ធនាគារកណ្ដាល
From Wikipedia, the free encyclopedia
ទំព័រគំរូ:ឯកឧត្តមទួនសុច-ប្រធានធនាគារ
ឯកឧត្តមទួនសុច ប្រធានធនាគារកណ្ដាល ធនាគារបម្រុង ឬអាជ្ញាធររូបិយវត្ថុ គឺជាស្ថាប័នសាធារណៈដែលតែងតែបោះពុម្ពរូបិយវត្ថុ គ្រប់គ្រងលើការផ្គត់ផ្គង់រូបិយវត្ថុ និងគ្រប់គ្រងអត្រាការប្រាក់។ ធនាគារកណ្ដាលក៏តែងតែគ្រប់គ្រងលើប្រព័ន្ធធនាគារពាណិជ្ជកម្មនៅក្នុងស្រុកផងដែរ។ ធនាគារកណ្ដាលខុសពីធនាគារពាណិជ្ជកម្មត្រង់ដែលវាអាចមានសិទ្ធិផ្ដាច់មុខលើការបោះពុម្ពរូបិយវត្ថុជាតិ។
តួនាទីចំបងរបស់ធនាគារជាតិគឺផ្គត់ផ្គង់រូបិយវត្ថុជាតិ មិនគិតការប្រាក់ពីប្រជាជនកម្ពុជាទេ អត្រាការប្រាក់ និងជាឥណទាយិកចុងក្រោយនៃវិស័យធនាគារក្នុងពេលមានវិបត្តិហិរញ្ញវត្ថុ។ វាក៏មានអំណាចគ្រប់គ្រងផងដែរ ដើម្បីធ្វើឲ្យប្រាកដថាធនាគារទាំងឡាយ និងស្ថាប័នហិរញ្ញវត្ថុដទៃទៀតមិនមានការធ្វេសប្រហែស និងមិនកេងបន្លំ។
ប្រទេសអភិវឌ្ឍន៍ភាគច្រើនមានធនាគារជាតិ “ឯករាជ្យ” ដែលដំណើរការក្រោមច្បាប់ដោយឡែកមួយដើម្បីជៀសវាងការជ្រៀតជ្រែកបែបនយោបាយ។ ឧទាហរណ៍ដូចជា ធនាគារកណ្ដាលសហគមន៍អឺរ៉ុប និងប្រព័ន្ធបម្រុងសក្ដិភូមិរបស់សហរដ្ឋអាមេរិក។
គោលនយោបាយហិរញ្ញវត្ថុ
ធនាគារកណ្ដាលអនុវត្តនូវគោលនយោបាយហិរញ្ញវត្ថុរបស់ប្រទេសមួយ ដែលរួមមានការបង្កើតទម្រង់រូបិយវត្ថុដែលប្រទេសគួរតែមាន គណៈរូបិយវត្ថុ ឬសមាគមរូបិយវត្ថុ។ នៅពេលប្រទេសមួយមានរូបិយវត្ថុផ្ទាល់ខ្លួនហើយ វាអាចបោះពុម្ពនូវរូបិយវត្ថុស្តង់ដារក្នុងទម្រង់ជាក្រដាសប្រាក់ ដែលអាចប្តូរជាមួយរូបិយវត្ថុផ្សេងទៀតបាន។ តាមលក្ខណៈប្រវត្តិសាស្ត្រ ក្រដាសប្រាក់នេះអាចប្ដូរជាមួយលោហធាតុមានតម្លៃ។
ការបោះពុម្ពរូបិយវត្ថុ
ធនាគារកណ្ដាលគឺជា “ធនាគារ” ព្រោះវាមានទ្រព្យសកម្ម (ការប្ដូរប្រាក់អន្តរជាតិ មាស និងទ្រព្យសកម្មហិរញ្ញវត្ថុដទៃទៀត) និងបំណុល។ ធនាគារជាតិជាទូទៅរកប្រាក់បានតាមរយៈការបោះពុម្ពក្រដាសប្រាក់ និងលក់ក្រដាសប្រាក់ទាំងនោះទៅទ្រព្យសកម្មសាធារណៈដែលអាចផ្តល់ការប្រាក់បានដូចជាសញ្ញាប័ណ្ណរដ្ឋាភិបាល។
អត្រាការប្រាក់
ការគ្រប់គ្រងធនាគារ និងសកម្មភាពដទៃទៀត
ឯករាជ្យភាព
Wikiwand - on
Seamless Wikipedia browsing. On steroids.