ចៅអ

From Wikipedia, the free encyclopedia

ចៅអ (ភូមា: စောအော, បញ្ចេញសំឡេង [sɔ́ ʔɔ́]; ១២៨៣–១៣២៣) ជាព្រះមហាក្សត្រទីបីនៃហង្សាវត្តីបាគូចាប់ពីឆ្នាំ១៣១១ ដល់ ១៣២៣។ ចៅអបានសោយរាជ្យពីព្រះបិតុច្ឆារបស់ទ្រង់ ឃុនល ដែលត្រូវបានធ្វើគត់ដោយព្រះបិតារបស់ទ្រង់ មិនពល នៅឆ្នាំ១៣១១។ នៅពេលនោះ ចៅអបានឡើងសោយរាជ្យបល្លង្កនៅថ្ងៃ ១០ មេសា ១៣១១ (ថ្ងៃសៅរ៍ ៦ រោចខែតាហ្គូ មី.ស. ៦៧៣) នគររបស់ទ្រង់ជាសាមន្តរាជ្យមានតែនាមរបស់សុខោទ័យ។ ព្រះអង្គថែមទាំងបានរៀបអភិសេកនឹងបុត្រីមួយអង្គរបស់ក្សត្រសុខោទ័យទៀតផង។ តែខណៈនោះ អំណាចសុខោទ័យបានធ្លាក់ចុះ ព្រះចៅអបានដណ្ដើមបានការកាន់កាប់ឆ្នេរតនាវស្រីពីព្រះចៅចក្រពត្តិមានតែនាមនៅសុខោទ័យមកវិញ។[]

ព័ត៌មានសង្ខេប ចៅអ စောအော, ក្សត្រនៃហង្សាវត្តី ...
ចៅអ
စောအော
ក្សត្រនៃហង្សាវត្តី
រជ្ជកាល១០ មេសា ១៣១១[] – កញ្ញា ១៣២៣[]
អង្គមុនឃុនល
អង្គក្រោយចៅជេន
ប្រសូត១២៨៣
សុគតខែកញ្ញា ១៣២៣ (៤០ វស្សា)
សទិង្រុត ៦៨៥ មី.ស.
ជាយាព្រះនាងនៃសុខោទ័យ
រាជបច្ឆាញាតិចៅឯ
ព្រះនាង (មិនស្គាល់ព្រះនាង)
វង្សហង្សាវត្តី
បិតាមិនពល
មាតានីអ៊ូយ៉ាញ
សាសនាពុទ្ធសាសនាថេរវាទ
បិទ

រជ្ជកាលរបស់ទ្រង់មានសន្តិភាព និងភាពរុងរឿងយ៉ាងខ្លាំង ហើយព្រំសីមាខាងជើងរបស់ព្រះនគរមានភាពស្ងប់សុខ។ (មិនដូចភូមាក្រោម [ដូចខ្មែរថា ខ្មែរក្រោម ខ្មែរលើ] ស្ថិតនៅក្រោមព្រះនគរឯកភាពតែមួយនោះទេ ភូមាលើនៅតែគ្មានឯកភាព ហើយនៅតែបន្តការបែកបាក់គ្នាចំណោមពួកនគរតូចៗដដែល។ គ្មាននគរភូមាលើមួយណាអាចមានលទ្ធភាពបង្កសង្គ្រាមជាមួយនគរភាគខាងត្បូងដែលបានឯកភាពរួចហើយនោះទេ។) យ៉ាងណាមិញ ព្រះបំណងចង់បានឯករាជ្យពីសុខោទ័យដែលនឹងបង្កឱ្យមានកើតសង្គ្រាមនៅពេលអនាគតរវាងនគរទាំងពីរ។[]

ចៅអបានសោយទិវង្គតនៅខែកញ្ញា ឆ្នាំ១៣២៣ និងត្រូវបានស្នងរាជ្យដោយព្រះភាតារបស់ទ្រង់ ព្រះចៅជេន

ព្រះរាជសាវតារ

ដូចទៅនឹងក្សត្រអង្គមុនដែរ ចៅអក៏មានឈាមជ័រឝាន និងមនដូចគ្នាដែរ។[] (ទ្រង់យ៉ាងហោចណាស់ក៏ជាអ្នកកាត់ឝានដូចព្រះមាតាទ្រង់ នីអ៊ូយ៉ាញ ព្រះភគិនីនៃព្រះបាទហ្វារ្យូក៏មានឈាមជ័រឝានពាក់កណ្ដាលផងដែរ។ ភាគនៃព្រះនាមរបស់ទ្រង់ ចៅ ជាព្រះយសរបស់ឝាន សៅ)

ទ្រង់មានព្រះរាជបុត្រមួយអង្គ ចៅឯ (ក្សត្រអនាគត) និង បុត្រីមួយអង្គជាមួយព្រះនាងសុខោទ័យ។[]

ឯកសារយោង

គន្ថនិទ្ទេសន៍

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.