ទេពពិទូរ ឈឹម ក្រសេម
From Wikipedia, the free encyclopedia
Remove ads
ទេពពិទូរ ឈឹមក្រសេម (អង់គ្លេស: Tep Pitur Chhim Krasem) ឈ្មោះផ្សេងទៀតដែលជា រាជប្រទានពីព្រះមហាក្សត្រកម្ពុជា ក្រសេម គន្ធៈបណ្ឌិត (Krasem Kuntha Bondit) ឆ្នាំកំណើត ប្រហែល ១៨៨០ លោក គឺជាមន្ត្រីជាន់ខ្ពស់កម្ពុជាមួយរួបដែលទទួលបន្ទុក ស្រាវជ្រាវ និង ចងក្រងទៅលើ វប្បធម៌ ប្រវត្តិសាស្ត្រជាតិកម្ពុជា ដែលលោកធ្វើការបកប្រែពីភាសាថៃ ភាសាបាលី និង ភាសាបារាំង ។ ការចងក្រងដំបូងបង្អស់ស្តីពីអក្សរសាស្ត្រ វប្បធម៌ ប្រវត្តិសាស្ត្រខ្មែរ នៅលើទស្សនាវដ្តី កម្ពុជាសុរិយា វាជាមគ្គុទ្ទេសដ៏ទូលំទូលាយមួយដែលបានរៀបចំតាមអក្ខរក្រមរបស់អ្នកនិពន្ធ ជាមួយនឹងពត៌មានលម្អិតទាំងអស់ដែលលោកបានស្រាវជ្រាវ និង ចងក្រងទុកជាឯកសារជាតិកម្ពុជា ។[១]
Remove ads
ស្ថាបនិក បណ្ណាល័យជាតិកម្ពុជា ១៩២៤
Founder of the National Library of Cambodia 1924
ក្រោមការផ្ដួចផ្ដើម របស់លោក ទេពពិទូរ ឈឹមក្រសេម បានបង្កើតទីកន្លែងតម្កល់សៀវភៅមួយនៅភ្នំពេញ ដែលមានឈ្មោះថា "ខេមរៈបណ្ណាល័យ" ដែលបានសាងសង់ឡើងក្នុងឆ្នាំ ១៩២១ ក្នុងរាជ ព្រះបាទ សុីសុវត្ថិ ដែលអាចដាក់សៀវភៅបានជាង ៦០០ ក្បាល ប៉ុនណោះ ដោយមានកិច្ចសហការ ជាមួយក្រុមរេសុីដង់បារាំងផងដែរនោះ ខេមរៈបណ្ណាល័យ ត្រូវបានកែប្រែជាបណ្ណាល័យជាតិកម្ពុជាផ្លូវការណ៍ ដែលមានឈ្មោះថា "ព្រះរាជបណ្ណាល័យ" តាមព្រះរាជប្រកាសចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩២៤ ដែលត្រូវបានបង្កើតឡើងដើម្បីប្រមូលឯកសារផ្សេងៗដែលទាក់ទងសំខាន់ ទៅនឹងទំនៀមទម្លាប់ ប្រពៃណីខ្មែរ និង វិស័យព្រះពុទ្ធសាសនា និងជាតម្រូវការសិក្សា ខេមរៈជន ទាំងព្រះសង្ឃ និង គ្រហស្ថ ជាបញ្ញវន្តខ្មែរ និង អ្នកសិក្សាមកពីគ្រប់មជ្ឈដ្ឋាន ។ គេជឿថា ព្រះរាជបណ្ណាល័យ កើតឡើងពីការផ្ដុំនៃចេតនាជាច្រើន ហើយព្រះបាទ ស៊ីសុវត្ថិ ដែលមានបំណងកែទម្រង់ផ្នែកបណ្ដុះបញ្ញា ក្នុងពុទ្ធសាសនា គណៈមហានិកាយ ដឹកនាំដោយព្រះមហាវិមលធម្ម រ័ត្ន ថោង , ព្រះតេជគុណ ល្វី ឯម , អ៊ុម ស៊ូ , ជួន ណាត និង ហួត តាត ។ ព្រះករុណា ស៊ីសុវត្ថិ សព្វព្រះហឫទ័យចំពោះក្រុមអ្នកកែទម្រង់ ដែលចង់ឱ្យមានការបោះពុម្ពសៀវភៅផ្នែកព្រះពុទ្ធសាសនាឱ្យបានទូលំទូលាយផងដែរ ខណៈដែលរដ្ឋការអាណាព្យាបាលបារាំងចង់បង្កើតមជ្ឈមណ្ឌលសម្រាប់សិក្សា នៅប្រទេសកម្ពុជា ដើម្បីប្រកួតប្រជែង និង ប្រទេសសៀម ព្រះរាជបណ្ណាល័យ ត្រូវបានបង្កើតឡើងដើម្បីជួយដល់ការសិក្សារបស់ ព្រះសង្ឃខាងសាលាបរិយត្តិធម៌ ក្រៅពីនេះ ព្រះរាជបណ្ណាល័យមានភារៈដូចមានក្នុងសេចក្តីប្រកាសថា សម្រាប់ស្វែងរក, ប្រមូល, រក្សា និងបោះពុម្ពចេញផ្សាយ ដើម្បីឱ្យអ្នកទាំងពួងបានមើលអស់ នៃខ្លឹមសារក្នុងសៀវភៅសាស្ត្រា លិខិតបោះពុម្ព ឬ ការសរសេរដៃជាភាសាគ្រប់មុខ ដែលត្រូវយកភាសាខ្មែរ បាលី សំស្ក្រឹតជាដើម ដែលមានប្រយោជន៍សម្រាប់ក្រុងកម្ពុជាធិបតី ជាន់បុរាណក្តី ឬ ជាន់ឥឡូវក្តី និងសាវតារខាងនយោបាយ ខាងសាសនា ក្នុងស្រុកទាំងប៉ុន្មាន ដែលកាន់ព្រះពុទ្ធសាសនានៅកម្ពុជា ។ [២]
Remove ads
ស្ថាបនិក ទស្សនាវដ្តីកម្ពុជាសុរិយា ១៩២៦
Founder of Kambuja Soriya Magazine 1926
ដើម្បីជាប្រយោជន៍ដល់រាជការ ព្រះសង្ឃ និងអ្នកទាំងឡាយដែលនៅទីឆ្ងាយ ពិបាកក្នុងការធ្វើដំណើរមកដល់ព្រះរាជបណ្ណាល័យដោយផ្ទាល់នោះ ទើបនៅឆ្នាំ១៩២៦ ព្រះរាជបណ្ណាល័យបានបង្កើតនូវទស្សវនាដ្តីមួយដែលមានឈ្មោះថា "កម្ពុជាសុរិយា" ក្រោមគំនិតនៃការផ្ដួចផ្ដើមរបស់លោក ទេពពិទូរ ឈឹមក្រសេម ។ ទស្សនាវដ្ដី កម្ពុជាសុរិយា បានធ្វើការបោះពុម្ពជាប្រចាំខែដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យកម្ពុជា នារាជធានីភ្នំពេញ ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៣០ និងបានចុះផ្សព្វផ្សាយ ពីវប្បធម៌ និង អរិយធម៌ខ្មែរ ក្នុង ទស្សនាវដ្ដីនេះជាបន្តបន្ទាប់ ទស្សនាវដ្ដី កម្ពុជាសុរិយា មិនត្រឹមតែបោះពុម្ពផ្សាយអំពីរឿងរ៉ាវដែលទាក់ទងនឹង ព្រះពុទ្ធសាសនា ប៉ុណ្ណោះទេ ហើយថែមទាំងបានបោះពុម្ពផ្សាយអត្ថបទមួយចំនួនផ្សេងទៀតដែលនិយាយអំពី ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ និង រឿងព្រេងរបស់ខ្មែរ ព្រមទាំង ប្រវត្តិសាស្ត្រ និង អក្សរសាស្ត្រនៃប្រទេសដទៃថែមទៀតផង ។[៣]
Remove ads
វិចារណៈកថា ៖
ការហាមប្រាមរបស់លោក ទេពពិទូរ ឈឹមក្រសេម'
- ហាមធ្វើ មេនបូជាសពនៅមុខផ្ទះ ឬ ជាប់ដងផ្លូវសាធារណៈ ប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ នៃប្រជាជាតិខ្មែរ
- ហាមធ្វើបុណ្យសព មរណៈទុក្ខ បង្កើតជាបរិកាស រាំសើចសប្បាយ ផ្ទុយនិងក្រមសីលធម៌ ក្នុងបញ្ញត្តិពុទ្ធសាសនា
- ហាមការ រាំសប្បាយនៅមុខព្រះវិហារវត្ត ព្រោះវត្តអារ៉ាម ជាទីនៃសេចក្ដីស្ងប់ ទីនៃសំណាក់ធម៌
សីលធម៌សង្គមបច្ចុប្បន្ននេះមានការធ្លាក់ចុះជាខ្លាំង អាជ្ញាធរ ដូចជាគ្មានអើពើទៅទៀត អនិច្ចាសង្គមបច្ចុប្បន្ន ប្រាសចាកនូវក្រមសីលធម៌ និង សេចក្ដីថ្លៃថ្នូរ ជាពន់ពេកណាស់ ។
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads