ជម្លោះចិន-វៀតណាម (១៩៧៩-១៩៩១)
From Wikipedia, the free encyclopedia
Remove ads
ជម្លោះចិន-វៀតណាម ១៩៧៩-១៩៩១គឺនៅជាជម្លោះដែលនៅអូសបន្លាយចាប់តាំងពីឆ្នាំ១៩៧៩ដល់១៩៩១។ ចាប់តាំងពីសង្គ្រាមចិន-វៀតណាម មកសង្គ្រាមរវាងប្រទេសទាំងពីរមិនបានបញ្ចាប់នោះទេ ការប៉ះទង្គិចគ្នាទាំងនេះនៅតែមាននៅតាមបណ្ដាយព្រំដែនរវាងចិន និង វៀតណាម វាបានបន្តរហូតដល់ ១០ឆ្នាំ រហូតដល់ឆ្នាំ១៩៩១ ដែលប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម

នៅឆ្នាំ១៩៧៩ ខែឧសភា កងទ័ពចិន បានចាកចេញពីដែនដីវៀតណាម ពេលនោះចិនបាននិយាយថា ខ្លួនមិនចង់បានដីវៀតណាមនោះទេ។ ប៉ុន្តែការពិត ចិននៅតែគ្រប់គ្រង់ដីដែលមានចម្ងាយ៦០គីឡូម៉ែត្រពីព្រំដែនចិន ដែលតំបន់នោះជាធ្លាប់ជាកម្មសិទ្ធរបស់វៀតណាម កងទ័ពចិនបានឈរជើងនៅ តំបន់ក្បែរ Lang Son ប្រទេសវៀតណាម និងតំបន់ខ្ពស់ៗដែលអាចផ្ដល់អតិភាពអោយកងទ័ពចិនវាយលុកវៀតណាមម្ដងទៀត
Remove ads
ការប៉ះទង្គិចគ្នា
នៅដើមឆ្នាំ១៩៨០ ចិនបានត្រៀមផែនការ ប្រតិបត្តិការយោធាលើវៀតណាម អំឡុងរដូវក្ដៅ ដើម្បីជំរុញទាហានខ្មែរក្រហមអោយបុកពីខាងព្រំដែនថៃ ដើម្បីគៀបកងទ័ពយួន។ កងទ័ពចិនបានចល័តទៅព្រំដែនយួនយ៉ាងច្រើន ព្រមទាំងបញ្ចូនទាហានហ្មុងប្រមាណ៥០០០នាក់ដែលប្រឆាំងនិងពួកកម្មុនីសឡាវហើយក៏បានហ្វឹកហាត់ដោយទាហានផងដែល ដែលទាហានហ្មុងទាំងនោះបានវាយលុកចូលភាគខាងជើងឡាវ ជាការឆ្លើយតបវៀតណាមបានបញ្ចូនទាហានមកព្រំដែនផងដែល ព្រោះចិនគ្មានសមត្ថភាពមានចំនួនកងទ័ពដ៏ច្រើនដូចសង្គ្រាមកាលឆ្នាំ១៩៧៩នោះទេ។ នៅខែមិថុនា ឆ្នាំ១៩៨០ កងទ័ពយួនបានឆ្លងចូលប្រទេសថៃក្នុងការដេញទាហានខ្មែរក្រហម បើទោះបី វៀតណាមដកទ័ពវិញក៏ដោយ ចិនបានត្រៀមការពារសម្ព័ន្ធខ្លួនខ្មែរក្រហមនិងថៃជានិច្ច។ ចិនបានរិះគន់វៀតណាម និងបានបាញ់គ្រាប់កាំភ្លើងចូលព្រំដែនវៀតណាម សមរភូមិតូចមួយក៏បានកើតឡើងនៅឆ្នាំនោះ។ វៀតណាមក៏វាយចូលចិនវិញ បណ្ដាលអោយទាហានការពារព្រំដែនចិន ៣នាក់ស្លាប់ ជាការឆ្លើយតបចិនបានវាយចូលវៀតណាមវិញនៅថ្ងៃទី១៥ ខែតុលា និងសម្លាប់ទាហានយួនប្រមាណ ៤២នាក់ និងចាប់ខ្លួនបាន៣នាក់
នៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៨១។ ក្រសួងការបរទេសវៀតណាមបានស្នើបទឈប់បាញ់ អំឡុងពេលចូលឆ្នាំចិន ចិនបានបដិសេពសំណើរនេះ ប៉ុន្តែភាគីទាំងពីនៅតែដោះដូរ ទាហានដែលខ្លួនចាប់បានរាងៗខ្លួន ប៉ុន្មានខែបន្ទាប់ៗមក សភាពការណ៍រវាងប្រទេសទាំងពីរគ្មានអ្វីបានប៉ះទង្គិចទេ។ នៅខែឧសភា ឆ្នាំដដែល ការប្រយុទ្ធដ៏ធំបានចាប់ផ្ដើម កងទ័ពចិនបានសម្រុកចូល ខេត្ត Lang son ប្រទេសវៀតណាម នៅតាមជួរភ្នំ៤០០។ ២ថ្ងៃក្រោយមក នៅថ្ងៃទី៧ ខែឧសភា ចិនបានវាយប្រហារតំបន់ឆ្នាំ១៦៨៨ មួយទៀត ដែលសង្គ្រាមនេះបង្កអោយមានការខូចខាតយ៉ាងធ្ងន់ចំពោះភាគីទាំងសងខាង។ នៅថ្ងៃទី១០ ខែឧសភា វៀតណាមវាយបកត្រឡប់មកវិញ នៅខេត្តយូណាន ការសែតចិនបានចុះផ្សាយថា ទាហានយួន ៨៥នាក់បានស្លាប់ និង មានមេបញ្ជាការ ២ នាក់បានស្លាប់ ក្នុងអំឡុងពេលប្រយុទ្ធ ហើយក្នុងសង្គ្រាមទាំងមូលនេះចិនបាននិយាយថា ទាហានយួន ១២០០នាក់ បានស្លាប់ឬរបួស។ បើទោះបីវាជាសង្គ្រាមតូចក៏ដោយ លោកខាងលិចបានជឿថា ចិនមិនជឿ បង្កសង្គ្រាមធំទេ ព្រោះទាហានយួន មានអាវុធទំនើបៗជាង និងដោយសាររដូវភ្លៀងផង។
Remove ads
មេដឹកនាំចិននិងយួន
![]() |
![]() |
![]() |
![]() |
មេទ័ពសំខាន់របស់ចិននិងយួនក្នុងសង្គ្រាមនេះ


văn tiến dũng
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads