ឃុំព្រៃផ្តៅ

From Wikipedia, the free encyclopedia

Remove ads
Remove ads

ឃុំព្រៃផ្តៅ (អង់គ្លេស: Prey Phdau Commune) ស្ថិតនៅក្នុង ស្រុកព្រៃកប្បាស ខេត្តតាកែវ មាន ១១ភូមិ[]។ ÷

ព័ត៌មានបន្ថែម ឃុំព្រៃផ្តៅ, លេខកូដភូមិ ...
  • យោងតាមប្រកាស លេខ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ

ព្រំប្រទល់នៃឃុំព្រៃផ្តៅ

ព័ត៌មានបន្ថែម ឃុំព្រៃផ្តៅ, ទិស ...

Boundary

 East	ទល់នឹងឃុំចំប៉ា ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស
 West	ទល់នឹងឃុំជើងគួន ស្រុកសំរោង
 South	ទល់នឹងឃុំព្រៃកំពែង ស្រុកព្រៃកប្បាស
 North	ទល់នឹងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស
Remove ads

ការអប់រំ

មានសាលារៀនជាច្រើនកន្លែងសំរាប់អោយសិស្សានុសិស្សសិក្សា ចាប់ពីថ្នាក់បឋម ដល់ វិទ្យាល័យ។ក្នុងចំណោមវិទ្យាល័យជាច្រើនក្នុងស្រុកព្រៃកប្បាសមានវិទ្យាល័យមួយក្នុងឃុំព្រៃផ្តៅ គឺ វិទ្យាល័យ ភ្ញីមាស ដែលមានសិស្សរៀនច្រើនជាងគេ ក្នុងស្រុកព្រៃកប្បាស គឺប្រហែលជា ២០០០នាក់។

វត្តអារាម

ឃុំព្រៃផ្តៅនេះមានវត្ត បី: ​វត្តព្រៃផ្តៅ វត្តភ្ញីមាស វត្តដុងឧត្តម ។ វត្តទាំងបីនោះមានវត្តមួយដែលមានទីធ្លាធំទូលាយ ស្អាតជាងគេ និង មនុស្សម្នា ឧបាសក ឧបាសិកា ទៅច្រើននៅរដូវបុណ្យ គឺ វត្តព្រៃផ្តៅ។

មុខរបរ

ប្រជាជនដែលរស់នៅក្នុងឃុំនោះភាគច្រើនជាកសិករ គ្រូបង្រៀន អ្នកតម្បាញ អ្នកលក់ឥវ៉ាន់ចាប់ហួយ ចិញ្ចឹមសត្វ ឡើងត្នោតជាដើម។ នៅរដូវវស្សា ពួកគេធើ្វស្រែចំការ និង​ នេសាទត្រី ដាំដំនាំ ហើយវាលស្រែនៅភូមិព្រៃផ្ដៅ ឃុំព្រៃផ្ដៅ សំបូរទៅដោយដើមព្រីងជាច្រើនដើមនៅតាមភ្លឺស្រែ។ រដូវប្រាំងគេធ្វើស្រែប្រាំង ដែលមានផ្ទៃដីលាតសន្ធឹងជាច្រើនហិចតា។ស្រូវដែលគេធ្វើនៅរដូវប្រាំង គឺជាស្រូវពង្រោះ ដែលមានរយ:ពេលត្រឹមតែបីខែប៉ុណ្ណោះ អាចប្រមូលផលបាន នេះជាលក្ខណ:ងាយស្រួលសំរាប់កសិករ មិនចាំបាច់ដកស្ទូង ម្យ៉ាងទៀតនៅពេលប្រមូលផល គេប្រើម៉ាស៊ីនច្រូត ម៉ាស៊ីនបោក។ចំណែកឯផលស្រូវវិញ បានកើនឡើងជាលំដាប់ ដោយសារតែកសិករមានការយល់ដឹងពីបច្ចេកទេសធើ្វស្រែ និងមានការបង្រៀនពីក្រសួងកសិកម្ម

សូមមើលផងដែរ

ប្រភព

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads