ឃុំបឹងសាលាខាងត្បូង

From Wikipedia, the free encyclopedia

Remove ads

ឃុំបឹងសាលាខាងត្បូង (អង់គ្លេស: $ Commune) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកកំពង់ត្រាច ខេត្តកំពត មាន ភូមិ

ព័ត៌មានបន្ថែម ឃុំបឹងសាលាខាងត្បូង, លេខកូដភូមិ ...


ព្រំប្រទល់នៃឃុំបឹងសាលាខាងត្បូង

ព័ត៌មានបន្ថែម ឃុំបឹងសាលាខាងត្បូង, ទិស ...

ឃុំបឹងសាលាខាងត្បូង ជាឃុំមួយស្ថិតនៅស្រុកកំពង់ត្រាចខេត្តកំពត ដែលមានប្រជាជនចំនួនប្រមាណជា៦៣០៧នាក់​ ។ ប្រជាជននៅស្រុកនេះរស់នៅយ៉ាងចុះសម្រុងគ្នា។ ហើយឃុំនេះមានភូមិចំនួន៣គឺ

  • ភូមិស្វាយផ្អែម មានចំងាយប្រហែល [5km] ពីផ្សារកំពង់ត្រាច
  • ភូមិជ្រេស មានចម្ងាយប្រហែល[ ៥km] ពីផ្សារកំពង់ត្រាច
  • ភូមិកោះចំការ មានចម្ងាយប្រហែល [១០km ]ពីផ្សារកំពង់ត្រាច
Remove ads

រដ្ឋបាលឃុំបច្ចុប្បន្ន

ឃុំបឹងសាលាខាងត្បូង (អង់គ្លេស: Boeng Sala Khang Tboung) ស្ថិតនៅ ស្រុកកំពង់ត្រាច ខេត្តកំពត មាន ០៣ភូមិ÷

ព័ត៌មានបន្ថែម លេខកូដភូមិ, ឈ្មោះភូមិជាអក្សរខ្មែរ ...

Boundary

 East 	ឃុំព្រែក្រឹស ស្រុកកំពង់ត្រាច
 West 	ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច
 South 	ប្រទេសវៀតណាម
 North 	ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច
Remove ads

សេដ្ឋកិច្ចឃុំបឹងសាលាខាងត្បូង

ឃុំនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៨០%ប្រកបរបរជាកសិករ ២០%ជាអាជីវករលក់ដូរ ១០%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺការដាំដុះក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ១០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តាប់បន្សំជាច្រើនទៀតដូចជា ដាំដំណាំម្រេច ដំឡូង ត្រាវ ពោត...ល។ ហើយនៅក្នុងឃុំគឺកំពុងតែសាងសង់ទំនប់ (ប្រព័ន្ធធារាសាស្រ្ត)​ សំរាប់ធ្វើស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ ហើយមានអាជីវករលក់នៅក្នុងផ្សារកំពង់ត្រាចមួយចំនួនគាត់បាននិយាយថា នៅតំបន់របស់គាត់ងាយស្រួលរកស៊ីណាស់ ព្រោះវានៅជិត ព្រំដែនវៀតណាម ហើយការដោះដូរទំនេញពីប្រទេសវៀតណាមមកខ្មែរមានលក្ខណះសមរម្យដែលប្រជាពលរដ្ឋយើងអាចទទួលយកបាន ។ ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរ អោយគត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។


Remove ads

ការអភិវឌ្ឌ

ចំពោះការអភិវឌ្ឈន៍វិញឃុំបឹងសាលាខាងត្បូងបើនិយាយពីផ្លូវគឹពុំមានភាពងាយស្រួលធ្វើដំណើរនោះទេជាពិសេសនៅតាមភូមិ ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ​​ ។ ចំពោះផ្នែកអសន្ដិសុខវិញគឹពុំមានសណ្ដាប់ធ្នាប់ល្អ​​នោះទេ មានផលប៉ះពាល់ដល់ការប្រកបរបរប្រជាជន បើនិយាយពីអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះថែមទាំងមានបង្គន់អនាម័យ។

វិស័យសុខាភិបាល

ចំពោះវិស័យសុខាភិបាលគឺមានការរីកចម្រើនជាខ្លាំងព្រោះគ្រូពេទ្យនៅទីនោះមានការបណ្តុំបណ្តាលវិជ្ជាជីវះដូចនេះធ្វើអោយមានភាពងាយស្រួលដល់ប្រជាពលរដ្ឋដើម្បីព្យាបាលជំងឺ ។ ទោះបីនៅទីនោះមានមន្ទីរពេទ្យតែមួយក៏ដោយ ។ក៏ប៉ុន្តែមានពេទ្យឯកជនចំនួនច្រើន។


វប្បធម៏

ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាផ្សេងៗគ្នា តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ​ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ ដោយមិនរើសអើងទៅលើសាសនាមួយឡើយនិងរាប់អានគ្នាទៀតផង។

ការអប់រំ

ការអប់រំពុំមានការវិវត្តន៏ខ្លាំងនេាះទេ​ ដោយសារនៅទីនោះពុំនូវមានរីកចំរើន ជីវភាពមានការខ្វះខាត​ ។ដោយសារប្រជាជននៅទីនោះមានជីវភាពខ្វះខាត​ធ្វើអោយពួកគេទៅរកការងារធ្វើនៅតាមរោងចក្រផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេ។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាត់ជួយធ្វើការដើម្បីរកចំណូល។

Remove ads

សីតុណ្ហភាព

សីតុណ្ហភាពជាធម្មតានៅចន្លោះចាប់ពី ២២ ដល់ ៣៥ °C (៧២ ដល់៩៥ °F) និងធាតុអាកាសគឺស្ថិតនៅក្រោមឥទ្ធិពលមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលដីគោកនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា ពីខែឧសភា ដល់ តុលា។ មូសុងឦសានបក់នាំរដូវប្រាំងមក ឱ្យបន្តពីខែ វិច្ឆិកា ដល់ មីនា។ ទីក្រុងនេះរងនូវការធ្លាក់ភ្លៀងខ្លាំងបំផុតចាប់ពីខែកញ្ញា ដល់ តុលា ដែលមានរយៈកាលក្ដៅហែងក្នុងខែមករា និង កុម្ភៈ។

ទីក្រុងនេះមានពីររដូវ។ រដូវវស្សាដែលមានចាប់ពីខែឧសភា ដល់ តុលាបង្ហាញឱ្យឃើញសីតុណ្ហភាពខ្ពស់នាំមកនូវដោយសំណើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែវិច្ឆិកា ដល់ មេសា នៅពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់ ២២ °C (៧២ °F)។ ប៉ុន្តែសីតុណ្ហភាពអាចឈានមកដល់ ៤០ °C (១០៤ °F)ក្នុងខែមេសា។ ខែល្អបំផុតដើម្បីមកទស្សនាទីក្រុងនេះគឺខែវិច្ឆិកា ដល់ កុម្ភៈនៅពេលសីតុណ្ហភាពមានសំណើម និង ភ្លៀងធ្លាក់មានកំរិតទាបជាងគេ។ ស្រុកកំពង់ត្រាចខេត្តកំពត

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads