិលប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាខេត្ត
  • រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបញ្ចូល​ទៅក្នុងផែនការសកម្មភាព និងថវិការបស់ក្រុមប្រឹក្សាខេត្ត
  • ចូលរួមក្នុងការរៀបចំតាក់តែង ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដ​ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាខេត្ត ទាក់ទង​នឹងការលើកកម្ពស់ និងការឆ្លើយតបនឹងបញ្ហាសមភាពយេនឌ័រ ស្ដ្រី យុវវ័យ និងកុមារ
  • ស្វែងរកការគាំទ្រពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងគណៈ​កម្មាធិការផ្សេងទៀតនៃក្រុមប្រឹក្សាខេត្ត ដើម្បីលើកផែនការសកម្ម​ភាពសម្រាប់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសមភាពយេនឌ័រ បញ្ហាស្ដ្រី យុវវ័យ និងកុមារនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត
  • សហការ និងផ្ដល់ការគាំទ្រដល់ គ.ក.ស.ក ប្រភេទផ្សេងទៀត ក្នុង​ការដោះស្រាយបញ្ហា ឬសំណូមពរ ឬសំណើនានា ដែលគណៈ​កម្មា​ធិ​ការរបស់ក្រុមប្រឹក្សាប្រភេទផ្សេងនោះ មិនអាចដោះស្រាយបាន​ក្នុង​ការអនុវត្ដមុខងាររបស់ខ្លួន
  • លើកសំណើ និងផ្ដល់យោបល់ជូនក្រុមប្រឹក្សាខេត្ត ឬគណៈអភិបាល​ខេត្ត​អំពីវិធានការសមស្របនានា ដើម្បីជំរុញឱ្យមានការចូលរួមពី​សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងការដោះស្រាយ និងទប់​ស្កាត់​នូវបញ្ហាដែលកើតមានឡើងពាក់ព័ន្ធនឹង កិច្ចការស្ដ្រី យុវវ័យ និងកុមារ
  • ស្វែងរក និងទទួលបានរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងការងាររបស់​គណៈកម្មាធិការ
  • ជំរុញការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងគោលនយោបាយ​នានា​ទាក់ទងនឹងសមភាពយេនឌ័រ ស្ដ្រី យុវវ័យ និងកុមារដល់សហគមន៍​នានានៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត
  • ជំរុញឱ្យមានការប្រមូលព័ត៌មានរបស់សហគមន៍អំពីបញ្ហា ដែលបាន​កើតមានជាប្រចាំពាក់ព័ន្ធនឹងសមភាពយេនឌ័រ ស្ដ្រី យុវវ័យ និង​កុមារ និងមានវិធានការដើម្បីឆ្លើយតប
  • ស្វែងរកការគាំទ្រ ដើម្បីជំរុញឱ្យស្ដ្រីចូលរួមក្នុងការធ្វើសេចក្ដីសម្រេច​ ពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍នៅក្នុងដែនសមត្ថកិច្ចរបស់ក្រុម​ប្រឹក្សា​ខេត្ត
  • លើកយោបល់ និងផ្ដល់អនុសាសន៍អំពីការពង្រឹងទំនាក់ទំនងកិច្ចសហ​ការ និងការសម្របសម្រួលរវាងក្រុមប្រឹក្សាប្រភេទផ្សេងទៀត មន្ទីរ អង្គភាពពាក់ព័ន្ធនានា អ្នកផ្ដល់សេវា អង្គការមិនមែនរដ្ឋាភិបាល ក្រុម​អ្នកស្ម័គ្រចិត្ដ និងសហគមន៍ ដើម្បីធានាថាសកម្មភាពទាំងឡាយ ត្រូវ​បានគាំទ្រដល់ស្ដ្រី យុវវ័យ និងកុមារ
  • ពិនិត្យមើលលើការអនុវត្ដគោលនយោបាយសមភាពយេនឌ័រ និង​ស្ថានភាពរបស់ស្ដ្រី យុវវ័យ និងកុមារ ជាពិសេសដើម្បីកំណត់រក​គម្លាត​ផ្សេងៗនៅក្នុងការទទួលបានសេវានានា និងដើម្បីលើក​អនុសាសន៍​ក្នុងការដោះស្រាយបញ្ហាទាំងនេះ
  • រាយការណ៍ជូនក្រុមប្រឹក្សាខេត្ត លើបញ្ហាដែលទាក់ទងនឹងសមភាព​យេនឌ័រ ការបង្កើនសមត្ថភាពដល់ស្ដ្រី និងបញ្ហារបស់យុវវ័យ និង​កុមារ
  • គាំទ្រគ្រប់កិច្ចខិតខំប្រឹងប្រែង ដើម្បីកៀរគរមូលនិធិសម្រាប់ការងារ​សមភាពយេនឌ័រ ស្ដ្រី យុវវ័យ និងកុមារក្នុងដែនសមត្ថកិច្ច​របស់​ក្រុម​ប្រឹក្សាខេត្ត
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ភារកិច្ចរបស់ក្រុមប្រឹក្សា​ខេត្ត។

បញ្ជាក់ ៖

+ គ.ក.ស.ក ត្រូវជួយក្រុមប្រឹក្សាខេត្តរបស់ខ្លួនក្នុងការឆ្លើយតបនឹងតម្រូវ​ការ និងផ្ដល់ការគាំទ្រនានាដល់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សា​ឃុំ និងក្រុមប្រឹក្សាសង្កាត់ ក្នុងការដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងបញ្ហាស្ដ្រី យុវវ័យ និងកុមារនៅក្នុងឃុំ សង្កាត់នីមួយៗ។

+ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងគណៈកម្មាធិការដទៃទៀត ត្រូវ​យកចិត្ដទុកដាក់គិតគូរលើអនុសាសន៍របស់ គ.ក.ស.ក និងធ្វើការសម្រេច ដើម្បីចាត់វិធានការនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

+ ក្រុមប្រឹក្សាខេត្តត្រូវផ្ដល់ការគាំទ្រផ្នែកលេខាធិការដ្ឋាន និងការគាំទ្រដទៃ​ទៀតដល់ គ.ក.ស.ក របស់ខ្លួន។

Remove ads

របៀបរបបការងាររបស់ គ.ក.ស.ក

ក្នុងការអនុវត្ដតួនាទី ភារកិច្ចរបស់ខ្លួន ប្រធាន អនុប្រធាន និងសមាជិក​គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ ត្រូវពិនិត្យពិចារណាលើ​ចំណុចមួយចំនួន ដូចខាងក្រោម ៖

  • គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារអាចស្នើសុំ​ក្រុមប្រឹក្សាខេត្ត ដើម្បីបង្កើតអនុគណៈកម្មការ ឬក្រុមការងារតាម​តម្រូវការនៃច្បាប់ លិខិតបទដ្ឋាននានា និងតាមការចាំបាច់ ដើម្បី​ជួយគណៈកម្មាធិការក្នុងការសិក្សា ស្រាវជ្រាវ ឬលើកយោបល់លើ​បញ្ហានានាដែលទាក់ទងនឹងភារកិច្ចរបស់ខ្លួន
  • គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ តាមរយៈក្រុម​ប្រឹក្សាខេត្ត មានសិទ្ធិអញ្ជើញប្រធាន ឬតំំណាងគណៈកម្មាធិការ​នានា​នៃក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ ប្រធានមន្ទីរ អង្គភាព ក្រុមយុវវ័យ និងកុមារ ដែលពាក់ព័ន្ធនឹងកិច្ចការស្ដ្រី យុវវ័យ និង​កុមារ ឬអ្នកពាក់ព័ន្ធផ្សេងៗទៀតចូលរួមប្រជុំ ដើម្បីផ្ដល់ព័ត៌មានពាក់​ព័ន្ធដល់គណៈកម្មាធិការនានា
  • គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារមានសិទ្ធិ​ចូល​រួមនៅក្នុងរាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការនានា និងគណៈអភិបាលខេត្ត លើកលែងតែកិច្ចប្រជុំសម្ងាត់។ គណៈ​កម្មា​ធិការអាចចាត់តាំងសមាជិករបស់ខ្លួនយ៉ាងច្រើនពីររូប ដើម្បីចូល​រួម​ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងកិច្ចប្រជុំ​របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត។ សមាជិកដែល​ចាត់តាំងទាំងនេះ មានសិទ្ធិបញ្ចេញយោបល់ក្នុង​កិច្ចប្រជុំនានាដូចគ្នា​ នឹងសមាជិកដទៃផ្សេងទៀតនៃអង្គប្រជុំដែរ។ ក្នុងករណីសមាជិក​ដែលត្រូវបានចាត់តាំងឱ្យចូលរួមក្នុងកិច្ចប្រជុំ ជាសមាជិកក្រុម​ប្រឹក្សា ខេត្ត សមាជិកនេះមានសិទ្ធិបោះឆ្នោតអនុម័តក្នុងកិច្ចប្រជុំរបស់ក្រុម​ប្រឹក្សាខេត្ត ប៉ុន្ដែមិនមានសិទ្ធិបោះឆ្នោតអនុម័តក្នុងកិច្ចប្រជុំ​របស់​គណៈ​ អភិបាលខេត្តបានឡើយ
  • ក្នុងការចូលរួមក្នុងកិច្ចប្រជុំខាងលើទាំងនេះ គណៈកម្មាធិការពិគ្រោះ​យោបល់កិច្ចការស្ដ្រី និងកុមារមានសិទ្ធិទទួលបាននូវរបៀបវារៈ និង​ឯកសារសម្រាប់កិច្ចប្រជុំនោះដូចសមាជិកអង្គប្រជុំដទៃទៀតដែរ
  • គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារត្រូវរៀបចំ និង​ផ្ញើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំជូន​ក្រុម​ប្រឹក្សា​ខេត្ត។ របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មាធិការពិគ្រោះ​យោបល់​កិច្ចការស្ដ្រី និងកុមារ ត្រូវរួមបញ្ចូលនូវ ៖

-  ស្ថានភាពរួមនៃការចូលរួមរបស់ស្ដ្រីក្នុងការលើកកម្ពស់ការ​អភិវឌ្ឍ​ តាមបែបប្រជាធិបតេយ្យ និងស្ថានភាពរបស់កុមារនៅក្នុង​ដែន​សមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត

-  សមិទ្ធិផល និងបញ្ហាប្រឈមរបស់គណៈកម្មាធិការ និងអនុសាសន៍​ដើម្បីពង្រឹងគណៈកម្មាធិការនេះ

-  អនុសាសន៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការចូលរួមរបស់ស្ដ្រី នៅ​ក្នុងការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ

  • គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារត្រូវធ្វើការប្រជុំ មុននឹងលើកយោបល់លើបញ្ហាណាមួយ ឬមួយចំនួនជូនក្រុម​ប្រឹក្សា​ខេត្ត ឬនិងគណៈអភិបាលខេត្ត
  • គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារត្រូវរៀបចំ​កិច្ច​ប្រជុំសាមញ្ញប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំជាទៀងទាត់ ដោយភ្ជាប់ជាមួយនូវរបៀបវារៈ និងឯកសារពាក់ព័ន្ធ។ នៅក្នុង​កិច្ច​ប្រជុំទាំងនេះ គណៈកម្មាធិការត្រូវ ៖

-  ពិនិត្យ និងអនុម័តលើផែនការសកម្មភាពប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ

-  ពិភាក្សាលើដំណើរការ និងបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹង​គោលដៅនៃផែនការសកម្មភាព និងលើកជាអនុសាសន៍សម្រាប់​ដោះស្រាយ

-  ពិភាក្សាលើជំហានបន្ទាប់សម្រាប់អនុវត្ដផែនការសកម្មភាពរបស់​គណៈកម្មាធិការ

-  ពិនិត្យ និងពិភាក្សាលើរបាយការណ៍ ឬកំណត់ហេតុនៃកិច្ចប្រជុំ មុននឹងដាក់ជូនក្រុមប្រឹក្សាខេត្ត។

  • ក្នុងករណីចាំបាច់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និង​កុមារអាចរៀបចំកិច្ចប្រជុំវិសាមញ្ញ បានតាមការអញ្ជើញរបស់​ប្រធាន​គណៈកម្មាធិការ ឬតាមសំណើរបស់ក្រុមប្រឹក្សាខេត្ត ឬតាម​សំណើ​របស់គណៈអភិបាលខេត្ត ឬតាមសំណើរបស់សមាជិក​មួយភាគបីនៃ​ចំនួនសមាជិកគណៈកម្មាធិការទាំងមូល
  • រាល់កិច្ចប្រជុំរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និង​កុមារអាចប្រព្រឹត្ដទៅបាន លុះត្រាតែមានសមាជិកចូលរួមលើសពី​ពាក់​ កណ្ដាលនៃចំនួនសមាជិកគណៈកម្មាធិការទាំងមូល
  • សេចក្ដីសម្រេចរបស់អង្គប្រជុំអាចយកជាការបាន លុះត្រាមានសម្លេង​អនុម័តលើសពីពាក់កណ្ដាល នៃចំនួនសមាជិកគណៈកម្មាធិការ​ទាំង​មូល។ ក្នុងករណីដែលចំនួនសម្លេងស្មើគ្នា សម្លេងរបស់ប្រធាន​អង្គ​ប្រជុំមានឧត្ដមានុភាព។ រាល់កិច្ចប្រជុំរបស់គណៈកម្មាធិការ​ត្រូវមាន​កំណត់ហេតុនៃកិច្ចប្រជុំ
  • រាល់កិច្ចប្រជុំរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និង​កុមារត្រូវរៀបចំជាសាធារណៈ។  គណៈកម្មាធិការពិគ្រោះយោបល់​កិច្ចការស្ដ្រី និងកុមារអាចរៀបចំកិច្ចប្រជុំជាសម្ងាត់បាន ដូចជា ករណី​រំលោភសេពសន្ធវៈ ការរំលោភបំពានលើកុមារដែលតម្រូវឱ្យ​មាន​កិច្ចការពារកិត្ដិយស ឬសុវត្ថិភាពរបស់បុគ្គល។

បញ្ជាក់ ៖

+ ក្នុងការចូលរួមក្នុងកិច្ចប្រជុំខាងលើទាំងនេះ គណៈកម្មាធិការពិគ្រោះយោ​បល់កិច្ចការស្ដ្រី និងកុមារមានសិទ្ធិទទួលបាននូវរបៀបវារៈ និងឯកសារ​សម្រាប់កិច្ចប្រជុំនោះដូចសមាជិកអង្គប្រជុំដទៃទៀតដែរ។

ក្រុមប្រឹក្សាខេត្ដ គណៈអភិបាលខេត្ដ និងគណៈកម្មាធិការដទៃទៀត ត្រូវ​យកចិត្ដទុកដាក់គិតគូរលើអនុសាសន៍របស់គណៈកម្មាធិការពិគ្រោះ​យោ​បល់​ កិច្ចការស្ដ្រី និងកុមារ និងធ្វើការសម្រេច ដើម្បីចាត់វិធានការនៅ​ក្នុងដែន​សមត្ថកិច្ចរបស់ខ្លួន។

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads