ចក្រភពរ៉ូម
From Wikipedia, the free encyclopedia
ចក្រភពរ៉ូម (ជាភាសាអង់គ្លេស៖ Roman Empire, ភាសាឡាតាំង៖ Imperium Romanum, ភាសាអ៊ីតាលី៖ Impero Romano) គឺជាសម័យកាលនៃអរិយធម៌រ៉ូមបុរាណ ដែលមានលក្ខណៈអត្តាធិបតេយ្យពីរដ្ឋអំណាច និង មានវិសាលភាពដ៏ធំលាតសន្ធឹងនៅអឺរ៉ុប និងជុំវិញសមុទ្រមេឌីទែរ៉ានេទាំងមូល។ ពាក្យ "ចក្រភពរ៉ូម" ត្រូវបានគេប្រើដើម្បីពណ៌នាអំពីរដ្ឋរ៉ូមនៅក្នុង និងក្រោយរជ្ជកាលរបស់អធិរាជទី១ព្រះនាម "អូហ្គុសទុស" (Augustus) ។ សាធារណរដ្ឋរ៉ូម ដែលមានចំណាស់៥០០ឆ្នាំ បានធ្លាក់ចុះខ្សោយដោយសារសង្គ្រាមស៊ីវិលជាច្រើន។ ព្រឹត្តិការណ៍ជាច្រើន ត្រូវបានកើតឡើងដោយការប៉ុនប៉ងឲ្យមានការផ្លាស់ប្ដូរពីសាធារណរដ្ឋទៅជាចក្រភព រួមមានទាំងការតែងតាំង ជូលីស៍ សេសារ (Julius Caesar) ជាអ្នកកាន់អំណាចមួយជីវិត (ឆ្នាំ៤៥ មុនគ.ស) ជ័យជម្នះរបស់ player (អូហ្គុសទុស) នៅក្នុងការប្រយុទ្ធនៅ Actium (០២ កញ្ញា ៣១ មុនគ.ស) និង ការផ្ដល់បរមងារដល់ អូហ្គុសទុស ជាអធិរាជដោយព្រឹទ្ធសភារ៉ូម (១៦ មករា ២៧ មុនគ.ស) ។
| |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
27 BC–AD 395 (unified)[២] AD 395–476/480 (Western) AD 395–1453 (Eastern) | |||||||||||
![]() Roman Empire in AD 117 at its greatest extent, at the time of Trajan's death | |||||||||||
![]() The Roman Empire from the rise of the city-state of Rome to the fall of the Western Roman Empire | |||||||||||
ស្ថានភាព | {{#if: | |ចក្រភព | ||||||||||
ធានី |
| ||||||||||
ភាសាផ្លូវការ | Latin | ||||||||||
ភាសាទូទៅ | Regional languages | ||||||||||
សាសនា |
| ||||||||||
រដ្ឋាភិបាល | Semi-elective absolute monarchy (de facto) | ||||||||||
16 January 27 BC | |||||||||||
- Constantinople becomes capital | 11 May 330 | ||||||||||
- Deposition of Romulus Augustus | 4 September 476 | ||||||||||
- Murder of Julius Nepos | 9 May 480 | ||||||||||
- Fourth Crusade | 12 April 1204 | ||||||||||
- Reconquest of Constantinople | 25 July 1261 | ||||||||||
ក្រឡាផ្ទៃ | |||||||||||
25 BC[១៦] | 2750000 គ.ម២ | ||||||||||
AD 117[១៦][១៧] | 5000000 គ.ម២ | ||||||||||
AD 390[១៦] | 3400000 គ.ម២ | ||||||||||
ប្រជាជន | |||||||||||
▪ 25 BC[១៨] | 56,800,000 | ||||||||||
រូបិយវត្ថុ | sestertius,[lower-alpha ៦] aureus, solidus, nomisma | ||||||||||
|
ក្នុងភាសាឡាតាំង ពាក្យ Imperium Romanum (ចក្រភពរ៉ូម) បានបញ្ជាក់ឲ្យយើងដឹងយ៉ាងច្បាស់នូវការរីកចម្រើន ដែលពាក្យ Imperium មានន័យថាទឹកដី ដែលបានបង្ហាញពីផ្នែកនៃពិភពលោកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រ៉ូម។ ការរីកចម្រើនរបស់រ៉ូមបានចាប់ផ្ដើមតាំងពីសាធារណរដ្ឋមកម្ល៉េះ ប៉ុន្តែបានឈានឡើងដល់កំពូលនៅរជ្ជកាលរបស់អធិរាជ "ត្រាហ្សាន" (Trajan) ដែលនាពេលនោះ ចក្រភពរ៉ូមបានត្រួតត្រាលើផ្ទៃដីប្រមាណ ៥,៩០០,០០០ គីឡូម៉ែត្រក្រឡា។ ដោយសារតែអាណាចក្រដ៏ធំ និង ភាពយូរអង្វែងរបស់ចក្រភពរ៉ូម ឥទ្ធិពលរបស់រ៉ូម បានជះទៅលើ ភាសា សាសនា ស្ថាបត្យកម្ម ទស្សនវិជ្ជា ច្បាប់ និង របៀបគ្រប់គ្រងរដ្ឋ នៃប្រជាជាតិជាច្រើនលើសកលលោកសព្វថ្ងៃនេះ។
ក្រោយសតវត្សទី៣ នៃគ.ស Diocletian បានបង្កើតការបែងចែកប្រព័ន្ធគ្រប់គ្រងរវាងអធិរាជពីរ គឺមួយនៅភាគខាងលិច និង មួយនៅខាងកើត ដើម្បីឲ្យការគ្រប់គ្រងកាន់តែប្រសើរនៅលើអាណាចក្រដ៏ធំនេះ។ នៅសតវត្សក្រោយមកទៀត ការបែងចែកបែបនេះ។ ក្រោយមរណភាពរបស់អធិរាជ Theodosius ទី១ នៅគ.ស.៣៩៥ គ្មានអធិរាជណាមួយអាចគ្រប់គ្រងលើអាណាចក្រទាំងមូលបានទេ ដូច្នេះចក្រភពរ៉ូមទាំងមូល ត្រូវបែកទៅជាអាណាចក្រពីរដាច់ដោយឡែកពីគ្នាគឺ៖ ចក្រភពរ៉ូមខាងលិច និង ចក្រភពរ៉ូមខាងកើត (ចក្រភព Byzantine) ។ ចក្រភពរ៉ូមខាងលិចបានដួលរលំនៅគ.ស.៤៧៦ ចំណែកចក្រភពរ៉ូមខាងកើត បានបន្តរហូតដល់ការដួលរលំនៃក្រុងកុងស្តង់ទីណូប នាគ.ស.១៤៥៣ ដោយពួកអូតូម៉ង់ទួរគី ក្រោមការដឹកនាំរបស់ Mehmed II ។ មានការលំបាកជាខ្លាំង ក្នុងកំណត់ឲ្យបានច្បាស់ថាតើចក្រភពរ៉ូមចាប់ផ្ដើមពីពេលណា និងបញ្ចប់ត្រឹមណា ប៉ុន្តែក្នុងករណីនេះ យើងសង្កត់ធ្ងន់តែចក្រភពចាប់ពី ឆ្នាំ២៧ មុនគ.ស រហូតដល់ ការបែកបាក់នៃចក្រភព នាគ.ស.៣៩៥ ប៉ុណ្ណោះ។ចប់
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.