ឃុំបឹងសាលាខាងជើង

From Wikipedia, the free encyclopedia

Remove ads

ប្រវត្តិឃុំបឹងសាលាខាងជើង

១. ស្ថានភាពភូមិសាស្រ្ត

          ឃុំបឹងសាលាខាងជើង (អក្សរកាត់: ប.ស.ជ.) ជាឃុំមួយក្នុងចំណោមឃុំទាំងអស់នៅស្រុកកំពង់ត្រាច​ ខេត្តកំពត​ ដោយមានផ្ទៃដីសរុប ១៥ ៩៣៧ ៤០០ ម៉ែត្រការេ ( ឬ ស្មើនឹង ១៥៩៣.៧៤ ហិចតា) មានចំងាយ៧ គីឡូម៉ែត្រ ពីទីរួមស្រុកកំពង់ត្រាច មានព្រំប្រទល់ ៖

·        ខាងជើងជាប់នឹង ឃុំអង្គសុរភី និង ឃុំភ្នំប្រាសាទ,

·        ខាងត្បូងជាប់នឹង ឃុំបឹងសាលាខាងត្បូង

·        ខាងកើតជាប់នឹង ឃុំភ្នំប្រាសាទ និងឃុំព្រែកក្រឹស

·         ខាងលិចជាប់នឹងឃុំកំពង់ត្រាចខាងកើត ។

បច្ចុប្បន្នរដ្ឋបាលឃុំបឹងសាលាខាងជើង មានភូមិចំណុះចំនួន ៤ រួមមានៈ ភូមិកោះទ្រមូង ភូមិកោះម៉ាក់ប្រាំង ភូមិព្រៃទប់ និង ភូមិដាសស្គរ ដោយភូមិនីមួយៗមានវត្តអារាមមួយ និងសាលាឆទានមួយសំរាប់ប្រជាជនប្រារពពីធីបុណ្យតាមប្រពៃណីជាតិ ។ ចំណែកផ្ទៃដីនិងសណ្ឋានដីនៃឃុំនេះ ជាតំបន់វាលរាប មានបឹង និង មានប្រឡាយគ្រប់ដណ្ដប់គ្រប់ភូមិ ។

    ២. អំពីប្រវត្តិ នៃការកកើតឃុំបឹងសាលាខាងជើង

តាមដឹងពីជីដូន ជីតា លោកបានប្រាប់ថា ពីដើមភូមិសាស្ត្រឃុំនេះមានបឹង និងអូរច្រើន ពុំសូវមានផ្លូវគោកច្រើនសម្រាប់ធ្វើដំណើរនោះទេ ដោយប្រជាពលរដ្ឋភាគច្រើនធ្វើដំណើរដោយទូក ពីតំបន់មួយ ទៅតំបន់មួយដើម្បីដោះដូរផលិតផលនានា តាមផ្លូវទឹក ។ ដោយមានការលំបាកក្នុងការឈប់សម្រាក់ពេល ធ្វើដំណើរ ប្រជាពលរដ្ឋបាននាំគ្នាសង់សាលាដំណាក់មួយនៅប្របមាត់បឹងទុកសម្រាប់ឈប់សម្រាក ។ សាលាដំណាក់មាត់បឹងត្រូវបានប្រជាពលរដ្ឋហៅឈ្មោះថា បឹងសាលា ហើយតំបន់នេះត្រូវបានរាជការ បង្កើតទៅជាឃុំបឹងសាលា ដែលមានលោក តា ច្រឹង ជាមេឃុំ ក្រោមការត្រួតត្រាដោយអាណានិគម និយមបារាំង (១៩៥៣) ក្រោយពីសម្តេចព្រះនរោត្តមសីហនុទាមទារ ឯករាជ្យពីអាណានិគមនិយម បារាំង នៅឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៦៧ (សម័យសង្គមរាស្ត្រនិយម) មេឃុំឈ្មោះ ហែម ហ៊ុន ការអភិវឌ្ឈន៍ក្នុងឃុំបឹងសាលាមិនសូវរីកចម្រើនទេ។ ឆ្នាំ១៩៦៧ ដល់ឆ្នាំ ១៩៧០ មេឃុំឈ្មោះ សឺង ទឹម ពេលនោះការអភិវឌ្ឍន៍ក្នុងឃុំមានការរីកចម្រើនខ្លះៗ ដូចជាមានផ្លូវថ្នល់សម្រាប់ធ្វើដំណើរ ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហាទម្លាក់សម្ដេចព្រះនរោត្តមសីហនុ ហើយ បានប្តូរទៅជា របបសាធារណៈរដ្ឋខ្មែរ ក្រោមការគ្រប់គ្រងដោយ លន់ នល់ ពេលនោះហើយដែល ប្រទេសជាតិមានភាពវឹកវរដោយភ្លើងសង្គ្រាមរវាងខ្មែរនិងខ្មែរ ក្នុងរបបសាធាណៈរដ្ឋខ្មែរ  ឃុំបឹងសាលា មានមេឃុំឈ្មោះ តា ស៊ឹម ។    ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបសាធារណៈរដ្ឋខ្មែរត្រូវបានដួលរលំ ពេលនោះប្រទេសកម្ពុជាបានប្ដូររបបទៅជា កម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុលពត ឃុំនេះនៅ មានឈ្មោះ ឃុំបឹងសាលា ដដែល ដោយមានមេឃុំឈ្មោះ តា ហ៊ន ពេលនោះប្រជាជនបានជួបការ លំបាកខ្លាំងអាហារមិនគ្រប់គ្រាន់ បិទសិទ្ធសេរីភាពគ្រប់បែបយ៉ាង មិនអាចបំភ្លេចរបបដ៏ខ្មៅងងឹតមួយនេះបានទេ  ។

លុះដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសត្រូវបានរំដោះ ដោយរណៈសេរ្សសាមគ្គីសង្គ្រោះជាតិ របបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានបញ្ចប់ របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានបង្កើត ឡើងដោយឥស្សរៈជនស្នេហាជាតិ ពេលនោះហើយដោយឃើញផ្ទៃដីឃុំបឹងសាលាធំពិបាកគ្រប់គ្រង រដ្ឋាភិបាលក៏បានបែងចែក រដ្ឋបាលឃុំបឹងសាលា ជាពីរ ទី១ឈ្មោះឃុំបឹងសាលាខាងជើង និងទី២ឈ្មោះឃុំបឹងសាលាខាងត្បូង ៖

·        ឃុំបឹងសាលាខាងជើងលោក ស្រី អេង ជាមេឃុំ (១៩៧៩-១៩៨៩)

·        ឃុំបឹងសាលាខាងជើង លោក ឃ្លោក សាម៉េត ជាមេឃុំ (១៩៨៩-២០០២)

·        ឃុំបឹងសាលាខាងជើង លោក ភូ យៀន ជាមេឃុំ (២០០២-២០១២)

·        ឃុំបឹងសាលាខាងជើង លោក ចាន់ សាម៉ន ជាមេឃុំ (២០១២-២០១៧)

·        ឃុំបឹងសាលាខាងជើង លោក ស្រី អាន់ ជាមេឃុំ ឆ្នាំ២០១៧ ដល់ បច្ចុប្បន្ន

ការអភិវឌ្ឍន៍ក្នុងឃុំមានការរីកចម្រើនគ្រប់វិស័យឃុំ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ខ្វាត់ខ្វែងប្រទាក់ក្រឡាគ្នាពីភូមិមួយ ទៅភូមិមួយ និង ទៅឃុំមួយ ទៀត ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ទៅកាន់គ្រប់ទីកន្លែងក្នុងឃុំ និងក្រៅឃុំ ក៏ដូចជាក្រៅស្រុក ។

ឯកសារ:Maname.jpg
ប្រជាកសិករកំពុងច្រូតកាត់នៅក្នុងវាលស្រែ
Remove ads

រដ្ឋបាលឃុំបច្ចុប្បន្ន

ឃុំបឹងសាលាខាងជើង (អង់គ្លេស: $ Commune) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកកំពង់ត្រាច ខេត្តកំពត មាន ភូមិ

ព័ត៌មានបន្ថែម លេខកូដភូមិ, ឈ្មោះភូមិជាអក្សរខ្មែរ ...


ព្រំប្រទល់នៃឃុំបឹងសាលាខាងជើង

ព័ត៌មានបន្ថែម ឃុំបឹងសាលាខាងជើង, ទិស ...

ឃុំបឹងសាលាខាងជើង (អង់គ្លេស: Boeng Sala Khang Cheung) ស្ថិតនៅ ស្រុកកំពង់ត្រាច ខេត្តកំពត មាន ០៤ភូមិ÷

ព័ត៌មានបន្ថែម លេខកូដភូមិ, ឈ្មោះភូមិជាអក្សរខ្មែរ ...

Boundary

 East 	ឃុំព្រែកក្រឹស ឃុំកន្ថោរខាងកើត ស្រុកកំពង់ត្រាច
 West 	កំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច
 South 	បឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច
 North 	ឃុំកន្ថោរខាងលិច​ ឃុំកន្ថោរខាងកើត ស្រុកកំពង់ត្រាច

រដ្ឋបាលឃុំចាស់

Remove ads

វប្បធម៏

ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាផ្សេងៗគ្នា តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ​ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ ។

សេដ្ឋកិច្ច

ប្រជាជនប្រកបររបរ​ជាកសិករ និង ធ្វើចំការមួយចំនួនតូច ពុំបានទទួលប្រាក់កំរៃច្រើននោះទេ។​​ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់ដូចគេ។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា ប្រកបរបរអាជីកម្មផ្សេងៗ កម្មករច្រូតកាត់ សំណង់ ​​ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ។សេដ្ធកិច្ចនៅក្នុងស្រុកកំពុងត្រាចប្រជាជនប្រកបររបរ​ជាកសិករ និង ធ្វើចំការមួយចំនួនតូច ពុំបានទទួលប្រាក់កំរៃច្រើននោះទេ។​​

ការអភិវឌ្ឍន៏

ការអភិវឌ្ឍន៍ក្នុងឃុំមានការរីកចម្រើនគ្រប់វិស័យឃុំ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ខ្វាត់ខ្វែងប្រទាក់ក្រឡាគ្នាពីភូមិមួយ ទៅភូមិមួយ និង ទៅឃុំមួយ ទៀត ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ទៅកាន់គ្រប់ទីកន្លែងក្នុងឃុំ និងក្រៅឃុំ ក៏ដូចជាក្រៅស្រុក ។

វិស័យសុខាភិបាល

រដ្ឋបាលឃុំមិនទាន់មានមណ្ឌលសុខភាពប្រចាំឃុំនៅឡើយ។ រាល់សេវាសុខភាពពលរដ្ឋត្រូវទៅរកសេវាដោយពឹងលើផ្អែកមណ្ឌលសុភាព ឃុំបឹងសាលាខាងត្បូង និង ឃុំអង្គសុរភី, និង ពេទ្យឯកជន ។

រមនីយដ្ឋានឃុំកំពង់ត្រាច

ស្ថិតនៅ​ជើងភ្នំ​ផ្នែក​ខាងត្បូង​មាន​អារាម​មួយ​ឈ្មោះថាវត្ដ​គិរី​សិលាដែល​ជាទី​ស្ថាន​សម្រាប់​ពុទ្ធបរិស័ទ​គោរព​ប្រតិ ប​ត្ដិ​តាម​គន្លង​សាសនា​ ដោយមាន​យាយជី​តាជី និង ព្រះសង្ឃ​គង់នៅ​ជាច្រើន​អង្គ​។ សម្រាប់​បងប្អូន​ជា​ពុទ្ធសាសនិក ក្រោយពី​ថ្វាយ បង្គំ​ព្រះសង្ឃ​តាម​ទំនៀមទម្លាប់​រួចរាល់ ដើរ​សំដៅ​ចូល​តាមផ្លូវ​ក្នុង​រូង​ទៅ​កណ្ដាល​ភ្នំ ពិតជា​បាន​ជួប​ទីវាល​ល្ហល្ហេវ ភ្លឺ​ស្រឡះ ពោរ ពេញ​ដោយ​ភាព​សុខដុម​គ្មាន​ពីរ ព្រោះ​កាលបើ​ ចោល​ភ្នែក​សម្លឹងមើល​ ទៅលើ​នឹង​ប្រទះឃើញ​ផ្ទៃមេឃ​គ្របដណ្ដប់​នៅ​ ជិតបង្កើយ ជា​រង្វង់​មូល​ដូច​បាតខ្ទះ ​តាម​រាងរៅ​នៃ​ចន្លោះ​ផ្ទាំង​ថ្ម​ចេញពី​បាត​ភ្នំ។ នេះ​ជា​រមណីយដ្ឋាន​ប្រ​វ​ត្ដិ​សាស្ដ្រ​ពោរពេញ​ដោយ​ភាព​រំភើប​រីក រាយ​ឥត​គណនា​ដែល​មិនមាន​កន្លែង​ណា​ អាច​យកមក​ប្រៀបផ្ទឹម​បាន​។​នៅ​អម​តាម​ បណ្ដោយ​រូង​ផ្លូវ​ក្រោម​បាត​ភ្នំ​មាន​ល្អាង​ជាច្រើន ប្រកបដោយ​រូបសំណាក​​ សត្វ​ឫុ​រូបសំណាក​ឧបករណ៍ ប្រើប្រាស់​ដែល​កើត​ឡើងមក​អំពី​ សំណឹក​នៃ​ផ្ទាំង​ថ្ម​ធំៗ ​យូរលង់​ណាស់​មកហើយ ហើយ​ភ្ញៀវទេសចរ​ទាំងឡាយ​ គយ​គន់មើល​សណ្ឋាន​របស់​វា ​នឹង​អាច​កាត់​យល់បាន​តាម​ កា​រ​ផ្គូផ្គង​ពី​មគ្គុទេសក៍​ដែល​នៅ​រង់ចាំ​ជូន​ដំ ណើ​រ​ដើម្បី​ពន្យល់​តាម​អ្វី​ជាការ​ចំណាំ​ត​គ្នា​ទោះបី​គ្មាន​ឯកសារ​ណាមួយ​ យក​ធ្វើ​សំអាង​ក្ដី ។ រមណីយដ្ឋាន​មួយ​នេះ​តែងតែមាន​ភ្ញៀវ មក​ទស្សនា​ពុំ​ដាច់​មិន​ថា​រដូវប្រាំង ឫុ រដូវវស្សា​ឡើយ ហើយ​ទីតាំង​របស់ ភ្នំ​នេះ​ទៀតសោត​ជា​កន្លែង​ ដែល​ផលិតកម្ម​ភាពយន្ដ​នានា អាច​ថត​យក​ទេសភាព សោភ័ណភាព​យ៉ាង​ប្រណីតៗ​ផងដែរ ។កន្លែងទេសចរណ៏សំរាប់ភ្ញៀវមកពីគ្រប់ទិសទីចូលកំសាន្តមានដូចជា ល្អាង ចម្លាក់ និងកន្លែងគោរពបូជាយ៉ាងច្រើន។ទេសចរណ៍ គ្មាន​ទេនៅក្នុងភូមិត្រពាំងធំ ព្រោះមិនមានកន្លែងអភិវឌ្ឍន៏ដែលជាទីចាប់អារម្មណ៏។ប៉ុន្ដែមានតំបន់ទេសចរណ៏នៅក្នុងខេត្តកំពតជាច្រើនកន្លែងដូចជា ភ្នំ​បូកគោ​ ភ្នំ​បូកគោ​មាន​ទីតាំង​ស្ថិតនៅ​ប្រមាណ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ រមណីយដ្ឋាន​នេះ​បាន​កសាងឡើង​ដោយ​អាណានិគមនិយម​បារាំង​នៅ​ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​។ ភ្នំ​បូកគោ​គឺជា​កន្លែង​កម្សាន្ត​សម្រាប់​ពួក​អាណានិគម​បារាំង ដែល​ត្រូវ​ការផ្លាស់ប្តូរ​បរិយាកាស​ពី​តំបន់​វាលទំនាប​ទៅ​តំបន់​ភ្នំ​ក្បែរ​ មាត់សមុទ្រ​។​

Remove ads

កាអប់រំ

ការអប់រំពុំមានការវិវត្តន៏ខ្លាំងនេះទេ​ ដោយសារនៅទីនោះពុំនូវមានរីកចំរើន ផ្លូវពិបាកក្នុងការធ្វើដំណើរ ជីវភាពមានការខ្វះខាត​ ។ដោយសារប្រជាជននៅទីនោះមានជីវភាពខ្វះខាត​ធ្វើអោយពួកគេទៅរកការងារធ្វើនៅតាមរោងចក្រផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេ។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល​ ទើបប្រជាជននៅទីនោះពុំសូវទទួលបានការអប់រំច្រើននោះទេ។

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads