ទក្សិណ ជិនវ័ត្រ
From Wikipedia, the free encyclopedia
Remove ads
លោកទក្សិណ ជិនវ័ត្រ (ថៃ: ทักษิณ ชินวัตร, IPA: [tʰáksǐn tɕʰinnawát]; អាន: ថាក់-ស៊ីន ឈីន-ណៈ-វ៉ាត ចិន: 丘達新) (២៦ កក្កដា ១៩៤៩ ដល់បច្ចុប្បន្ន) ជានាយករដ្ឋមន្ត្រីទី២៣ នៃប្រទេសថៃ (កាន់តំណែងពីថ្ងៃទី០៩ កុម្ភៈ ២០០១ ដល់ ១៩ កញ្ញា ២០០៦) ជាស្ថាបនិក និងជាប្រធានគណៈបក្សថៃស្រឡាញ់ថៃ ជាអ្នកជំនួយ និងជាស្ថាបនិកសាជីវកម្មជិន ( Shin Corporation) ហើយបច្ចុប្បន្នជាម្ចាស់ក្លឹបបាល់ទាត់ Manchester City ទៀតផង។
លោកទក្សិណ ជិនវ័ត្រ បានបាត់បង់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីមានរដ្ឋប្រហារ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ខណៈដែលលោកកំពុងចូលរួមប្រជុំរបស់អង្គការសហប្រជាជាតិ នាក្រុងញូវយ៉ក។
លោកទក្សិណ ជិនវ័ត្រ បានត្រឡប់ចូលប្រទេសថៃវិញបន្ទាប់ពីរដ្ឋប្រហារ គឺនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨។
Remove ads
ប្រវត្តិ
លោកទក្សិណ ជិនវ័ត្រ កើតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៤៩ នៅឯស្រុកសាន់កំផែង ខេត្តជៀងម៉ៃ ជាកូនទី២ ក្នុងចំណោមកូនទាំង១០របស់លោក លើស និងអ្នកស្រី យិនឌី ជិនវ័ត្រ។
ការសិក្សា
លោកបានបញ្ចប់ការសិក្សាពី Montfort College និងបន្តការសិក្សានៅសាលាត្រៀមទាហាន ជំនាន់ទី១០ (ឆ្នាំ១៩៦៩) និងសាលាតម្រួត ជំនាន់ទី២៦ (ឆ្នាំ១៩៧៣) និងប្រឡងបានពិន្ទុលេខ១ប្រចាំជំនាន់។
ក្រោយមកលោកទក្សិណ ជិនវ័ត្រ បានបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកក្រមការយុត្តិធម៌ពីសាកលវិទ្យាល័យ Eastern Kentucky និងបញ្ចប់ការសិក្សានៅឆ្នាំ១៩៧៥ និងបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sam Houston State និងបានទទួលសញ្ញាប័ត្រនៅឆ្នាំ១៩៧៨។
ធុរកិច្ច
មកទល់ឆ្នាំ១៩៨០ លោកទក្សិណ ជិនវ័ត្រ បានចាប់ផ្ដើមធ្វើជំនួយផ្ទាល់ខ្លួនជាច្រើនមុខ បួករួមទាំងការងារលោកក្នុងរាជការ ក្នុងតំណែងជាតម្រួតផងដែរ ដូចជាការលក់កំណាត់សំពត់ ទិញលក់ខ្សែភាពយន្ត ជំនួយផ្នែកខន់ដូ ប៉ុន្តែត្រូវរលំរលាយ និងក្ស័យទុន បន្ទាប់មកលោកក៏លាចេញពីតំណែងរាជការ។
តមកនៅឆ្នាំ១៩៨៣ លោកទក្សិណ ជិនវ័ត្រ ក៏បានស្ថាបនា និងធ្វើជាប្រធានក្រុមហ៊ុន ជិនវ័ត្រ កុំព្យូទ័រ ចំកាត់ (ឈ្មោះដើមហាងភាគហ៊ុន អាយស៊ីអេសអាយ (ICSI) បច្ចុប្បន្នបានចុះបញ្ជីផ្សារភាគហ៊ុនរបស់ប្រទេសថៃ និងប្ដូរឈ្មោះជា ក្រុមហ៊ុន ជិន ខពើរេសិន ចំកាត់ (មហាជន) មានលោក បុណ្យគ្លី ប្ល័ងសិរិ ជាប្រធានគ្រប់គ្រង) ដោយរកស៊ីជួលកុំព្យូទ័រឲ្យក្រសួងមន្ទីរនានា និងបន្ទាប់មកបានពង្រីកទៅជាសេវាកម្មវិទ្យុទាក់ទង ទូរស័ព្ទចល័ត ផ្កាយរណប និងទូរគមនាគម រហូតបានសងបំណុលគេអស់ និងទទួលជោគជ័យធុរកិច្ចនេះនៅទីបំផុត។
នយោបាយ
ក្នុងឆ្នាំ១៩៩៤ លោកទក្សិណ ជិនវ័ត្រ បានលាចេញពីតំណែងប្រធានក្រុមហ៊ុនជិន ខពើរេសិន ចំកាត់ (មហាជន)។ មិនយូរប៉ុន្មានក្រោយមក ក៏បានមកកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងសម័យរដ្ឋាភិបាលលោក ជួន ហ្លីកភ័យ និងមួយឆ្នាំ ក្រោយមក (១៩៩៥) បានកាន់តំណែងប្រធានគណៈបក្សកម្លាំងធម៌ តពីលោក ចម្លង ស្រីមឿង និងកាន់តំណែងឧបនាយករដ្ឋមន្ត្រី ក្នុងសម័យរដ្ឋាភិបាលលោក បណ្ណហារ សិល្បអាជា ក្នុងឆ្នាំ១៩៩៦ កាន់តំណែងឧបនាយករដ្ឋមន្ត្រី ក្នុងសម័យរដ្ឋាភិបាលលោក ជវលិត យុងចៃយុទ្ធ។
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ លោកទក្សិណ ជិនវ័ត្រ បានបង្កើតគណៈបក្សថៃស្រឡាញ់ថៃ និងកាន់តំណែងប្រធានគណៈបក្សរហូតបានកាន់តំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០០១។
Remove ads
នាយករដ្ឋមន្ត្រីអណត្តិទី១
រដ្ឋាភិបាលរបស់លោកទក្សិណ ជិនវ័ត្រ លើកទីមួយ បានដំណើរការនយោបាយផ្សេងៗ ដោយទទួលបានការនិយមពីប្រជាជន ដូចជាការជម្រះបញ្ជីជំពាក់របស់កសិករ, គ្រោងការណ៍៣០បាតរក្សាគ្រប់រោគ និងគម្រោងផ្សេងៗទៀតជាច្រើន។ លោកទក្សិណ ជិនវ័ត្រ បានទទួលការនិយមជាច្រើនពីសំណាក់ប្រជាកសិករនៅតាមទីជនបទ និងត្រូវបានគេវិភាគថានយោបាយរបស់លោកគឺបែបប្រជានិយម។
នាយករដ្ឋមន្ត្រីអណត្តិទី២
លោកទក្សិណ ជិនវ័ត្រ បានកាន់តំណែងជានាយករដ្ឋមន្ត្រីអាណត្តិទី២ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០០៥ ដោយសំឡេងខ្ពស់ជាប្រវត្តិសាស្ត្រជាង១៩លានសំឡេង ដោយបានអសនៈនៅក្នុងរដ្ឋសភាចំនួន៣៧៦កៅអី ហើយដែលកាលនោះគណៈបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដែលជាគូប្រជែងដ៏ស្រួចស្រាលបានទទួលតែ៩៦កៅអីតែប៉ុណ្ណោះ។ សំឡេងដែលបានច្រើនបំផុតរបស់គណៈបក្សថៃស្រឡាញ់ថៃគឺមកពីភាគខាងជើង ភាគឥសាន និងក្រុងបាងកក។ នៅក្រុងបាងកកទាំងមូល គណៈបក្សថៃស្រឡាញ់ថៃបានទទួលរហូតដល់ទី៣២ ក្នុងចំណោម៣៧កៅអី។
រដ្ឋប្រហារ១៩កញ្ញា
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ វេលាម៉ោង២១:០០ គណៈបដិរូបការគ្រប់គ្រងក្នុងរបបប្រជាធិបតេយ្យ ដែលមានព្រះមហាក្ស័ត្រិយ៍ជាប្រមុខ ដែលមានលោកឧត្ដមសេនីយ ស៊ុនធិ បុណ្យរ័តក្លិន មេបញ្ជាការទាហានជើងគោកជាប្រធានបានធ្វើរដ្ឋប្រហារទម្លាក់អំណាចរដ្ឋាភិបាលលោក ទក្សិណ ជិនវ័ត្រ ដែលកំពុងតែទៅចូលរួមប្រជុំនៅអង្គការសហប្រជាតិ ឯក្រុងញូយ៉ក សហរដ្ឋអាមេរិក។
គ្រឿងឥស្សរិយយស
- ឆ្នាំ១៩៧៤ បេញចមាភរណ៍មកុដថៃ
- ឆ្នាំ១៩៧៦ ចតុរថាភរណ៍មកុដថៃ
- ឆ្នាំ១៩៨០ ចតុរថាភរណ៍ដំរីស
- ឆ្នាំ១៩៨៥ តរិតាភរណ៍មកុដថៃ
- ឆ្នាំ១៩៩៤ ប្រថមាភរណ៍ដំរីស
- ឆ្នាំ១៩៩៥ មហាវជិរមកុដ
- ឆ្នាំ១៩៩៦ មហាប្រថមាភរណ៍ដំរីស
- ឆ្នាំ២០០១ បឋមតិរេកគុណាភរណ៍
- ឆ្នាំ២០០២ ទុតិយចុលចមក្លៅវិសេស
- The Most Blessed Order Of Setia Negara Brunei ថ្នាក់ទី១ (P.S.N.B)
ឯកសារយោង
ព័ត៌មានទាក់ទង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads