ឆ្នាំពន្លឺ

From Wikipedia, the free encyclopedia

Remove ads

ឆ្នាំពន្លឺ (ជាភាសាអង់គ្លេស light year) គឺមិនមែនជារង្វាស់នៃពេលវេលាទេ ប៉ុន្ដែជារង្វាស់ខ្នាតនៃចំងាយ ដែលពន្លឺនឹងធ្វើដំនើរក្នុងរយៈមួយឆ្នាំសកល (ជាភាសាអង់គ្លេស Julian year ដែលស្មើនឹង ៣៦៥.២៥ ថ្ងៃ) ក្នុងល្បឿននៃពន្លឺ[]

មួយឆ្នាំពន្លឺគឺប្រហែលនឹង ៦ រយកោដិ ម៉ាយល៍ (6 trillion miles) ឬ ១០ រយកោដិ គីឡូម៉ែត្រ (10 trillion kilometers)។ ដោយហេតុដែលចក្រវាឡ មានវិសាលភាពធំទូលាយ ដូចនេះហើយទើបពីភពមួយទៅភពមួយ ឬពីផ្កាយមួយទៅផ្កាយមួយមានចំងាយឆ្ងាយរហូតដល់ទៅរាប់រយ រាប់ពាន់ ឬរាប់លានឆ្នាំពន្លឺក៏មាន។

ពន្លឺដែលចេញមកពីផ្កាយដែលមានចម្ងាយ ១០០ឆ្នាំពន្លឺ នឹងត្រូវចំណាយពេល ១០០ឆ្នាំដើម្បីធ្វើដំណើរមកដល់យើង។ នេះមានន័យថា ពេលយើងមើលឃើញពន្លឺរបស់ផ្កាយមួយនោះ តាមពិតពន្លឺេនោះបានបាញ់ចេញពីផ្កាយ តាំងពី ១០០ឆ្នាំមុនមកម៉្លេះ។ ទោះបីជាយ៉ាងណា រយ:ពេលសម្រាប់ពន្លឺធ្វើដំណើរពីផ្កាយមកដល់ផែនដី គឺអាចខុសគ្នា អាស្រ័យទៅតាមទីតាំង និងចម្ងាយរបស់ផ្កាយនីមួយៗ មកផែនដី។

Remove ads

ហេតុអ្វីត្រូវគិតខ្នាតជា ឆ្នាំពន្លឺ?

ឆ្នាំពន្លឺគឺជាការគណនារយះចំងាយពី ទីតាំងមួយទៅទីតាំងមួយទៀតនៅក្នុងចក្កវាឡ (ដូចជា system, constellation and galaxy etc..) ទៅតាមល្បឿននៃពន្លឺដោយសារតែ ចម្ងាយនោះឆ្ងាយពេក មិនអាចគណនាតួលេខជាសម្លេងបានងាយ (អង់គ្លេសអស់ត្រឹមពាក្យ Trillion)។ ជាធម្មតាពន្លឺមានល្បឿនលឿន ណាស់ដោយអាចរត់បាន ៣០០ ០០០គីឡូម៉ែត្រក្នុង១វិនាទី(ដូចនេះ មួយឆ្នាំពន្លឺគឺស្មើនឹង ៣០០០០០គីឡូម៉ែត្រx៦០វិនាទីx៦០នាទី x២៤ម៉ោងx៣៦៥ថ្ងៃនិង៦ម៉ោង) នេះហៅមហាសែនពិបាក។


Remove ads

​ឯកសារ​យោង​

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads