ចូសេហ្វ ហិនរី

អ្នកវិទ្យាសាស្រ្ត ជនជាតិអាមេរិក From Wikipedia, the free encyclopedia

ចូសេហ្វ ហិនរី
Remove ads
Remove ads

ចូសេហ្វ ហិនរី (Joseph Henry) (១៧ ធ្នូ ១៧៩៧ - ១៣ ឧសភា ១៨៧៨) ជាអ្នកវិទ្យាសាស្ត្រអាមេរិក​ដែលបានធ្វើជាអគ្គលេខាធិការទី១នៃស្ថាប័ន Smithsonian Institution។ នៅក្នុងឆាកជីវិតរបស់គាត់ គេតែងចាត់ទុកគាត់ជាអ្នកវិទ្យាសាស្ត្រអាមេរិក​ដ៏អស្ចារ្យបំផុត បន្ទាប់ពីបេនចាមីន ហ្វ្រែងឃ្លីន (Benjamin Franklin)។ នៅពេលកំពុងធ្វើអេឡិចត្រូមេដែក ហិនរីបានរកឃើញបាតុភូតអូតូអាំងឌុចស្យុង។ គាត់ក៏បានរកឃើញ​បាតុភូតអាំងឌុចស្យុងមុយទុយអែល ដាច់ដោយឡែកពីម៉ៃឃើល ហ្វារ៉ាដេយ ប៉ុន្តែហ្វារ៉ាដេយជាអ្នកបោះផ្សាយលទ្ធផលរបស់គាត់មុន។ ស្នាដៃរបស់គាត់លើរ៉ឺឡេអេឡិចត្រូម៉ាញ៉េទិច បានក្លាយជាគ្រឹះរបស់ទូរសារអគ្គីសនីដែលក្រោយមកផលិតដោយ សាម៉ុយអែល ម៉កស៍ (Samuel Morse) និង ឆាលស៍ វៀតស្តូន (Charles Wheatstone)។

ចូសេហ្វ ហិនរី
Joseph Henry
Thumb
ចូសេហ្វ ហិនរី , ឆ្នាំ១៨៧៩
កើតនៅ ថ្ងៃ​ទី ១៧ ធ្នូ ១៧៩៧
អាល់បានី, ញូយ៉ក, អាមេរិក
មរណភាព ថ្ងៃ​ទី ១៣ ឧសភា ១៨៧៨ (អាយុ៨០ឆ្នាំ)
វ៉ាស៊ីងតុនឌីស៊ី, អាមេរិក
សញ្ជាតិ  សហរដ្ឋអាមេរិក
ស្នាដៃសំខាន់ៗ​ អាំងឌុចស្យុងអេឡិចត្រូម៉ាញ៉េទិច

ខ្នាតរបស់អាំងឌុចតង់នៅក្នុងSI គឺ ហង់រី ត្រូវបានដាក់ឈ្មោះជាកិត្តិយសដល់គាត់។

Remove ads

ជីវប្រវត្តិ

Thumb

ចូសេហ្វ ហិនរី បានចាប់កំនើតនៅថ្ងៃទី១៧ ធ្នូ ១៧៩៧ នៅ អាល់បានី(ញូយ៉ក) ទៅក្នុងគ្រួសារ​ធ្វើអន្តោរប្រវេសន៍មកពីស្កត់លែន មួយ។ ឪពុករបស់គាត់ឈ្មោះ វិល្លៀម ហិនរី(William Henry) និងម្ដាយរបស់គាត់ឈ្មោះ អាន អាឡិចសេនដឺ ហិនរី(Ann Alexander Henry)។ ឪពុកម្ដាយរបស់គាត់ក្រណាស់ ហើយឪពុករបស់គាត់បានស្លាប់ចោល​តាំងពីគាត់នៅក្មេង។ ពេលនៅកុមារ ហិនរី រស់នៅជាមួយយាយរបស់គាត់នៅ ហ្គលវេយ(ញូយ៉ក)។ គាត់ចូលរៀននៅសាលាមួយដែលក្រោយមក​ដាក់ឈ្មោះជា «សាលាបឋមសិក្សាចូសេហ្វ ហិនរី» ជាកិត្តិយសដល់គាត់។ បន្ទាប់ពីសាលា គាត់ធ្វើការនៅហាងទំនិញសព្វមុខមួយកន្លែង ហើយក្រោយមកគឺនៅអាយុ១៣ឆ្នាំ គាត់បានទៅធ្វើជាកូនជាងធ្វើនាឡិកានិងជាងដែក។ ចូសេហ្វ ហិនរី ចាប់ចិត្តដំបូងជាមួយនឹងរោងមហោស្រព​រហូតដល់គាត់គិតចង់ធ្វើជាតារាសំដែងអាជីព​ទៀតផង។ គាត់ចាប់ផ្ដើមចាប់អារម្មណ៍នឹង​វិទ្យាសាស្ត្រនៅអាយុ១៦ឆ្នាំ ពេលដែលគាត់បានអានសៀវភៅ​សិក្សា​វិទ្យាសាស្ត្រមួយក្បាល​មានចំនងជើងថា Popular Lectures on Experimental Philosophy (មេរៀនពេញនិយមស្ដីពីទស្សនវិជ្ជាបែបពិសោធ)។ នៅឆ្នាំ១៨១៩ គាត់បានចូលរៀននៅ The Albany Academy ដោយមិនចាំបាច់បង់ថ្លៃចូលរៀនឡើយ។ ទោះជាបែបនេះក្ដី គាត់ត្រូវតែរកប្រាក់ផ្គត់ផ្គង់ខ្លួនឯង​ដោយបង្រៀនជាឯកជន​​ ដោយសារតែគាត់ក្រពេក។ គាត់មានបំនងបន្តចូលវៀនផ្នែកវេជ្ជសាស្ត្រ ប៉ុន្តែនៅឆ្នា១៨២៤ គាត់ត្រូវគេចាត់អោយធ្វើជាវិស្វករជំនួយការ​ក្នុងការត្រួតពិនិត្យផ្លូវរដ្ឋ​ដែលកំពុងសាងសង់ពី Lake Erie។ ចាប់ពីពេលនោះមក គាត់បែរជាចាប់អារម្មណ៍នឹង វិស្វកម្មស៊ីវិល​ឬមេកានិចទៅវិញ។

ហិនរី​រៀនបានពូកែ រហូតដល់មានលទ្ធភាពជួយគ្រូគាត់បង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រជាញឹកញាប់។ នៅឆ្នាំ១៨២៦ គាត់ត្រូវបានគេតែងតាំងអោយធ្វើជាសាស្ត្រាចារ្យគណិតវិទ្យានិងទស្សនវិជ្ជាធម្មជាតិ​នៅ The Albany Academy។ គាត់ចាប់ផ្ដើមធ្វើការស្រាវជ្រាវ​ធំដុំតាំងពីពេលនោះមក។ ដោយសារតែចង់ដឹងពីម៉ាញ៉េទិចផែនដី គាត់បានធ្វើការពិសោធតាំងពី​ម៉ាញ៉េទិចជាទូទៅ។ គាត់ជាមនុស្សទី១ដែលបានរុំរបុំខ្សែចំលងរុំដោយអ៊ីសូឡង់ ជាប់ៗគ្នាជុំវិញរបារស្នូលដែកមួយដើម្បី​បង្កើតអេឡិចត្រូមេដែកដ៏ខ្លាំងក្លាមួយ។ គាត់បានបង្ហាញផងដែរថា ពេលគេផលិតអេឡិចត្រូមេដែក​ដោយប្រើអេឡិចត្រូត២​ភ្ជាប់ទៅនឹងបាត់តឺរី១ គេគួរតែរុំរបុំខ្សែចំលងយ៉ាងច្រើនស្របៗគ្នា ប៉ុន្តែផ្ទុយទៅវិញ បើគេប្រើបាត់តឺរីច្រើន គេគួរតែប្រើតែរបុំវែងមួយបានហើយ។ គំនិតចុងក្រោយនេះហើយដែលជួយអោយទូរសារដំនើរការបាន។

នៅឆ្នាំ១៨៣១ គាត់បានផលិតម៉ាស៊ីនដើរដោយអេឡិចត្រូម៉ាញ៉េទិច ដែលជាបុព្វបុរសរបស់​​ម៉ូទ័រចរន្តជាប់។ នៅពេលនេះដែរគាត់បានរកឃើញលក្ខណៈរបស់អូតូអាំងឌុចស្យុង ដំនាលគ្នានឹងអ្នកវិទ្យាសាស្ត្រអង់គ្លេស ម៉ៃឃើល ហ្វារ៉ាដេយ ដែរ។ ដោយសារហ្វារ៉ាដេយបានបោះផ្សាយលទ្ធផលនេះបានមុន ហ្វារ៉ាដេយ​ត្រូវគេទទួលស្គាល់ជាផ្លូវការថាបានរកឃើញបាតុភូតអូតូអាំងឌុចស្យុងនេះ។

នៅឆ្នាំ១៨៣២ ហិនរីបានចូលធ្វើជាសាស្ត្រាចារ្យទស្សនវិជ្ជាធម្មជាតិនៅសាកលវិទ្យាល័យព្រីនស្តុន។ នៅឆ្នាំ១៨៤២ ហិនរីបានរកឃើញលំយោលម៉ាញ៉េទិច​បង្កើតដោយក្រលឡៃដិន

នៅឆ្នាំ១៨៤៨ ហិនរីបានធ្វើការជាមួយសាស្ត្រាចារ្យ ស្តេហ្វេន អាឡិចសេនដឺ (Stephen Alexander) ដើម្បីកំនត់ទំនាក់ទំនងរវាងសីតុណ្ហភាពធៀប​រវាងផ្នែកផ្សេងៗលើផ្ទៃព្រះអាទិត្យ។ ដើយប្រើថ្មពិលទែរម៉ូ ពួកគេទាំង២បានបញ្ជាក់ថាចំនុចខ្មៅលើផ្ទៃព្រះអាទិត្យ ត្រជាក់ជាងតំបន់ដែរនៅជុំវិញវា។

ក្នុងនាមជាអ្នកវិទ្យាសាស្ត្រនិងជានាយកស្ថាប័ន ​Smithsonian Institution ហិនរីតែងទទួលការមកលេងរបស់អ្នកវិទ្យាសាស្ត្រនិងអ្នកបង្កើតរបស់ថ្មី​ដទៃទៀត ដែលមករកដំបូន្មានពីគាត់។ ហិនរីជាមនុស្សមានការអត់ធ្មត់ ចិត្តល្អ ស្លូតបូត មានរបៀប និងកំប្លែង។ សូម្បីអ្នកបិតាទូរស័ព្ទ អេឡិចសេនដឺ ហ្គ្រាហាំ បែល (Alexander Graham Bell) ក៏បានមកសុំដំបូន្មានពីហិនរីនៅឆ្នាំ១៩៧៥ដែរ។

Thumb
ផ្នូររបស់ហិនរីនៅ Oak Hill Cemetery

ហិនរីទទួលមរភាពនៅថ្ងៃទី១៣ ឧសភា ១៨៧៨ និងត្រូវបានបញ្ចុះនោះឈាបនដ្ឋានអូកហ៊ីល (Oak Hill Cemetery) ខាងជើងឈៀងខាងលិចរដ្ឋធានី វ៉ាស៊ីងតុនឌីស៊ី

Thumb
រូបសំនាករបស់ហិនរី​នៅពីក្រៅSmithsonian Institution
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads