ទុក្ករបុគ្គល

From Wikipedia, the free encyclopedia

ទុក្ករបុគ្គល
Remove ads

ទុក្ករបុគ្គល (អង់គ្លេស: Martyr) ជាមនុស្សដែលបានរងទុក្ខជាច្រើន ដោយត្រូវគេបៀតបៀន ឬត្រូវគេសម្លាប់ ដោយព្រោះតែជំនឿសាសនារបស់ខ្លួន។

នៅក្នុងសាសនាគ្រីស្ទ ទុក្ករបុគ្គលគឺសំដៅលើមនុស្សដែលប្ដូរជីវិតរបស់ខ្លួន ជាជាងចោលព្រះគ្រីស្ទ ដំណឹងល្អ ជំនឿ ឬគោលការណ៍ដ៏សុចរិតរបស់ខ្លួន។

Thumb
ទុក្ករបុគ្គលគ្រីស្ទាននៅជប៉ុន រូបគំនូររបស់ជប៉ុន នៅសតវត្សទី ១៧។

ជាទូទៅ ទុក្ករបុគ្គលត្រូវបានបៀតបៀនដោយបក្សពួកដែលមានអំណាច ដោយត្រូវគេបង្ខំឲ្យគាំទ្រ ឬប្រកាសជាសាធារណៈគាំទ្រជំនឿរបស់ពួកមានអំណាចទាំងនោះ ឬត្រូវគេបង្ខំឲ្យបដិសេធជំនឿរបស់ខ្លួនជាសាធារណៈ។ ប្រសិនបើពួកគេមិនព្រមធ្វើតាមការបង្ខំរបស់ពួកទាំងនោះទេ នោះពួកគេនឹងមានទោស ឬត្រូវប្រហារជីវិត។ ពាក្យទុក្ករបុគ្គលនេះ ដើមដំបូងប្រើចំពោះតែអ្នកដែលរងទុក្ខ ដោយសារតែជំនឿសាសនារបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែក្រោយមកពាក្យនេះក៏ត្រូវបានប្រើចំពោះពួកអ្នកដែលត្រូវគេដាក់គុក ឬត្រូវគេសម្លាប់ ដោយសារតែការប្រកាន់យកបុព្វហេតុនយោបាយណាមួយដែរ។

ទុក្ករបុគ្គលភាគច្រើនត្រូវបានពួកអ្នកដែលដើរតាម ចាត់ទុកថាជាមនុស្សដ៏វិសុទ្ធ ឬគួរឲ្យគោរព ទាំងបានក្លាយជានិមិត្តរូបនៃភាពជាអ្នកដឹកនាំដ៏វិសេសអស្ចារ្យ និងមានវិរភាពក្នុងការប្រឈមមុខនឹងកាលៈទេសៈដ៏លំបាក។ ទុក្ករបុគ្គលដើរតួនាទីសំខាន់ នៅក្នុងសាសនា។

Remove ads

អត្ថន័យ

នៅក្នុងអត្ថន័យដើម ពាក្យទុក្ករបុគ្គលមានន័យថា សាក្សី ហើយវាត្រូវបានប្រើនៅក្នុងពិភពលោកយើងនេះ ព្រមទាំងនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មីផងដែរ។[] ការធ្វើជាសាក្សីគឹមិនមែនក្នុងគោលបំណងឲ្យខ្លួនត្រូវគេសម្លាប់នោះទេ ទោះបីជាយើងធ្លាប់ដឹងតាមរយៈអ្នកនិពន្ធកាលពីសម័យបុរាណ ឬតាមរយៈព្រះគម្ពីរសម្ពន្ធមេត្រី ថាមានសាក្សីជាច្រើនបានស្លាប់ ដោយសារតែទីបន្ទាល់របស់ខ្លួនក៏ដោយ។

ក្នុងអំឡុងសតវត្សគ្រីស្ទានមុនដំបូង ពាក្យនេះទទួលបានអត្ថន័យពីពួកអ្នកជឿដែលព្រះបានត្រាស់ហៅឲ្យធ្វើជាសាក្សី សម្រាប់ជំនឿសាសនារបស់ខ្លួន ហើយដោយសារតែការធ្វើសាក្សីនេះឯង ដែលពួកគេត្រូវទ្រាំក្នុងទុក្ខវេទនា ឬក៏ត្រូវគេសម្លាប់។

គ្រីស្ទានមុនៗបានចាប់ផ្ដើមប្រើពាក្យទុក្ករបុគ្គលមុនដំបូង ចំពោះព្រះយេស៊ូវ ដោយចាត់ទុកព្រះអង្គថាជាទុក្ករបុគ្គលដ៏អស្ចារ្យបំផុត ដោយសារតែព្រះអង្គត្រូវគេឆ្កាង។[][][][][]

Remove ads

សាសនាគ្រីស្ទ

Thumb
រូបចម្លាក់ទុក្ករបុក្គលសតវត្សទី២០ នៅ Westminster Abbey—ពីឆ្វេងទៅស្ដាំ: Mother Elizabeth of Russia, Rev. Martin Luther King, Archbishop Oscar Romero and Pastor Dietrich Bonhoeffer

នៅក្នុងសាសនាគ្រីស្ទ យោងតាមអត្ថន័យដើមនៃភាសាក្រិក martys ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ទុក្ករបុគ្គលគឺជាអ្នកដែលនាំទីបន្ទាល់ ជាធម្មតាជាទីបន្ទាល់តាមរយៈការសរសេរ ឬទីបន្ទាល់ផ្ទាល់មាត់។ ជាធម្មតាទីបន្ទាល់គឺជាអ្វីដែលស្ដីអំពីដំណឹងល្អខាងគ្រីស្ទាន ឬទីបន្ទាល់ស្ដីអំពីព្រះបន្ទូលរបស់ព្រះ។[] ទីបន្ទាល់គ្រីស្ទានជាច្រើនត្រូវបានគេបដិសេធ ហើយអ្នកដែលធ្វើបន្ទាល់នោះក៏ត្រូវគេសម្លាប់ រីឯពាក្យទុក្ករបុគ្គលក៏កាន់តែមានគេយល់ដឹងរឹតតែច្រើនឡើងថែមទៀត។ ទោះបីជាត្រូវស្លាប់ក៏ដោយ ក៏មានសាក្សីជាច្រើនសុខចិត្តតាមព្រះយេស៊ូវ ដោយបូជាជីវិតរបស់ខ្លួន ដើម្បីសេចក្ដីពិត។

Thumb
ទុក្ករបុគ្គលគ្រីស្ទានជាច្រើនត្រូវគេដុត។ គូរដោយ Ranavalona I នៅ Madagascar

ថ្មីៗនេះគំនិតដែលថាព្រះយេស៊ូវគឺជាទុក្ករបុគ្គល ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង។ [][][១០] មានពួកអ្នកប្រាជ្ញជាច្រើនបានសន្និដ្ឋានថា សាវ័កប៉ូលយល់ថាការសុគតរបស់ព្រះយេស៊ូវ គឺជាការសុគតដោយត្រូវគេធ្វើទុក្ករកិរិយា។[១១][១២][១៣][១៤][១៥][១៦] ផ្អែកលើសេចក្ដីសន្និដ្ឋានទាំងនេះ មានអ្នកខ្លះបដិសេធថាគ្រីស្ទានពីរបីសតវត្សដំបូងបានបកស្រាយអំពីការឆ្កាងព្រះយេស៊ូវថាជាការធ្វើទុក្ករកិរិយា។[][១៧]

នៅក្នុងប្រវត្តិសាស្ត្រក្រុមជំនុំ ចាប់តាំងពីមានការបៀតបៀនគ្រីស្ទានសម័យមុន ក្នុងចក្រភពរ៉ូម ទុក្ករបុគ្គលត្រូវបានគេឲ្យនិយមន័យថាជាអ្នកដែលត្រូវគេសម្លាប់ ដោយសារតែការរក្សាជំនឿសាសនា។ និយមន័យនៃពាក្យ martyr នេះ មិនមែនសំដៅទៅលើតែជំនឿខាងគ្រីស្ទានប៉ុណ្ណោះទេ។[១៨]

នៅក្នុងសាសនាគ្រីស្ទ ការស្លាប់ដោយសារតែការបៀតបៀនដោយព្រោះតែការប្រកាន់និកាយ អាចត្រូវបានគេមើលឃើញថាជាការធ្វើទុក្ករកិរិយា។ ជាឧទាហរណ៍ មានទុក្ករបុគ្គលជាច្រើនបានទទួលស្គាល់ថា ការបែងចែកបក្សពួករវាងក្រុមជំនុំរ៉ូមែនកាតូលិច និងក្រុមជំនុំនៃប្រទេសអង់គ្លេស ក្រោយឆ្នាំ ១៥៣៤ ធ្វើឲ្យគ្រីស្ទាន២៨០នាក់ ត្រូវបានគេធ្វើទុក្ករកិរិយា ដោយសារតែជំនឿរបស់ខ្លួន។ គេបានដុតគ្រីស្ទានទាំងនោះនៅកន្លែងសាធារណៈ នៅចន្លោះឆ្នាំ ១៥៥៣ និងឆ្នាំ ១៥៥៨ ក្រោមការបញ្ជារបស់ម្ចាស់ក្សត្រីយ៍ម៉ារីទី១ដែលកាន់សាសនារ៉ូមែនកាតូលិច នៅអង់គ្លេស ជាហេតុនាំទៅរកការផ្លាស់ប្ដូរទៅជាក្រុមជំនុំនៃប្រទេសអង់គ្លេស ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបិតទី១ ក្នុងឆ្នាំ១៥៥៩ ហើយបន្ទាប់មកទៀតអ្នកកាន់សាសនារ៉ូមែនកាតូលិច៣០០នាក់ ត្រូវបានធ្វើទុក្ករកិរិយា ដោយអំណាចក្រុមជំនុំនៃប្រទេសអង់គ្លេស ក្នុងសតវត្សទី១៦ និងទី១៧ បន្ថែមពីលើអ្នកដែលត្រូវបានគេធ្វើទុក្ករកិរិយា១៥០នាក់ កាលពីមុន។[១៩][២០][២១][២២][២៣][២៤][២៥]

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads