ឃុំកំពង់លួង(ស្រុកក្រគរ)

From Wikipedia, the free encyclopedia

Remove ads

'ឃុំកំពង់លួង(ស្រុកក្រគរ) (អង់គ្លេស: Kampong Loung) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានភូមិចំណុះឲ្យរដ្ឋបាលឃុំនួន ៥ ភូមិ[]

ព័ត៌មានបន្ថែម ឃុំកំពង់លួង(ស្រុកក្រគរ), លេខកូដភូមិ ...


ព្រំប្រទល់នៃឃុំកំពង់លួង(ស្រុកក្រគរ)

ព័ត៌មានបន្ថែម ឃុំកំពង់លួង(ស្រុកក្រគរ), ទិស ...
Remove ads

អប់រំ

ឃុំកពង់លួងមាសាលាបឋមសិក្សាចំនួន២ និងអនុវិទ្យាល័យចំនួន១ ព្រមទាំងសាលាបង្រៀនសម្រាប់បងប្អូនជនអន្តោប្រវេសន៍វៀតណាមដែលកំពុងរស់នៅនៅក្នុងភូមិទី៥ផងដែរ

  1. សលាបឋមសិក្សាជលសារ (បណ្ដែតទឹក)
  2. សាលាបឋមសិក្សាកំពង់លួង (ភូមិទី៤)
  3. អនុវិទ្យាល័យកំពង់លួង (ភូមិទី៤)

សាសនា

ព្រះពុទ្ធសាសនា

សុខាភិបាល

ឃុំកំពង់លួងមានមណ្ឌលសុខភាពមួយគឺ មណ្ឌលសុខភាពកំពង់លួង ដែលកំពុងផ្ដល់សេវាជារៀងរាល់ថ្ងៃដល់ប្រជាពលរដ្ក្នុងឃុំកំពង់លួង និងប្រជាជនជុំវិញបឹងទន្លេសាដែលមកពីតំបន់ខាងក្រៅដូចជា: ភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ភូមិកំពង់ឃ្នាស (កំពង់លើ) ឃុំក្បាលត្រាច ភូមិអូរអាកល់ (អូរតាប្រុក) ឃុំអូរសណ្ដាន់ ភូមិអន្លង់រាំង (កំពង់ឡ) ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ភូមិរាំងទិល និងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក្រៅពីនោះក៏មានប្រជាជនមកពីខេត្តផ្សេងទៀតដូចជា ប្រជាពលរដ្ឋក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ និងមួយផ្នែកនៃភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាបផងដែរ។ ក្នុងនោះសេវាដែលមណ្ឌលសុខភាពកំពុងផ្ដល់ជូនប្រជាពលរដ្ឋមានដូចជា:

1. ផ្នែកជំងឺទូទៅ

- ពិគ្រោះ និងព្យាបាលជំងឺទូទៅកុមារ មនុស្សចាស់

2. ផ្នែកសម្ភព និងរោគស្ត្រី

- ពិនិត្យផ្ទៃពោះ ថែទាំមុនសម្រាល

- ពិនិត្យថែទាំក្រោយសម្រាល

- ពិនិត្យថែទាំក្រោយរលូត/រំលូត

- ពិនិត្យ និងព្យាបាលរោគស្ដ្រី

- សម្រាលកូនបែបធម្មជាតិ

- ពន្យារកំណើត

3. ផ្នែកចាក់ថ្នាំបង្ការ

- ចាក់ថ្នាំបង្ការជំងឺកុមារ១១មុខ

- ចាក់ថ្នាំបង្ការជំងឺតេតាណុស

- ថ្នាំបង្ការជំងឺកូវីត១៩...

4. ផ្នែកវះកាត់តូច

- វះបូស វះដុំគីស ដេររបួស លាងរបួស រុំរបួស

5. ផ្នែកមន្ទីរពិសោធន៍ អមវេជ្ជសាស្ត្រ

- តេស្តឈាម: តេស្តជាតិស្ករ គ្រាប់ឈាម អេដស៍ ស្វាយគ្រុនចាញ់ រលាកថ្លើមប្រភេទបេ សេ

- ពិនិត្យកំហាកស្រាវជ្រាវមេរោគរបេង

- តេស្តផ្ទៃពោះ វិភាគទឹកនោម

- ពិនិត្យស្រាវជ្រាវជំងឺមហារីកដោះ មហារីកមាត់ស្បូន

*សង្គ្រោះបឋម និងបញ្ជូន 24/24ម៉ោង

រមណីដ្ឋាន

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads