ទ្រអ៊ូ
From Wikipedia, the free encyclopedia
Remove ads
ទ្រអ៊ូ ជា ឧបករណ៍តន្ត្រី ខ្សែកូតមានខ្សែសំនៀង ២ និងប្រអប់សំនៀង ដែលធ្វើពីលលាដ៍ដូង ជាឧបករណ៍កូតកំដរតាមបទនីមួយៗ។
បំពង់សំនៀង
ចំណែកឯបំពង់សំនៀង គេយកត្រឡោកដូងធម្មតាមកកាត់យកពាក់កណ្ដាលមកធ្វើ យកឈើស្រាលធ្វើសន្ទះ ។
មុខងារ
ទ្រអ៊ូមានមុខងារសំខាន់ចូលរួមប្រគំជា មួយនឹងឧបករណ៍ដទៃក្នុងវង់ភ្លេងការបុរាណ នាដើមសតវត្សទី២០ នេះ និងនៅក្នុងវង់ភ្លេង មហោរី ។ ទ្រនេះមានដំណើរសាច់បទមិនដូច ទ្រដទៃឡើយ គឺសំរាប់ជួយបន្ទរ ឬផ្ដក់ពីមុខ ពីក្រោយ ឬស៊កត្រង់កន្លែងចន្លោះៗសាច់បទ របស់ឧបករណ៍ដទៃ និងសំរាប់ក្នុងពពួកឧបករណ៍ខាត់សាច់បទភ្លេងក្រោយពួកឧបករណ៍ ដទៃ ធ្វើយ៉ាងណាឱ្យសំនៀងរបស់ខ្លួនមាន សម្រស់លេចធ្លោផុតពីគេឯងឡើង ។
Remove ads
វិធីនៃការឹតខ្សែសំនៀង
ទ្រអ៊ូរឹតខ្សែសំនៀងបាន២បែប ៖
- កាលណាគេយកវាទៅប្រគំក្នុងវង់ភ្លេង ការបុរាណ គេត្រូវរឹតខ្សែស្មើ ឬហៅរឹត ចំហៀងក៏បាន (មានចន្លោះ៤)
- ប្រសិនបើគេយកវាទៅប្រគំជាមួយឧបករណ៍ដ៏ទៃក្នុងវង់ភ្លេងមហោរី គេត្រូវរឹតសោ ឬហៅម្យ៉ាងទៀតថា រឹត ភាន់ (មានចន្លោះ ៥) ។
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads