សំពត់ចងក្បិន
From Wikipedia, the free encyclopedia
Remove ads
ចងក្បិន ឬ សំពត់ចងក្បិន គឺជាផ្នែកមួយនៃសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលអាចស្លៀកពាក់បានទាំងប្រុសទាំងស្រី ស្ថិតនៅផ្នែកខាងក្រោមនៃដងខ្លួន ជាលក្ខណៈរមូរជាយសំពត់សងខាងដែលចុកនៅកន្លែងឆ្នុកក្បិន ។ សម្លៀកបំពាក់នេះត្រូវបានសាយភាយទៅដល់ប្រទេសជាតិខាង ថៃ និង ឡាវ ដែលត្រូវបានគេស្គាល់ថា ផាបៀង (ភាសាឡាវ : ຜ້າຫາງ ) និង ចងក្រៈបេន (ភាសាថៃ : โจงกระเบน ) ។ ជាសម្លៀកបំពាក់ដែលប្រជាជនទូទៅស្លៀកពាក់បង្ហាញពីអតីតកាលរបស់ខ្លួន និង ពិធីបុណ្យជាតិប្រពៃណីមួយចំនួន ។ ចងក្បិនមានលក្ខណៈខុសពីសំពត់ ដែលមើលទៅស្រដៀងទៅនឹងខោនាពេលបច្ចុប្បន្នដែល ។ សំពត់ចងក្បិន ត្រូវបាន អ្នកខ្លះមួយចំនួនសន្និដ្ឋានថា អាចមានប្រភពមកពីសម្លៀកបំពាក់ឥណ្ឌា ហៅថា ហូទី (dhoti) ហូរចូលក្នុងស្រុកខ្មែរនាសតវត្សរ៍ទី ១ នៃគ.ស ។
Remove ads
និរុត្តិសាស្ត្រ
សំពត់ចងក្បិន ជាពាក្យខ្មែរដែលផ្សំឡើងពាក្យចំនួនបីម៉ាត់ សំពត់ , ចង , ក្បិន សំដៅទៅលើសំពត់ដងខ្លួនផ្នែកខាងក្រោមដែលរុំជុំវិញចង្កេះ រួចរមូរសំពត់ទាញមកវិញនៅចន្លោះជើង ហើយចងនៅផ្នែកខាងក្រោយ។ ពាក្យ ចងក្រៈបេន (โจงกระเบน) ត្រូវបានប្រើប្រាស់ក្នុងចំណោមប្រជាជនថៃ ដែលបានក្លាយមកពីពាក្យខ្មែរថា ចងក្បិន មានន័យដូចគ្នាដែរ ។
ប្រវត្តិសាស្ត្រ
រូបភាព
- អ្នករបាំខ្មែរ ស្លៀកពាក់ជាមួយសំពត់ចងក្បិន
- ព្រះពលរាម ស្លៀកពាក់ជាមួយចងក្បិន សតវត្សរ៍ទី៦ មកពីប្រាសាទភ្នំដា ខេត្តតាកែវ បច្ចុប្បន្នស្ថិតនៅសារមន្ទីរជាតិកម្ពុជា
- អ្នករបាំខ្មែរ នាសតវត្សរ៍ទី២០
- រាជបុត្រសៀមនៃស្ដេចជូឡាឡុងកន ស្លៀកពាក់ជាមួយចងក្បិន
- បុរសសៀមនាសតវត្សទី១៩
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads