ឈុន វណ្ណា
From Wikipedia, the free encyclopedia
Remove ads
Remove ads
អ្នកស្រីឈុន វណ្ណាជាអ្នកចំរៀងខ្មែរដ៏ល្បីនៅទសវត្សរ៍ឆ្នាំ៦០។តារាចម្រៀងទសវត្សរ៍៦០ អ្នកស្រី ឈុន វណ្ណា បានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅក្រុង Stockton រដ្ឋ California សហរដ្ឋអាមេរិក។ តន្ត្រីករជើងចាស់ ព្រឹទ្ធាចារ្យ ស្វាយ សរ ដែលជា
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
អតីតមិត្តរួមអាជីព បានចាត់ទុកថា ជាដំណឹងដ៏សោកសៅបំផុត ពីព្រោះអ្នកទាំងពីរ មានអនុស្សាវរីយ៍ជាមួយគ្នាច្រើនកាលពីអតីតកាល។ អ្នកស្រីឈុន វណ្ជាអ្នកចម្រៀងប្រចាំក្រសួងឃោសនាការ និងក្រុមតន្ត្រីយោធាភិរម្យ កាលពីសម័យសង្គមរាស្ត្រនិយម អ្នកស្រី ឈុន វណ្ណា ដែលមានកំណើតជាខ្មែរកម្ពុជាក្រោម បានសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញក្នុងពិភពចម្រៀងខ្មែរ។
មិនចាញ់តារាចម្រៀងឆ្នើម ប៉ែន រ៉ន និងរស់ សេរីសុទ្ធា ឡើយ បទចម្រៀងរបស់អ្នកស្រី ឈុន វណ្ណា នៅតែបម្រើអារម្មណ៍របស់យុវជនជំនាន់ក្រោយ។អ្នកស្រី ឈុន វណ្ណា ប្រឡូកក្នុងវិស័យចម្រៀងតាំងពីអាយុ១០ឆ្នាំមក ក្នុងជំនាន់ជាមួយ អ្នកស្រី ឈួន ម៉ាឡៃ, ម៉ៅ សារ៉េត, សូ សាវឿន និងអ្នកម្នាង សៀង ឌី ជាដើម។នាអំឡុងឆ្នាំ១៩៦០ គាត់បានក្លាយជាតារាចម្រៀងប្រចាំក្រសួងឃោសនាការ ហើយបន្តចូលរួមក្នុងក្រុមតន្ត្រីយោធាភិរម្យ។ នៅសម័យខ្មែរក្រហម អ្នកស្រី ឈុន វណ្ណា ត្រូវបានជម្លៀសពីភ្នំពេញទៅស្វាយរៀង ដោយលាក់ឈ្មោះពិតប្រាកដរបស់ខ្លួន។ឯកសារដដែលបានរៀបរាប់ថា អ្នកស្រី ឈុន វណ្ណា បានភៀសខ្លួនទៅជំរុំខៅអ៊ីដាង ហើយបានបន្តទៅរស់នៅសហរដ្ឋអាមេរិកនៅឆ្នាំ១៩៨១ ។ គាត់រស់នៅក្នុងស្ថានភាពជាស្ត្រីមេម៉ាយដែលមានកូនបីនាក់។
- [១]បទចម្រៀងល្បីល្បាញរបស់អ្នកស្រី ឈុន វណ្ណា មានដូចជា ៖
- អូនស្រឡាញ់តែបងម្នាក់
- ប្រុសនេះខូចណាស់
- បឹងហ្គាវ៉ាន់សូឡូ
- ប្រុសមុខខ្មូរ
- ទទាយំឆ្លង
- ឱ! ស្វាយចន្ទី
- ដើរលេងក្នុងសួន
- ឱ!ផ្ការំចេក
- លាហើយរាជធានី
- បរប៉ៃលិន
- ព្រះពាយផាត់ក្លិន
- វាលអើយវាលធំ
- យក្ខិនី
- ស្រីណាប្រច័ណ្ឌប្តី
- ខៅអ៊ីដាង
- ខកចិត្តដ្បិតវាចា
- ចំបែងរាល់ថ្ងៃ
- បំណុលស្នេហា
- ឆ្អែតហើយនឹងស្នេហ៍
- ជំងឺស្នេហ៍
- ជាតិខ្មែរមានតែសម្ដេចឪ
- ជីកក្ដាម (ជាលោក អ៊ឹម សុងសឺម )
- ជឿចិត្តអូនទៅ
- ដងភ្នំគូលែន
- តាវៅ
- ទន្លេសូឡូ
- ប្ដីគេទេអូន
- នែ!ឈប់សិន!
- បងធ្វើអោយអូនវង្វេង
- ផលកម្មនាងបុប្ជា
- ភ្នំគូលែន
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads