ជេនហ្គិស ខាន់
From Wikipedia, the free encyclopedia
Remove ads
Genghis Khan (ជេនហ្គិស ខាន់) គឺជាអធិរាជចម្បាំងដ៏ខ្លាំងជាងគេបង្អស់នៅអាស៊ី។ គាត់ជាអ្នកវាយដណ្តើមត្រួតត្រាប្រទេសចិនទាំងមូល និង មួយផ្នែកនៃប្រទេសមួយចំនួនធំទៀតនៅអាស៊ី។ ម៉ុងហ្គោលី ធ្លាប់បានត្រួតត្រាប្រទេសចិនជាង១០០ឆ្នាំ ក្រោមឥទ្ធិពលរបស់ ខាន់។ អំណាចរបស់គាត់ បានមកពី បណ្តាកុលសម្ព័ន្ធជាច្រើននៃភាគខាងជើងនៃអាស៊ី។ បន្ទាប់ពីបានក្លាយទៅជាអធិរាជ និង មាននាមល្បីរន្ទឺសុះសាយមក ជេនហ្គិស ខាន់ ក៏ចាប់ផ្តើមធ្វើការលុកលុយ ឈ្លានពាន បណ្តាប្រទេសនៅអាស៊ី-អ៊ីរ៉ុប រហូតបានគ្រប់គ្រងត្រួតត្រា ទឹកដីមួយភាគធំនៃអាស៊ី។
Remove ads
Remove ads
យុទ្ធសាស្រ្ត
សង្គ្រាមចិត្តសាស្ត្រ
ស្តេចម៉ុងហ្គោលដ៏ល្បីល្បាញ ជេនហ្គិស ខាន់ ដែលជាអ្នកចម្បាំងដ៏កំពូលក្នុងលោក តែងតែប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រ និងយុទ្ធសាស្ត្របំភាន់សត្រូវ។ មុនពេលចេញធ្វើសង្គ្រាម ស្តេច ជេនហ្គិស ខាន់ តែងបញ្ជូនកងពិសេសទៅផ្សព្វផ្សាយអំពីភាពសាហាវ និងកម្លាំងទ័ពដ៏ច្រើនមហិមារបស់ម៉ុងហ្គោលធ្វើឲ្យសត្រូវបាក់ស្មារតី។ នៅសមរភូមិ ស្តេច ជេនហ្គិស ខាន់ ក៏ពូកែខាងបំភាន់សត្រូវឲ្យមើលឃើញថាទ័ពម៉ុងហ្គោលមានចំនួនច្រើនសន្ធឹកសន្ធាប់តាមរយៈការបញ្ជូនទ័ពពិសេសឲ្យចល័តទៅចល័តមកយ៉ាងរហ័ស បង្កើតជារូបភាពឲ្យសត្រូវឃើញថាទ័ពម៉ុងហ្គោលមានចំនួនច្រើនឥតគណនា។ ក្នុងជួរទ័ពម៉ុងហ្គោលក៏មានកងពិសេសមួយកងផ្នែកបាញ់ព្រួញដែលមានមុខងារផ្តល់ព័ត៌មានរហ័សដល់មេបញ្ជាការ និងអាចចល័តបានលឿនដូចផ្លេកបន្ទោរ និងមានមុខងារបាញ់សម្លាប់អ្នកនាំសាររបស់សត្រូវដើម្បីកុំឲ្យមេទ័ពសត្រូវអាចទាក់ទងគ្នាបាន។ កត្តាទាំងអស់នេះធ្វើឲ្យសត្រូវបាក់ទឹកចិត្ត ហើយភាពភ័យខ្លាចកើតមានជានិច្ចនៅគ្រប់ទីកន្លែងដែលម៉ុងហ្គោលទៅដល់។
Remove ads
យុទ្ធសាស្រ្តសង្រ្គាម
រាជវង្ស សៀខាងលិច
អំឡុងឆ្នាំ ១២០៦ យុទ្ធសាស្រ្តសង្រ្គាមដែល ជេនហ្គិស ខាន់ តែងតែប្រើប្រាស់នោះ គឺសង្រ្គាមចិត្តណាស់។ រាជវង្សសៀខាងលិច គឺមានព្រំដែនជាប់ទៅនឹងម៉ុងហ្គោល ទើបជាមុខសញ្ញាទីមួយ ដែលគាត់ត្រូវដណ្តើមទឹកដី និង គ្រប់គ្រងទីនោះ។

ឯកសារយោង
គេហទំព័រ សាលារៀន http://salarean.com/ Archived 2013-08-27 at the វេយប៊ែខ ម៉ាស៊ីន.
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads