ឈាម
From Wikipedia, the free encyclopedia
Remove ads

និយមន័យ
ឈាមគឺជាធាតុរាវខាប់ មានរសជាតិប្រៃ មានពណ៌ក្រហម។
នៅពេលមនុស្សពេញវ័យ ឈាមនៅក្នុងខ្លួនមានចំណុះ ៥,៥លីត្រ។
ធាតុបង្កនៃឈាមរួមមាន៖
- ប្លាស្មាចំនួន៥៥ភាគរយ
- គោលិកាស និងប្លាកែតចំនួន០៸៤៥ភាគរយ
- គោលិកាក្រហមចំនួន៤៤,៥៥ភាគរយ។
ប្លាស្មា
ប្លាស្មាគឺជាធាតុរាវដែលរួមមាន៖
- អាហាររលាយ
- សំណល់
- អរម៉ូន
- ទឹក
- ពណ៌លឿងថ្លា។
គោលិកាក្រហម
- រាងដូចកូនថាស
- ដង់ស៊ីតេ d=7μ
- កម្រាស់ ២ μ
- មានចំនួន ៥លានក្នុងមួយមីលីម៉ែតគូប
- គ្មានណ្វៃយ៉ូ
- មានពណ៌ក្រហម ព្រោះស៊ីតូប្លាសផ្ទុកHb (Hemoglobin)។
មុខងារនៃគោលិកាក្រហម
- ផ្ទុកអុកស៊ីសែន ពីសួតទៅកោសិកា រួចផ្ទុកកាបូនឌីអុកស៊ីតពីកោសិកាមកសួតវិញ។
សម្គាល់៖
- Hb: អេម៉ូក្លូប៊ីន
- HbO2: អុកស៊ីអេម៉ូក្លូប៊ីន ជាឈាមក្រហមស្រស់សម្បូរទៅដោយអុកស៊ីសែន
- HbCO2: កាបេអេម៉ូក្លូប៊ីន ជាឈាមក្រហមក្រមៅ សម្បូរទៅដោយកាបូនឌីអុកស៊ីត។
គោលិកាស
- មានរាងប្រែប្រួល
- ធំជាងគោលិកាក្រហម
- មានចំនួនពី៧០០០ទៅ៨០០០ក្នុងមួយមីលីម៉ែតគូប
- មានណ្វៃយ៉ូ។
មុខងារនៃគោលិកាស
គោលិកាសមានមុខងារសម្លាប់មេរោគ ដោយប្រើលក្ខណៈប្រាំយ៉ាង៖
- ចលនាអាមីប
- ភាពរួស
- ដ្យាពែដេស
- ផាកូស៊ីត
- ការបញ្ចេញ។
ប្លាកែត
- មានមាឌតូចជាងគេ
- អង្កត់ផ្ចិតពី២ទៅ៤មីក្រុង
- មានចំនួន២៥០ពាន់ក្នុងមួយមីលីម៉ែតឈាម។
មុខងារនៃប្លាកែត
ប្លាកែតមានមុខងារ ជួយបញ្ឍប់លំហូរឈាមនៅមុខរបួស។
ជំងឺស្លេក
ជំងឺស្លេកកើតឡើងដោយសារកង្វះអេម៉ូក្លូប៊ីន ក្នុងគោលិកាក្រហម ឬខ្វះគោលិកាក្រហម ដែលនាំឲ្យកោសិកាទទួលអុកស៊ីសែនមិនគ្រប់គ្រាន់ ដូច្នេះនាំឲ្យមនុស្សស្លេក។
មូលហេតុ
- បាត់បង់ឈាមច្រើន
- ខួរឆ្អឹងឈប់ផលិតគោលិកាក្រហម
- បរិភោគអាហារខ្វះជាតិដែក។
តំហែរក្សា
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads