ជំងឺរលាកទងសួត
From Wikipedia, the free encyclopedia
Remove ads
ក្អក ផ្តាសាយជារោគសញ្ញានៃជម្ងឺរលាកទងសួត។ ជម្ងឺនេះកាចសាហាវបើមិនបានព្យាបាលជាបន្ទាន់ទេ អាចបណ្ដាលឲ្យអ្នកជម្ងឺស្លាប់បាន។ សមាជិកគ្រួសារ ជាពិសេសកុមារអាចចៀសផុតពីជម្ងឺរលាកទងសួតបាន បើសមាជិកគ្រួសារទាំងអស់យល់ដឹងពីវិធីបង្ការ ព្យាបាល ថែរក្សាអ្នកជម្ងឺរលាកទងសួតនេះ។ ការយល់ដឹងទាំងនេះនឹងជួយកាត់បន្ថយការចំណាយរបស់អ្នក ទៅលើការព្យាបាលសមាជិកគ្រួសារ ដែលមានជម្ងឺនេះ ជាពិសេសទារក និងកុមារ។
អ្នកត្រូវអនុវត្តតាមពាក្យស្លោក “ការពារប្រសើរជាងព្យាបាល”។
Remove ads
រោគសញ្ញា និង គ្រោះថ្នាក់បណ្ដាលមកពីជម្ងឺរលាកទងសួត
រោគសញ្ញា
ជម្ងឺរលាកទងសួតមានរោគសញ្ញាដូចខាងក្រោម៖
- ក្អក ផ្ដាសាយឆាប់ហត់។
- ដកដង្ហើមញាប់ជាងធម្មតា (កុមារមានចំនួនដង្ហើម៥០ដង ឬលើសពីនេះក្នុងមួយនាទី ចំពោះទារកអាយុតិចជាង២ខែ មានចំនួនដង្ហើម ៦០ដងក្នុងមួយនាទី)។
- ផ្នែកចុងដង្ហើមផតចូល នៅពេលដកដង្ហើមចូល (ពេលធម្មតាត្រូវប៉ោងឡើង)។
- ពេលដកដង្ហើមឮសូរ។
- មិនឃ្លានអ្វីទាំងអស់ (លែងបៅ)។
មិនសូវបៅ និងមិនព្រមហូប
គ្រោះថ្នាក់
មនុស្សភាគច្រើនតែងតែកើតជម្ងឺក្អក ផ្តាសាយ។ អ្នកខ្លះក៏ជាទៅដោយឯកឯងៗ ផ្ទុយទៅវិញអ្នកខ្លះកាន់តែធ្ងន់ធ្ងរទៅៗ ឈានទៅដល់ជម្ងឺរលាកទងសួត ជាពិសេសកុមារ។
រលាកទងសួតជាជម្ងឺមួយកំពុងតែសម្លាប់កុមារពី២ទៅ ៣លាននាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក (តួលេខនេះពុំបានរាប់បញ្ចូលចំនួនកុមារស្លាប់ ១លាននាក់ទៀតដោយជម្ងឺរលាកទងសួតបណ្តាលមកពីកញ្ជ្រឹល និងខាន់ស្លា ដែលជាជម្ងឺមានថ្នាំសម្រាប់ចាក់ការពារផង)។[ត្រូវការអំណះអំណាង]
Remove ads
ជំនួយសង្គ្រោះបឋម
បើកុមារម្នាក់មានជម្ងឺក្អក ផ្ដាសាយ អ្នកត្រូវធ្វើដូចខាងក្រោម៖
- ឲ្យផឹកទឹកច្រើនជាងធម្មតាក្រោយពេលបាយ។
- ធ្វើយ៉ាងណារក្សាកម្ដៅក្នុងខ្លួនអ្នកជម្ងឺឲ្យនៅក្ដៅឧណ្ហៗជាដរាប(តែមិនមែនក្ដៅពេកទេ)។
- សម្អាតរន្ធច្រមុះ (បើទារក អ្នកត្រូវដាក់ទឹកក្នុងមាត់អ្នក រួចបឺតរន្ធច្រមុះ) ព្រោះច្រមុះណែន ស្ទះធ្វើឲ្យពិបាកដកដង្ហើម ឬបៅ។
- ដាក់ខ្នើយកល់ក្រោមខ្នងកុមារឲ្យខ្ពស់បន្តិច នៅពេលវាដេកដើម្បីស្រួលដកដង្ហើម។
- កុំឲ្យអ្នកជម្ងឺនៅជិតផ្សែងភ្លើង ឬផ្សែងបារី។
- អ្នកអាចផលិតឱសថនៅផ្ទះសម្រាប់ព្យាបាលជម្ងឺក្អក ផ្ដាសាយតាមចំណូលចិត្តដោយប្រើថ្នាំបុរាណដែលផ្សំពីវត្ថុធាតុក្នុងស្រុក។
ឧទាហរណ៍៖ ទឹកឃ្មុំមួយស្លាបព្រា ទឹកក្រូចឆ្មារ១ចំណិតធំ ទឹកក្ដៅឧណ្ហៗ កន្លះកែវតូចចាក់ចូលគ្នាកូរឲ្យសព្វ ឲ្យអ្នកជម្ងឺផឹកព្រឹកម្ដង ល្ងាចម្ដង។[ប្រភព?]
បើកុមារមានជម្ងឺរលាកទងសួត អ្នកត្រូវធ្វើដូចខាងក្រោម៖
- ផ្តល់ជំនួយសង្គ្រោះបឋមខាងលើ។
- រកជំនួយពីគ្រូពេទ្យជាបន្ទាន់។
Remove ads
គ្រោះថ្នាក់ និង ការបញ្ជូន
បើអ្នកពិនិត្យឃើញកុមារមានជម្ងឺក្អក ផ្ដាសាយ និងរលាកទងសួតមានសញ្ញាគ្រោះថ្នាក់ដូចខាងក្រោម អ្នកត្រូវបញ្ជូនគេទៅមណ្ឌលសុខភាពជាបន្ទាន់។
- កុមារដែលមានជម្ងឺក្អក៖
- ក្អកកាន់តែខ្លាំង
- ចាប់ផ្ដើមដកដង្ហើមកាន់តែពិបាក
- មិនចង់ហូបអ្វីទាំងអស់ បើទារកវិញ វាឈប់បៅដោះម្ដាយ។
- កុមារមានជម្ងឺរលាកទងសួត៖
- ដកដង្ហើមញាប់ៗ
- ចុងដង្ហើមផតចូលក្នុង កាលណាអ្នកជម្ងឺខំដកដង្ហើម
- ដកដង្ហើមពិបាក ហើយឮសូរ
- មិនឃ្លានសោះ។
វិធីបង្ការ
គ្រួសារទាំងឡាយអាចជួយការពារកុមារឲ្យចៀសវាងផុតពីជម្ងឺរលាកទងសួតបានដោយ៖
- បំបៅដោះទារកឲ្យបានយ៉ាងតិច៦ខែ (ឲ្យតែទឹកដោះម្ដាយ គ្មានអាហារផ្សេងទៀតទេ) ហើយបន្តការបំបៅឲ្យបាន២ឆ្នាំយ៉ាងតិច។
- បន្ថែមអាហារឲ្យកុមារចាប់ពីអាយុ ៦ខែឡើងទៅ។
- ប្រើទឹកដែលបានមកពីប្រភពទឹកស្អាត។
- ត្រូវនាំកុមារទៅចាក់ថ្នាំការពារមុនអាយុបាន១ខួប។
- ត្រូវមានអនាម័យជានិច្ច។
- ខ្លួនទារកត្រូវក្តៅឧណ្ហៗជានិច្ច ពិសេសទារកអាយុតិចជាង២ខែ។ ត្រូវប្ដូរសម្លៀកបំពាក់ និងកំណាត់រុំពោះជានិច្ច។
- នៅពេលយប់ ចៀសវាងការមុជទឹក ឬទុកឲ្យកុមារទទឹកខ្លួនយូរ។
- កុំឲ្យកុមារនៅជិតផ្សែង។ ត្រូវរស់នៅកន្លែងដែលមានខ្យល់បរិសុទ្ធ។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads