នភ ហង្សផលា

អ្នកនិពន្ធខ្មែរ From Wikipedia, the free encyclopedia

នភ ហង្សផលា
Remove ads


ប្រវត្តិសង្ខេប និង ស្នាដៃរបស់លោក នភ ហង្សផលា ដែលជាកវីខ្មែរមួយរូប កំពុងទទួលការកត់សំគាល់យ៉ាងខ្ពង់ខ្ពស់ពីសំណាក់សង្គមសិក្សាខ្មែរ។ ជំនាញរបស់លោក គឺនៅក្នុងការនិពន្ធកំរងកែវ និពន្ធបទភ្លេង និង ចម្រៀងអប់រំ ជាតិនិយម។

ព័ត៌មានសង្ខេប នភ ហង្សផលា, ជីវប្រវត្តិសង្ខេប ...

ស្នាដៃរបស់លោក មាននៅទំព័រ SmaradeyKhmer.org​ | ស្មារតីខ្មែរ Archived 2011-08-16 at the វេយប៊ែខ ម៉ាស៊ីន.

Remove ads

ជីវប្រវត្តិសង្ខេប

កម្រងស្នាដៃនិពន្ធ

អត្ថបទសិក្សា

បទភ្លេងនិងទំនុកច្រៀង

កំណាព្យសិក្សា

  • ងើយស្កកឱនដាក់គ្រាប់
  • ប្រុសស្អាតស្រីស្អាត
  • មិត្តល្អ
  • រពឹសដៃផ្ទៃឆ្អែត
  • ពាក្យដាស់តឿន
  • វិន័យ
  • ផ្លូវវៀចមិនបង់ ផ្លូវត្រង់មិនចោល
  • សម្ដីហួសជួសមិនបាន
  • មាននិងក្រ
  • ការពារ
  • រពឹសដៃផ្ទៃឆ្អែត
  • ថោកអ្វី
  • អំពិលអំពែក
  • បំណាច់មានជីវិត
  • អ្នកគ្រប់មិនក្រ
  • ចង្អៀតត្រឹមផ្ទះ
  • ការពារ
  • ដឹងខុសគួរកែ
  • កសាងខ្លួន
  • នឹងជឿ អោយជាក់
  • គប្បីមិនប្រមាទ
  • នឿយគំនិតរិតប្រយោជន៍
  • ពាល និង បណ្ឌិត
  • ភាសិត
  • ងើយស្កក ឱនដាក់គ្រាប់
  • សេពប្រាជ្ញបានប្រាជ្ញ
  • ផ្លូវស្រាយមិនខ្វះ
  • ពន្លត់ភ្លើងក្នុង
  • សច្ចៈ កតញ្ញូ និង ខន្តី
  • សម្ដីហួសជួសមិនបាន
  • ទូកទៅកំពុងនៅ
  • ទាស់អ្វីនឹងស្រែ?
  • ក្ដីសង្ឃឹម
  • ការអប់រំខ្លួន
  • ក្រដាស
  • ខ្លួនទីពឹងខ្លួន
  • គុណម្តាយ
  • ថោកអ្វី?
  • គ្រូ
  • ទីពឹង
  • ពឹងលើខ្លួនឯង
  • ធម៌ព្រះ
  • មិត្តភាព
  • វត្ថុក្រៅខ្លួន
  • សុភមង្គលជីវិត
  • វេទមន្តជោគជ័យ
  • ស្មារតីទូន្មានខ្លួន
  • ស្មោះ
  • អំនួត
  • កែកំហុសខ្លួនឯង
  • ប្រុសស្អាត ស្រីស្អាត
  • វាចា
  • ចង់ចេះ
  • កូនល្អ
  • ខ្វាក់ត្រឹមតែភ្នែក
  • ពាក្យគ្រូ
  • បើចេះ
  • អ្នកចេះពិត
  • ស្នេហាក្នុងលោក


Remove ads

កំណាព្យផ្សេងៗ

ងើយស្កកឱនដាក់គ្រាប់

កួរងើយរេរាំចំណាំច្បាស់ ភោគផលស្រលះស្កកអង្ករ

ច្រូតអស់មួយស្រែបែរមិនល្អ អង្កាមមួយគរផលមិនគាប់ ។

ស្រូវស្រែផ្លែល្អកួរពេញធ្ងន់ ឱនកបន្ទន់ពន្យោលគ្រាប់

តែងផ្ដល់ផលច្រើនបង្កើនទ្រព្យ ញាតិឆីរស់គាប់រាប់ប្រសើរ ។

រីមនុស្សក្អេងក្អានចាងអំនួត ដូចកួរស្រូវស្ងួតឥតអំពើ

មានតែសំបកស្កកសើវើ ផលវិញបែរស្ទើរប្រយោជន៍ខ្សោះ ។

ឯមនុស្សលំទោនទន់កិរិយា ឱនអង្គអាត្មាគំនិតខ្ពស់

តម្រិះពេញកាយចាយមិនអស់ ដូចស្រូវឱនព្រោះអង្ករពេញ ។


ប្រុសស្អាតស្រីស្អាត

ប្រុសស្អាត ស្អាតព្រោះមានគំនិត ​​ ចរិយាសុក្រិតដោយវិន័យ

មាយាទថ្លៃថ្នូរសមប្រពៃ វាចាស្រដីមានខ្លឹមសារ ។

ប្រុសស្អាត ស្អាតព្រោះចរិតល្អ ​ គំនិតបវរភ្លឺថ្លៃថ្លា

មានភក្តីភាព កតញ្ញូតា សតិប្រាជ្ញា ការ‌មិនបង់ ។ (ការពារ)

ប្រុសស្អាត ស្អាតព្រោះមានអំណត់ ព្យាយាមហ្មត់ចត់ផលផូរផង់

ពុះពារទៅមុខមិនបង្អង់ ខុស កែតម្រង់លែងពានពារ ។

រីស្រីស្អាតល្អសគំនិត គិតគូរល្អន់ល្អិតក្នុងផ្លូវជា

មានសុខសិរីដ៏រមនា ដួងចិត្តសោភាឆ្ពោះញាតិផង ។

ស្រីស្អាត ស្អាតព្រោះរសសម្តី សមសួនឥតបី ឥតឆ្គាំឆ្គង

ធ្វើសព្វការងារ មិនរំលង ថែថួនគ្រប់គ្រងទ្រព្យក្នុងក្រៅ ។

ស្រីស្អាត ស្អាតចរផ្លូវសុចរិត ប្រមើលគំនិត គិតរាក់ជ្រៅ

សាងបុណ្យកុសលទុកជាផ្លូវ ផលភ័ព្វសល់នៅ តាមរក្សា ។

នេះហើយប្រុសស្អាត និងស្រីស្អាត យើងគួរសង្វាតរាល់កាយា

ប្រៀនខ្លួនអោយស្អាតគ្រប់អាត្មា នឹងបានសុខា រស់សិរី ៕


កំណាព្យ មិត្តល្អ


មិត្តល្អ ល្អព្រោះមានសមានចិត្ត គ្រាភ័យវិបរិតមិនចោលគ្នា

សម្រាលធុរៈរាល់វេលា រក្សាការពារផុតភ័យផុង។

មិត្តល្អនាំកើនប្រយោជន៍ពិត ពូតផ្តុំគំនិតភ្លឺថ្លាយង់

ប្រយោជន៍ប្រសើរមិនអោយបង់ ព្យាយាមតម្រង់ឆ្ពោះប្រពៃ។

មិត្តល្អជួយខាំងរាំងបញ្ចៀស ចាកនូវវិនាសឆ្ងាយគ្រោះភ័យ

គេចអស់អន្តរាយមិនគប្បី ដោយអធ្យាស្រ័យអនុគ្រោះ។

មិត្តល្អតស៊ូមិនរួញរា យកខ្លួនជួយការរងកតិ្តយស

មិនអោយមិត្តខ្លួនអាប់អោនឈ្មោះ ថែនាមពិរោះខ្ពស់ចេរកាល។


កំណាព្យ រពឹសដៃផ្ទៃឆ្អែត


បុរាណបានពោលកូនអើយចាំ រពឹសដៃនាំផ្ទៃបានឆ្អែត

ព្យាយាមឧស្សាហ៍មិនបណ្តែត ឆ្លៀតធ្វើប្រយោជន៍សែនបវរ។

ធ្វើនេះចាប់នោះរៀបចំទុក ប្រឹងប្រែងតត្រុកទើបមិនក្រ

រពឹសដៃក្នុងសេចក្តីល្អ ញាតិមិត្តសាទរអោយពរជ័យ។

រពឹសកាប់គាស់កាយធរណី ដាំស្លឹកគ្រៃជីររំដេងខ្ញី

ដងទឹកស្រោចថែត្រសក់ស្ពៃ ដំណាំលាស់ខ្ចីឆីពេញស្រុក។

រពឹសកាំបិតដឹងពូថៅ ពុសកាប់ច្រៀកផ្តៅហាលគរទុក

ត្រាយផ្លូវរបងឆ្ការព្រៃស្តុក រពឹសនាំសុខសាន្តរមនា។

Remove ads

រៀមច្បង និង សហការីនិពន្ធក៍

លោក ស៊ីន ស៊ីសាមុត , អ្នកស្រី រស់ សេរីសុទ្ធា , លោក គង្គ ប៊ុនឈឿន, លោក វ៉ោយ ហូរ, លោក ហាស់ សាឡន, លោក ម៉ា ឡៅពី, លោក អ៊ុំ​ តារា, អ្នកស្រី ហួយ មាស, លោក មាស គក, អ្នកស្រី យក់ កែម, លោកគ្រូ ឡមឡាច ម្ចាស់វិបសៃ ចំប៉ាបាត់ដំបង, អ្នកស្រី កែវ ច័ន្ទបូរណ៍, សាស្រ្តាចារ្យ មៀច សុខារី, សាស្រ្តាចារ្យ យី ឆេងអ៊ួ, លោក សួង អរុណ ដេវិដ, សេន ម៉ារីយ៉ា, ខឹមច័ន្ទសុអហំ, កែវ ពិសី, ខូ តារាឬទ្ធិ, ខេង ពិទូកិត្យា, សុខគិមហេង , ប្រាង្គ អង្គារ៉ា, ស៊ឺម ចាន់ឌី, ម៉ា ច័ន្ទបញ្ញា, សួង មករា, ហេង ឧត្តម, ម៉េង សេរីរចនា, ខាន់ ច័ន្ទវិរៈ, ទិល ចាន់លីន, នៅមានត...

Remove ads

ឯកសារពិគ្រោះ

វិបសៃ ស្មារតីខ្មែរ Archived 2011-09-19 at the វេយប៊ែខ ម៉ាស៊ីន.

វិបសៃ ChanboKeo.com

វិបសៃ កំណត់ហេតុមេឃា

វិបសៃ Kqube

វិបសៃ Wisdom Support Center

វិបសៃ Smaradey Khmer on Face Book

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads