ឃុំតាំងយ៉ាប
From Wikipedia, the free encyclopedia
Remove ads
Remove ads
ឃុំតាំងយ៉ាបគឺជាឃុំមួយដែលស្ថិតនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នៃប្រទេសកម្ពុជា ហើយនៅឃុំនោះមានបង្កើតជាសាលារៀន ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងនោះ ។បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០០ ប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេ ពីព្រោះមានអ្នកចេះដឹងតិចតួច ខេត្តតាកែវ។[១] សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយ ឃុំ តាំងយ៉ាបអាចបង្កើតសាលារៀនគឺសាលាបឋមសិក្សាភ្នំចចកនិងអនុវិទ្យាល័យអង្គអណ្ដែតដែលអាចអោយកុមារចូលរៀនបានស្ទើរទូទាំងឃុំ ដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងឃុំនឹងបានកាត់បន្ថយការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ។។នេះគឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិក្នុងការជួយអភិវត្តន៏ប្រទេសលើគ្រប់វិស័យ។ ដោយឡែកនៅក្នុងចំនោមភូមិទាំងនោះមានភូមិមួយគឺភូមិរលួសមានសាលាសំណាក់សំរាប់ធ្វើជាពិធីបុណ្យផ្សេងៗ និងមានការប្រជុំ ដោះស្រាយរាល់ចំណោទបញ្ហារបស់ប្រជាពលរដ្ធ និងមានការបង្រៀនអក្សរ ចំរៀងដល់កុមារនៅទីនោះទៀតផង។



Remove ads
វិស័យអប់រំ
នៅក្នុងឃុំតាំងយ៉ាបមានសាលារៀនជាច្រើន មាន បឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ សម្រាប់ឪ្យក្មេងៗបានចូលសិក្សារៀនសូត្រចាប់ពីអាយុ៥ឆ្នាំ។ដើម្បីឪ្យក្មេងៗជាច្រើនដែលជាទំពាំងស្នងបានរៀននិងមានចំណេះដឹងខ្ពង់ខ្ពស់ដើម្បីអភិវឌ្បន៏ប្រទេសជាតិនាថ្ងៃអនាគត់។និងដើម្បីឪ្យពួកគេបានសិក្សាលនិងលេងកីឡារដើម្បីឪ្យពួកគេជៀសឆ្ងាយពីអំពើផ្សេងៗដែលសង្គមស្អប់ខ្ពើម។
វិស័យសុខភិបាល
មានមណ្ឌុលសុខភាពឃុំតាំងយ៉ាបដែលមានភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅក្បែនោះក្នុងនោះដែរប្រជាជនយល់ដឹងច្រើនអនាម័យដែលជាកត្តានាំមកនូវសុខភាពល្អ។ ផងដែរគ្រូពេទ្យក៏មានការយកចិត្តទុក្ខដាក់ដល់ប្រជាពលរដ្ខដែលទៅព្យាបាលជំងឺនៅទីនោះ និងមានភាពរស់រាយរាក់ទាក់យ៉ាងគួរឲ្យគោរព។ ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិដែលរៀបរាប់ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។
វប្បធម៏
ប្រជាជនឃុំនេះភាគច្រើនកាន់សាសនាព្រះពុទ្ធសាសនា ។ ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនា[៦]តែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យ\ដាលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )។
ប្រវត្តិសាស្រ្ត
ឃុំតាំងយ៉ាប ជាឃុំមួយដែលមានវ័យចំណាស់មួយផងដែលនៅក្នុងស្រុកព្រៃកប្បាសដែលពីដំបូងឡើយឃុំនេះមានប្រជាជនរស់នៅមិនច្រើនប៉ុន្មានទេពីព្រោះមិនទាន់មាន សាលារៀន ផ្លូវថ្នល់ ដែលងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ជូនកូនអោយទៅរៀន និង ផ្លូវថ្នល់ពិបាកក្នុងការធ្វើដំណើរទើបមិនសូវមានប្រជាជនរស់នៅច្រើន ។
អាកាសធាតុ
នៅទីនោះអាកាសធាតុគឺអំណោយផលមិនសូវល្អមិនក្តៅខ្លាំងហើយមានភ្លៀងមិនសូវគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការតែពុំមាន ផលប៉ះពាល់ដល់ស្រែចំការនិងដំណាំផ្សេងៗឡើយ។អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង[២] ។ ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។ ចាប់ពី វិច្ឆិការដល់ខែកុម្ភះ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា។ នៅថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា ។
Remove ads
ការអប់រំ
ការអប់រំ ក្នុងឃុំតាំងយ៉ាបមានសាលារៀនគ្រប់កម្រិតសិក្សាមានដូចជាថ្នាក់មត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ ។ ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាត់ជួយធ្វើការងារដើម្បីរកប្រាក់ចំណូល។
ការអភិវឌ្ឍន៍
ចំពោះការអភិវឌ្ឈន៍ចំពោះឃុំតាំងយ៉ាបវិញបើនិយាយពីផ្លូវគីកំពុងមានការអភិវឌ្ឍន៍ដើម្បីឪ្យមានភាពងាយស្រួលធ្វើដំណើរជាងមុន ដោុយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន មានការជីកប្រឡាយទឹកងាយស្រួលក្នុងការធ្វើស្រែប្រាំង ។ យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ។
Remove ads
រដ្ឋបាលឃុំតាំងយ៉ាប
ឃុំតាំងយ៉ាប (អង់គ្លេស: $ Commune) ស្ថិតនៅក្នុង ស្រុកព្រៃកប្បាស ខេត្តតាកែវ មាន ភូមិ[២]។ ÷
1 21061301 ត្រពាំងទា Trapeang Tea លេខ៤៩៣ ប្រ.ក 2 21061302 ព្រៃចំបក់ Prey Chambak លេខ៤៩៣ ប្រ.ក 3 21061303 ត្រពាំងស្ដុក Trapeang Sdok លេខ៤៩៣ ប្រ.ក 4 21061304 ស្នូលខ្ពស់ Snoul Khpos លេខ៤៩៣ ប្រ.ក 5 21061305 ក្រាំងអំពិល Krang Ampil លេខ៤៩៣ ប្រ.ក 6 21061306 ក្រាំងចំរើន Krang Chamraeun លេខ៤៩៣ ប្រ.ក 7 21061307 ជំរៅ Chumrov លេខ៤៩៣ ប្រ.ក 8 21061308 កែវចំរើន Kaev Chamraeun លេខ៤៩៣ ប្រ.ក 9 21061309 រលួស Roluos លេខ៤៩៣ ប្រ.ក 10 21061310 ច្រនៀងខ្ពស់ Chranieng Khpos លេខ៤៩៣ ប្រ.ក 11 21061311 អង្គ រវាយ Angk Roveay លេខ៤៩៣ ប្រ.ក ខេត្តស្នើមកជាឈ្មោះ (អង់រវាយ) វិញ 12 21061312 សំបូរ Sambour
ព្រំប្រទល់នៃឃុំតាំងយ៉ាប
Boundary
East ទល់នឹងឃុំក្តាញ់ ស្រុកព្រៃកប្បាស West ទល់នឹងឃុំរវៀង ស្រុកសំរោង South ទល់នឹងឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស North ទល់នឹងឃុំត្នោត ស្រុកបាទី
នៅក្នុងឃុំតាំងយ៉ាបមានភូមិចំនួន ៦ គឺ៖
- ភូមិរនាងខ្ពស់
- ភូមិត្រពាំងទារ
- ភូមិព្រៃចំបក់
- ភូមិកែវចម្រើន
- ភូមិរលួស
- ភូមិត្រពាំងស្ដុក
Remove ads
វត្តអារាម
វត្តអារាមដែលស្ថិនៅក្នុងឃុំតាំងយ៉ាបមាន ៖
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads