គីម ណូវ៉ា
From Wikipedia, the free encyclopedia
Remove ads
អតីតកំពូលតារាសម្ដែងដ៏ល្បីល្បាញក្នុងទសវត្សរ៍ ៦០-៧០ មួយដួង គឺអ្នកស្រី គីម ណូវ៉ា ។ តារាសម្តែងក្នុងរឿង”ចំបាមាស” អ្នកស្រី គីម ណូវ៉ា កើតនៅក្នុងឆ្នាំ ១៩៤៦ នៅស្រុក ពាមរ ខេត្តព្រៃវែង អ្នកស្រីចាប់ផ្ដើមចូលប្រណូកក្នុងវិស័យឧស្សាហកម្មសម្តែងភាពយន្តនៅក្នុងឆ្នាំ ១៩៦៤ ។ អ្នកស្រី គីម ណូវ៉ា គឺជាតារាសម្ដែងស្រីម្នាក់ ដែលមានរូបសម្រស់បានទាំងព្រម រូបសម្បត្តិស្រស់សោភា ចរិតទន់ភ្លន់សុភាពរៀបសារ ព្រមទាំងកំពស់ត្រូវតាមស្តង់ដារ បែបតារាអន្តរជាតិ ។ អ្នកស្រី គីម ណូវ៉ា គឺជាតារាឯកស្រីនៅក្នុងរឿង ទេពធីតាយ៉ព្រះក្លិន រឿង ព្រះថោងនាងនាគ រឿង នាងនាគត្រាច់ចរ ជាដើម ។ ដែលសព្វថ្ងៃនេះរឿង ទេពធីតាយ៉ព្រះក្លិន ត្រូវបានប្រទេសថៃ ចម្លងយកមកថតសារជាថ្មី ដែលធ្វើអោយកូនខ្មែរមួយចំនួន យល់ច្រឡំថាជារឿងរបស់ថៃ ។ ស្វាមីរបស់អ្នកស្រី គីម ណូវ៉ា គឺជាតារាសម្ដែងដ៏ល្បីល្បាញដូចគ្នាគឺលោក ណុប ណែម ។
អ្នកស្រី គីម ណូវ៉ា ក៏ធ្លាប់បានទទួលពានមាស ជាតារាស្រីដ៏ឆ្នើមនៅក្នុងរឿង សំលេងខ្លែងឯក ព្រមទាំងពានដទៃជាច្រើនទៀត ។ គួរអោយសោកស្ដាយអ្នកស្រី គីម ណូវ៉ា ព្រមទាំងស្វាមីនិងបុត្រអាយុ៦ឆ្នាំ ត្រូវបានខ្មែរក្រហមសំលាប់ នៅគុកក្រាំងតាចាន់ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។
ខ្សែភាពយន្តដែលអ្នកស្រី គីម ណូវ៉ា បានសម្តែងមានដូចជា៖
រឿង ចំប៉ាមាស
រឿង កំពូលដួងចិត្ត
រឿង តេជោតំឌិន
រឿង ចាំបងវិលវិញ
រឿង ពេលដែលត្រូវយំ
រឿង សំលេងខ្លែងឯក
រឿង វាសនាអកុសល
រឿង ពុទ្ធិសែននាងកង្រី
រឿង នាងនាគត្រាច់ចរ
រឿង ជាតិនេះខ្ញុំមានកម្ម
រឿង សុវណ្ណតែនអន
រឿង ផ្កាយដុះកន្ទុយ
រឿង តារាវិឆ័យម៉ាល័យសូរិយា
រឿង វីយូឡុងមាស
រឿង ចោលសាច់ស្រវាឆ្អឹង
រឿង ព្រឹកសើចល្ងាចយំ
រឿង អ្នកតាឃ្លាំងមឿង
រឿង កែវឡុង កែវឡាយ
រឿង ទេពធីតាយ៉ព្រះក្លិន
រឿង ដិនសូផាត ដេនសូផៃ
រឿង បិទភ្នែកហែកទ្រូង
រឿង ព្រះថោងនាងនាគ
រឿង រៀមច្បងយើង
រឿង អាទិត្យវង្សា
រឿង វាសនាបុប្ផាក្រុងកែប
រឿង ចំប៉ាបាត់ដំបង និងនៅមានរឿងជាច្រើនទៀត ។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads