ឆ្កែ
From Wikipedia, the free encyclopedia
Remove ads
សត្វឆ្កែ (Canis lupus familiaris) គឺជាថនិកសត្វមួយប្រភេទដែលចេញមកពីអំបូរ Canidae។ សត្វឆ្កែត្រូវបានផ្សាំងដោយមនុស្សអស់រយៈកាលដ៏យូរណាស់មកហើយ។ វាគឺជាសត្វដំបូងបំផុតដែលត្រូវបានផ្សាំង។ ឆ្កែត្រូវបានប្រើប្រាស់ដោយមនុស្សសម្រាប់មុខងារខុសៗគ្នាជាច្រើន ដូចជាធ្វើការងារ និងធ្វើជាសត្វចិញ្ចឹម។ ពួកវាគឺជាសត្វចិញ្ចឹមដ៏ពេញនិយមពីព្រោះពួកវាតែងតែចូលចិត្តលេង រាក់ទាក់ ហើយនិងចេះស្ដាប់មនុស្ស។ សត្វឆ្កែសាមសិបលានក្បាលនៅសហរដ្ឋអាមេរិកត្រូវបានចុះឈ្មោះជាសត្វចិញ្ចឹម។ សត្វឆ្កែស៊ីទាំងសាច់ និងបន្លែដែលជានិច្ចជាកាលត្រូវបានគេលាយបញ្ចូលគ្នា ហើយដាក់លក់នៅតាមទីផ្សារជាអាហារសត្វឆ្កែ។ ជាញឹកញាប់ សត្វឆ្កែតែងតែមានការងារ ដូចជាឆ្កែប៉ូលីស ឆ្កែទាហ៊ាន ឆ្កែនាំផ្លូវជនពិការ ឆ្កែពន្លត់អគ្គីភ័យ ឆ្កែនាំសារ ឆ្កែប្រម៉ាញ់ និងឆ្កែគង្វាល។
Remove ads

ពេលខ្លះ ពួកវាត្រូវបានគេហៅថា "canines" មកពីពាក្យឡាទីនសម្រាប់ពាក្យថា dog - canis។ ពេលខ្លះមនុស្សក៏ប្រើផងដែរនូវពាក្យថា "dog" ដើម្បីពណ៌នាពូជឆ្កែដទៃទៀត ដូចជាសត្វឆ្កែចចកជាដើម។ សត្វឆ្កែដែលទើបនឹងកើត គេហៅថា pup ឬ puppy។ សត្វឆ្កែត្រូវបានគេហៅថា puppy រហូតដល់វាមានអាយុប្រហែលមួយឆ្នាំ។
សត្វឆ្កែ ពេលខ្លះត្រូវបានគេចាត់ទុកជា "មិត្តសំឡាញ់របស់មនុស្ស" ពីព្រោះវាត្រូវបានគេទុកជាសត្វចិញ្ចឹម ហើយវាស្មោះត្រង់នឹងម្ចាស់ និងចូលចិត្តនៅក្បែរមនុស្ស។
Remove ads
រូបរាង និងឥរិយាបថ
សត្វឆ្កែអាចហិតក្លិន និងស្ដាប់បានយ៉ាងល្អ ប៉ុន្តែមិនអាចមើលឃើញពណ៌បានល្អនោះទេ។ ពួកវាងងឹតពណ៌។ សត្វឆ្កែមានជើងបួន ហើយបង្កើតសម្លេង "បាក" "វូហ្វ" ឬក៏ "អាហ្វ"។ សត្វឆ្កែតែងតែដេញចាប់សត្វឆ្មា ហើយសត្វឆ្កែភាគច្រើនលេងចាប់បាល់ និងដំបងឈើ។
ជាធម្មតា សត្វឆ្កែរស់បានប្រហែលដប់ឆ្នាំ ឬក៏អាចច្រើនជាងនេះ។ ទំហំ និងពូជរបស់វាអាចធ្វើឲ្យប្រែប្រួលរយៈពេលដែលពួកវាអាចរស់នៅ។ ជាធម្មតា សត្វឆ្កែពូជតូចៗរស់នៅបានយូរជាងសត្វឆ្កែពូជធំៗ។
ដូចគ្នានឹងសត្វឆ្កែចចកដែរ ឆ្កែព្រៃធ្វើដំណើរទៅណាមកណាជាក្រុមហៅថាហ្វូង។ ហ្វូងឆ្កែគឺចាត់ថ្នាក់ដោយឋានៈ ហើយសត្វឆ្កែដែលមានឋានៈទាបនឹងត្រូវចុះចូលជាមួយសត្វឆ្កែដទៃដែលមានឋានៈខ្ពស់ជាង។ ឆ្កែដែលមានឋានៈខ្ពស់ជាងគេគឺហៅថា alpha male (សត្វឈ្មោលដែលខ្លាំងលើសគេ)។ សត្វឆ្កែដែលនៅក្នុងក្រុមជួយ និងមើលថែគ្នាទៅវិញទៅមក។ សត្វឆ្កែស្រុកតែងតែមើលទៅម្ចាស់របស់វាថាជា សត្វឈ្មោលដែលខ្លាំងលើសគេ។
Remove ads
ដើមកំណើតសត្វឆ្កែ
សត្វឆ្កែទាំងអស់គឺជាប់ពូជមកពីសត្វឆ្កែចចក ដែលបានកើតឡើងដោយសារតែការផ្សាំងនិង ការជ្រើសរើសសិប្បនិមិត្ម។ វាត្រូវបានគេដឹងដោយសារការវិភាគ DNA genome ត្រូវបានធ្វើឡើងដើម្បីរកឲ្យឃើញរឿងទាំងអស់នេះ។ ពួកវាត្រូវបានបង្កាត់ពូជដោយមនុស្ស។ ផូស៊ីលនៃសត្វឆ្កែមុនគេបង្អស់ដែលត្រូវបានគេស្គាល់គឺតាំងពី ៣១ ៧០០ ឆ្នាំមុននៅប្រទេសបែលហ្ស៊ិក។
សត្វឆ្កែនិងមនុស្ស
សត្វឆ្កែបានរស់នៅជាមួយមនុស្សយ៉ាងហោចណាស់ ៣០ ០០០ឆ្នាំ។ ជាញឹកញយ ពួកវាត្រូវបានគេហៅថាជា "មិត្តសំឡាញ់របស់មនុស្ស" ពីព្រោះពួកវាសមទៅនឹងជីវិតរបស់មនុស្ស។ សត្វឆ្កែអាចបម្រើមនុស្សបានច្រើនបែប។ ឧទាហរណ៏ មានដូចជា ឆ្កែការពារ ឆ្កែប្រម៉ាញ់ ឆ្កែប្រមូលហ្វូងឆ្កែនាំផ្លូវ និងសម្រាប់មនុស្សពិការភ្នែក។ មានសត្វឆ្កែមួយចំនួនផងដែរដែលត្រូវបានគេបង្វឹកឲ្យហិតក្លិនជំងឺក្នុងរាងកាយមនុស្ស ឬក៏សម្រាប់ស្វែងរកគ្រាប់បែក ឬថ្នាំញៀនខុសច្បាប់។ សត្វឆ្កែទាំងនេះពេលខ្លះជួយដល់ប៉ូលីសនៅក្នុងព្រលានយន្តហោះ ឬទីកន្លែងផ្សេងៗទៀត។ ឆ្កែហិតក្លិន (ជាធម្មតាគឺពូជ beagles) គឺពេលខ្លះត្រូវបានគេបង្វឹកក្នុងការងារនេះ។ សត្វឆ្កែថែមទាំងត្រូវបានបញ្ជូនដោយជនជាតិរុស្សីទៅកាន់ភពអវកាស ពីរ បីឆ្នាំមុនមនុស្សឡើងទៅទៀតផង។ សត្វឆ្កែដំបូងដែលត្រូវបានបញ្ជូនទៅឈ្មោះថា Laika ប៉ុន្តែបានស្លាប់នៅទីនោះ។
ពូជសត្វឆ្កែ

- មើលផងដែរនូវ តារាងពូជសត្វឆ្កែ
មានសត្វឆ្កែយ៉ាងហោចណាស់ ៨០០ ពូជ (ប្រភេទ)។ សត្វឆ្កែដែលមេបារបស់វាជាពូជតែមួយ នោះវានឹងជាពូជនោះដែរ។ ឆ្កែទាំងអស់នោះហៅថា ពូជសុទ្ធ ឬ ឆ្កែ pedigreeសុទ្ធ។ សត្វឆ្កែដែលមានមេបាពីពូជខុសៗគ្នាគឺមិនស្ថិតនៅក្នុងប្រភេទពូជតែមួយទៀតឡើយ។ ពួកវាត្រូវហៅថាmutts, សត្វឆ្កែពូជកាត់ ឆ្កែកូនកាត់ ឬ សត្វពូជកាត់។ ពូជឆ្កែមួយចំនួនក្នុងចំណោមពូជឆ្កែដែលពេញនិយម មានដូចជា ឆ្កែគង្វាល collies poodles និង retrievers។ ពួកវាកំពុងតែពេញនិយមក្នុងការបង្កាត់ពូជសត្វឆ្កែពីរខុសគ្នា ហើយហៅឈ្មោះពូជឆ្កែថ្មីនោះដែលជាការលាយគ្នានៃឈ្មោះពីររបស់ពូជនៃមេបា។ កូនឆ្កែដែលមានមេបាជាពូជ poodle ហើយនិងពូជ pomeranian ត្រូវបានគេហៅថា Pomapoo។ ជំនួសឲ្យការហៅថា mutts សត្វឆ្កែប្រភេទនេះត្រូវបានគេស្គាល់ថា ពូជឆ្កែអ្នកច្នៃម៉ូដ។ ពពួកឆ្កែប្រភេទនេះ ជាទូទៅត្រូវបានគេប្រើសម្រាប់ការបង្ហាញយកពានរង្វាន់ និងការបង្ហាញម៉ូដ។ សត្វឆ្កែប្រភេទនេះក៏អាចជាឆ្កែនាំផ្លូវផងដែរ។
Remove ads
សាលតាំងរូបថត
- Golden Retriever
- Boxer
- Dobermann
- Dalmatian
- Briard
- Scottish Terrier
- Maltese
- Fila Brasileiro
ទំព័រពាក់ព័ន្ធ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads