ជា វិជ្ជា

សកម្មជនខ្មែរ From Wikipedia, the free encyclopedia

ជា វិជ្ជា
Remove ads

លោក​ ជា វិជ្ជា ធ្លាប់​ជា​​ប្រធាន​ចលនា​សហជីព​កម្ពុជា​។ លោក ជា វិជ្ជា ប្រធានសហជីពសេរី កម្មករកម្ពុជា ត្រូវបាន ខ្មាន់កាំភ្លើង មិនស្គាល់មុខ បាញ់ចំនួនបីគ្រាប់ បណ្តាលឱ្យ ដាច់ខ្យល់ស្លាប់ មួយរំពេច នៅនឹងកន្លែង ខណៈដែលលោក កំពុងឤនសារព័ត៌មាន នៅក្នុង តូបលក់កាសែតមួយ ជាប់នឹង របងវត្តលង្កា ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៤[]​។ ប្អូន​ប្រុស​របស់​លោក​ ជា វិជ្ជា ឈ្មោះ ជា មុន្នី ក៏​បាន​ឡើង​កាន់​តំណែង​ជា ប្រធាន​សហជីពសេរី​កម្មករ កម្ពុជា បន្ត​ពី​គាត់​។

ព័ត៌មានសង្ខេប ជា វិជ្ជា, កើត ...
Remove ads

ការស៊ើបអង្កេត

ក្រោយពី ឃាតកម្ម​លើ​រូប​លោក ជា វិជ្ជា ប៉ុន្មាន​ថ្ងៃ លោក ប៊ន សំណាង និង សុខ សំអឿន ត្រូវបាន តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទីមួយ ខែសីហា ឆ្នាំ ២០០៥ កាត់ឱ្យ ជាប់ពន្ធនាគារ ចំនួន ២០ឆ្នាំ ពីបទ ឃុបឃិត ប្រព្រឹត្ត អំពើឃាតកម្ម គិតទុកជាមុន លើរូបលោក ជា វិជ្ជា ប្រធាន សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្រោយ​មក​ទៀត ទណ្ឌិត ប៊ន សំណាង និង សុខ សំអឿន បានដាក់ពាក្យបណ្តឹង ទៅសាលាឧទ្ធរណ៍ ប្តឹងជំទាស់ សាលក្រម តុលាការក្រុងភ្នំពេញ ។ បើទោះជាមានមេធាវី សាក្សី និង អង្គការសិទ្ធិមនុស្ស ជាច្រើន បញ្ជាក់អំពី ភាពគ្មានទោសកំហុស របស់លោក ប៊ន សំណាង និង សុខ សំអឿន ក៏កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០០៧ សាលាឧទ្ធរណ៍ បានចេញសាលដីកា សម្រេច តម្កល់សាលក្រម របស់តុលាការក្រុងភ្នំពេញ ដោយឱ្យ លោក ប៊ន សំណាង និង សុក សំអឿន ជាប់ពន្ធនាគារបន្តទៅទៀត ។

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads