ទន្លេព្រហ្មបុត្រ
From Wikipedia, the free encyclopedia
Remove ads
Remove ads
ទន្លេព្រហ្មបុត្រ (ទេវនាគរី: ब्रह्मपुत्र ផ្រៈមៈពុត្រៈ; អង់គ្លេស: Brahmaputra) ជាទន្លេដ៏សំខាន់មួយរបស់ទ្វីបអាស៊ី មានបណ្ដោយ 2,900 គីឡូម៉ែត្រ មានប្រភពពីទិសអាគ្នេយ៍នៃ ខេត្តស្វយ័តទីបេ សាធារណរដ្ឋប្រជាជនចិន ដោយមានឈ្មោះជាភាសាទីបេថា "ទន្លេយ៉ារ៍ឡុងសាងប៉ូ (Yarlung Tsangpo)" [មានន័យថា ឈាមខត្តិយៈ]។បន្ទាប់មកហូរកាត់តំបន់ភាគខាងត្បូងទីបេ មានឈ្មោះហៅថា "ទន្លេឌីហាង (Dihang)" រួចហូរកាត់ជួរភ្នំហិម៉ាល័យ ក្នុងជ្រោះដ៏ធំ ហូរបត់ទៅទិសនិរតីឆ្លងកាត់ជ្រលងភ្នំអ័សស័ម ហូរទៅខាងត្បូងកាត់ប្រទេសបង់ក្លាដេសដែលត្រូវបានហៅថា "ទន្លេយមុនា (Jamuna)" រួចហូរមករួមជាមួយទន្លេគង្គា បង្កើតបានជាដីសណ្ដរដ៏ធំ ដែលគេចាត់ទុកជាតំបន់ស្រោចស្រប់ និងគមនាគមន៍ដ៏សំខាន់មួយ។



ទន្លេភាគច្រើនរបស់ឥណ្ឌា និងបង់ក្លាដេសតែងតែមានឈ្មោះជាភេទស្រី តែទន្លេព្រហ្មបុត្រមានឈ្មោះជាភេទប្រុស ក្នុងភាសាសំស្រ្កឹត ពាក្យថា "ព្រហ្មបុត្រ" ប្រែថា ឧរសរបស់ព្រះព្រហ្ម។ នៅក្នុងភាសាអាហុមហៅទន្លេព្រហ្មបុត្រថាទឹកផ្កាយខ្មោច រឺ ពន្លឺផ្កាយ
Remove ads
ប្រភពឯកសារយោង
ព្រហ្មបុត្រ ព្រហ្មបុត្រ ព្រហ្មបុត្រ ក្រុម:ទន្លេនានាក្នុងទ្វីបអាស៊ី
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads