ឌី សាវេត

From Wikipedia, the free encyclopedia

Remove ads

ឌី សាវេត (អង់គ្លេស: Dy Saveth) (កើត​នៅ​ថ្ងៃ​ទី ០៧ ខែ ឧសភា ឆ្នាំ ១៩៤៤) អ្នកស្រីគឺជាតារាសម្ដែង ជនជាតិខ្មែរ ដែលជារឿយៗត្រូវបានពិពណ៌នាថាជា តារាសម្ដែងល្អបំផុតក្នុងប្រទេសកម្ពុជា នាទសវត្សន៍ទី៦០ រហូតមកដល់បច្ចុប្បន្ននេះ ។ អ្នកស្រី ត្រូវបានគេស្គាល់ជាពិសេសសម្រាប់ភាពប៉ិនប្រសប់នៃការសម្ដែង ជាមួយនិងការដាក់អារម្មណ៍នៃមនោសញ្ចេតនាពិតៗ ក្នុងខ្សែរភាពយន្ត ហើយអ្នកស្រី បានទទួលការអបអរសាទរជាច្រើនពេញមួយអាជីពរបស់គាត់ ដែលផ្ដោតទៅលើការឈ្នះពានរង្វាន់ភាពយន្ត និង ការតែតាំងបំពាក់មេដាយកិត្តិយសផងដែរ ។[]

ព័ត៌មានសង្ខេប
Remove ads

ជីវិតចាប់ផ្ដើម

Early life


ឌី សាវេត កើត​នៅ​ថ្ងៃ​ទី ០៧ ខែ ឧសភា ឆ្នាំ ១៩៤៤ នៅសាលាសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ។ អ្នកស្រីមានឪពុកឈ្មោះ ឌី ណយ ជាចាងហ្វាងស្មៀននៃ សាលាឧទ្ធរណ៍-រាជធានីភ្នំពេញ និង មានម្ដាយឈ្មោះ សាត់ រឹម ជាសិល្បៈនាដរបាំ នៅក្នុងព្រះបរមរាជវាំង អ្នកស្រីមានបងប្អូនបង្កើត ៦នាក់ ហើយអ្នកស្រីជាកូនទី៧ ដែលជាកូនពៅផងដែរ រីឯបងប្អូន៥នាក់ទៀត របស់អ្នកស្រីបានស្លាប់ ក្នុងសម័កាល កម្ពុជាប្រជាធិបតេយ្យ ឬ គ្រប់គ្នាស្គាល់ថាជាសម័យកាល របស់ពួកខ្មែរក្រហម ដែលសម្លាប់ពលរដ្ឋស្លូតត្រង់អស់រាប់លាននាក់ដែលគិតចាប់ពីឆ្នាំ 1975 ដល់ឆ្នាំ 1979 មានតែបងស្រី សាវេតតែម្នាក់ប៉ុនណោះដែលនៅរស់ គាត់មានឈ្មោះថា ឌី សាវ៉ៃ បច្ចុប្បន្នគាត់រស់នៅ ប្រទេសបារាំង ។ ក្នុងវ័យកុមារភាព អ្នកស្រី ឌីសាវេត បានសិក្សានៅសាលាបឋមសិក្សា សម្ដេចសុធារស់ និង បានបន្តការសិក្សាថ្នាក់វិទ្យាល័យ នៃសាលា វិទ្យាល័យចតុមុខ ក្រោយមក សាវេត បានចូលរួមប្រឡងបវរកញ្ញាឯកថ្នាក់ជាតិ ប្រចាំក្រុងភ្នំពេញផងដែរ ហើយជាភាពជោគជ័យមួយផងដែរ ដែលសាវេតបានជាប់ជ័យលាភីលេខ១ ក្នុងឆ្នាំ ១៩៥៩ ហើយជាពេលដែល សាវេត មានភាពល្បីឈ្មោះនិងត្រូវបានផលិតករក្នុងស្រុកជាច្រើនទាក់ទងឱ្យទៅសម្ដែងធ្វើជាតារាភាពយន្ត ហើយវាជាពេលចាប់ផ្ដើមដំបូងរបស់ សាវេត ក្នុងការបោះជំហ៊ានទៅក្នុងពិភពសិល្បៈ ជាមួយនិងការថតខ្សែរភាពយន្តលើកដំបូង មានចំណងជើងថា "ក្បូនជីវិត" ក្នុងអំឡុងឆ្នាំ 1960 ។[]

អជីបសម្ដែងភាពយន្ត

Movie career

ភាពជោគជ័យដំបូង (១៩៦០-១៩៦៣)

The First Success (1960-1963)

អជីបសិល្បៈដំបូងរបស់អ្នកស្រី ឌី សាវេត ក្នុងអំឡុងឆ្នាំ 1960 គឺអ្នកស្រីបានតំណែងជាតួឯកស្រី ក្នុងរឿង "ក្បូនជីវិត" ដែលជាការដឹកនាំរឿងដោយលោក អួង កន់ធួក លោកជាចាងហ្វាងផលិតកម្ម កងចក្រភាពយន្ត ដែលបានដាក់បញ្ចាំងរឿងនេះក្នុងរោងភាពយន្ត ចំនួន៨ នៅរាជធានីភ្នំពេញ និង បានដាក់បញ្ចាំងរយៈពេល ២ខែ នាចុងឆ្នាំ ១៩៦០ ភាពល្បីល្បាញនៃខ្សែរភាពយន្តនេះ ត្រូវបានអ្នកសារពត៌មានក្នុងស្រុកយកមកចុះផ្សាយនៅលើកាសែត និង ទស្សនាវដ្តីជាបន្តបន្ទាប់ នាដើមឆ្នាំ ១៩៦១ ហើយជាពេលដែលអ្នកស្រី ឌីសាវេត ត្រូវបានគេស្គាល់ច្រើនថាជាតារាសម្ដែងដ៏សាកសមក្នុងរឿងនេះផងដែរ ។ ក្នុងអំឡុងឆ្នាំ ១៩៦១ ស្នាដៃបន្ទាប់របស់អ្នកស្រី ឌី សាវេត គឺរឿង "លលកញីឈ្មោល" របស់ផលិតកម្មចន្ទឆាយាភាពយន្ត ដែលអ្នកស្រីបានដើរតួជាក្មេងស្រីសិស្សសាលាក្នុងរឿងនេះផងដែរ ហើយរឿងនេះដែរមានភាពល្បីល្បាញក្នុងការដាក់បញ្ចូលបទភ្លេងដើម (Original Sound Track) គឺបទ លលកញីឈ្មោល បកស្រាយដោយលោក មាស ហុកសេង ។ ក្នុងអំឡុងឆ្នាំ ១៩៦៣ ឌី សាវេត បានបន្តថតខ្សែរភាពយន្តជាបន្តបន្ទាប់ ក្នុងនោះមានរឿង "ហួសហើយជាតិនេះ" (It Is Over for This Life) ដែលជាការសហការផលិតលើកដំបូងជាមួយ ផលិតករហុងកុង ហើយរឿងនេះដែរមានភាពល្បីល្បាញក្នុងការដាក់បញ្ចូលបទភ្លេងដើម (Original Sound Track) គឺបទ "ហួសហើយជាតិនេះ" បកស្រាយដោយលោក ស៊ីន ស៊ីសាមុត និង អ្នកស្រី ម៉ៅ សារ៉េត បទមួយនេះផងដែរមានភាពពេញនិយមចាក់ស្ដាប់ជាច្រើនតាមបណ្ដាញវិទ្យុផងដែរ ។[]

សមិទ្ធិផល

Achievement

ព័ត៌មានបន្ថែម អង្គការស្ថាប័ន, ឆ្នាំ ...

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads