ទេវង្ស
From Wikipedia, the free encyclopedia
Remove ads
ព្រះទេវង្ស (មិនមែនជាបងប្អូនម្តាយតែមួយជាមួយអង្គព្រហ្មទេ) ជាបុត្រច្បងរបស់ព្រះកេតុមាលា ឯអង្គព្រហ្មជាបុត្រទីពីរ បើតាមពង្សាវតារសម្តចវាំងជួន ជាមួយព្រះនាងពិនសុវណ្ណ។
Remove ads
ក្នុងបញ្ហាបុត្រាបុត្រីព្រះកេតុមាលា ពង្សាវតារខ្មែរទាំងអស់មិនបានយល់ស្របចុះសម្រុងគ្នាទេ។ ឯកសារនីមួយៗសុទ្ធតែកត់ត្រាប្រវត្ដិផ្សេងៗខុសអំពីគ្នា ពង្សាវតារសម្ដេចវាំងជួនបានបញ្ជាក់ថា ព្រះកេតុមាលា និងព្រះនាងពិនសុវណ្ណបានបុត្រច្បងមួយឈ្មោះ ទេវង្សកុមារ អង្គព្រហ្មជាបុត្រទីពីរ បន្ទាប់មកគឺ ព្រះអង្គទេវេស ជាបុត្រទីបីរបស់ព្រះកេតុមាលា ជាមួយនិងព្រះអង្គម្ចាស់ក្សត្រី កោសុមកេស្សរា ដែលបានប្រសូតក្នុងឆ្នាំម្សាញ់។ ដូចដែល យើងបានអធិប្បាយពីខាងដើមរួចមកហើយ អង្គព្រហ្មមានបងប្រុសម្នាក់ និងប្អូនប្រុសម្នាក់ដែលមានម្ដាយខុសគ្នា តែមានឪពុកតែមួយ គឺព្រះកេតុមាលា។ ក្នុងចំណោមបុត្រទាំងបីអង្គនេះ គ្មានអង្គណាមួយបានសោយរាជ្យបន្ដពីព្រះបិតា ព្រះបាទកេតុមាលាឡើយ។ ព្រះអង្គទេវង្សកូនច្បង បានប្រសូតក្នុងឆ្នាំជូត ហើយសុគតនៅឆ្នាំរកា ក្នុងព្រះជន្ម ៨២ ឆ្នាំ។
Remove ads
ឯកសារយោង
- វិគីភីឌាខ្មែរ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads