ឃុំព្រែកក្រឹស

From Wikipedia, the free encyclopedia

Remove ads

ឃុំព្រែកក្រឹស (អង់គ្លេស: $ Commune) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកកំពង់ត្រាច ខេត្តកំពត មាន ភូមិ

ព័ត៌មានបន្ថែម ឃុំព្រែកក្រឹស, លេខកូដភូមិ ...


ព្រំប្រទល់នៃឃុំព្រែកក្រឹស

ព័ត៌មានបន្ថែម ឃុំព្រែកក្រឹស, ទិស ...

1 07061201 ព្រែកក្រឹស Preaek Kroes ប្រកាសលេខ ៤៩៣ ​ប្រ.ក របស់ក្រសួងមហាផ្ទៃ 2 07061202 ព្រៃព្រូស Prey Pruos ប្រកាសលេខ ៤៩៣ ​ប្រ.ក របស់ក្រសួងមហាផ្ទៃ 3 07061203 លក្ខជា Leak Chea ប្រកាសលេខ លេខ៤៩៣ ​ប្រ.ក របស់ក្រសួងមហាផ្ទៃ 4 07061204 ដើមស្នាយ Daeum Snay ប្រកាសលេខ លេខ៤៤៣ ​ប្រ.ក 5 07061205 កោះតាកូវ Kaoh Ta Kov ប្រកាសលេខ ៤៩៣ ​ប្រ.ក របស់ក្រសួងមហាផ្ទៃ 6 07061206 ព្រះទ្រហ៊ឹង Preah Trohueng ប្រកាសលេខ ៤៩៣ ​ប្រ.ក របស់ក្រសួងមហាផ្ទៃ 7 07061207 កោះត្នោត Kaoh Tnaot

Boundary

 East 	ប្រទេសវៀតណាម
 West 	ឃុំកន្ថោរខាងកើត ​ឃុំបឹងសាកាខាងជើង ឃុំបឹងសាលាខាងត្បូង​ ស្រុកកំពង់ត្រាច
 South 	ប្រទេសវៀតណាម
 North 	ឃុស្តេចចង់ខាងត្បូង ស្រុកបន្ទាយមាស

នេះជាឃុំមួយរបស់ស្រុកកំពង់ត្រាចដែលនៅផ្នែកខាងកើតនៃស្រុកកំពង់ត្រាចដែលជាប់ទៅនឹងប្រទេសវៀតណាមផ្ទាល់ ភូមិនេះមានមនុស្សរស់នៅច្រើនកុះករ​ ហើយមានផ្សាមួយដែលមានឈ្មោះថាផ្សារតន់ហន់ ដែលផ្សារនេះជាផ្សាតូចទេមានមនុស្សមកផ្សារនេះច្រើនតែពេលព្រឹកតែប៉ន្នោះ។ ហើយឃុំមួយនេះដែរគឺតែងតែមានការវិវឌ្ឍទៅលើផ្នែក កសិកម្មការធ្វើស្រែចំការជាដើមហើយឃុំនេះមានសាលារៀនសម្រាប់អោយក្មេងចូលរៀននៅជិតផ្ទះគួសម់។មនុស្សដែលនៅឃុំនេះភាគច្រើនអ្នករស់នៅផ្សា ជាពិសេសអ្នកលក់ដូរគឺចេះភាសាវៀតណាមជាច្រើនគ្នារ។ហើយប្រជាជនផងដែរគឺពួកគាត់តែងតែប្រកបរបរចិញ្ជឹមជីវិតរបស់គាត់រៀងៗខ្លួនដូចជា ធ្វើដំណាំស្រូវចិញ្ញឹមសត្វ ដំណាំកសិផលផ្សេងៗ និងអ្នកខ្លះទៀតគាត់រស់នៅផ្សាគាត់ប្រកបរបធ្វើជំនួញ ដូចជាការលក់ដូរទំនេញផ្សេងៗជាច្រើនទៀត។

</ref> []

Remove ads

ការអភិវឌ្ឍន៏

ចំពោះការអភិវឌ្ឈន៍ចំពោះឃុំព្រែកក្រឹសក្នុងស្រុកកំពង់ត្រាចវិញ បើនិយាយពីផ្លូវគឹមានភាពងាយស្រួលធ្វើដំណើរជាពិសេសនៅតាមភូមិ ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ​​ហើយបច្ចប្ប​ន្នផងដែរនៅក្នុងផ្សារតន់ហន់ដែលជាផ្សារមួយនៅក្នុងឃុំព្រែកក្រឹសផងដែរគឺត្រូវបានកសាងឡើងវិញយ៉ាងស្អាត។ ចំពោះផ្នែកសន្ដិសុខវិញគឹពុំមានសណ្ដាប់ធ្នាប់ល្អ​​ខ្លាំងនោះទ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជន​។

វិស័យអប់រំ

ចំពោះវិស័យអប់រំក្នុងឃុំនេះមានសាលាអនុវីទ្យាល័យចំនួនមួយ សាលាបឋមសិក្សាចំនួនប្រាំនិងសាលាមតេយ្យសិក្សាសហគមន៍ចំនួនមួយ។

វិស័យសុខាភិបាល

ចំពោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំងឺនិងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យឯកជននិងរដ្ឋ មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺជាច្រើន​ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើននឹងមិនរើសអើងអ្នកជំងឺ។

សេដ្ឋកិច្ច

ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន ៨៥%ប្រកបរបរជាកសិករ ១០%ជាអាជីវករលក់ដូរ ៥%ជាមន្រី្ត​រាជការ ។ ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លែងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី​ ម្រេច ...ល។ ហើយនៅក្នុងឃុំនេះគឺកំពុងតែសាងសង់ប្រឡាយទឹក ក៏សាងផ្សា និង​ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារតន់ហន់ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំណេះដឹងច្រើនផងដែរ។

Remove ads

ព្រះពុទ្ធសាសនា មានវត្តអារាមចំនួនបីៈ

1/វត្តកោះអណ្តែតហៅវត្តខ្វែងទៀវ ស្ថិតនៅក្នុងភូមិកោះត្នោត

2/វត្តអង្គពោធិ៍ព្រែកក្រឹស ស្ថិតនៅក្នុងភូមិព្រៃព្រូស

3/វត្តបារមីរស្មីអង្គជុំ(វត្តចាស់កសាងឡើងវិញ) ស្ថិតនៅក្នុងភូមិព្រែកក្រឹស

ពុទ្ធប្រវត្តិសង្ខេប

ព្រះសម្មាសម្ពុទ.ព្រះគោតម​សម្មា​សម្ពុទ្ធ​គឺ​ជា​ព្រះ​ពុទ្ធ​អង្គ​ទី​៤​នៅ​ក្នុង​ភទ្ទកប្ប​នេះ។ បាន​ជា​កប្ប​នេះ​ឈ្មោះ​ភទ្ទកប្ប​ ព្រោះ​អត្ថ​ថា ជា​កប្ប​ដ៏​ចម្រើន ដែល​មាន​ព្រះ​ពុទ្ធ​៥​ព្រះ​អង្គ​ត្រាស់​ដឹង តួ​យ៉ាង​ដូច​ជា​កប្ប​យើង​សព្វ​ថ្ងៃ​នេះ មាន​ព្រះ​សព្វញ្ញូពុទ្ធ​៥​ព្រះ​អង្គ​គឺ ព្រះ​ពុទ្ធ​កកុសន្ធៈ ព្រះ​ពុទ្ធ​កោនាគមនៈ ព្រះ​ពុទ្ធ​កស្សបៈ ព្រះ​ពុទ្ធ​គោតម និង​ព្រះ​ពុទ្ធ​ដែល​នឹង​បាន​ត្រាស់​នា​អនាគត​កាល ព្រះ​នាម​ ព្រះ​អរិយមេតេ្តយ្យ។ រាជវង្ស កំណើត។[]

Thumb
នេះជារូបស្រែចំការរបស់ឃុំកំពង់ត្រាច

[] []

Remove ads

រដ្ឋបាល​ឃុំ

ក្នុងឃុំនេះមានភូមិចំនួនប្រាំពីរ: 1/ភូមិព្រៃព្រូស 2/ភូមិព្រែកក្រឹស 3/ភូមិលក្ខជា 4/ភូមិដើមស្នាយ 5/ភូមិកោះតាកូវ 6/ភូមិព្រះទ្រហឹង 7/ភូមិកោះត្នោត

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads