នូហាក់ ភូមសៈវ៉ាន់
From Wikipedia, the free encyclopedia
Remove ads
Remove ads
ព័ត៌មានបន្ថែម នូហាក់ ភូមសៈវ៉ាន់, ព័ត៌មានមួយចំនួន ...
ប្រធាន នូហាក់ ភូមសៈវ៉ាន់ កើត ០៩ មេសា ១៩១៤ មរណភាព ០៩ កញ្ញា ២០០៨, ជាមន្ត្រីបក្សកុម្មុយនីស្ត និងបក្សប្រជាជនបដិវត្តលាវអស់រយៈពេលជាច្រើនឆ្នាំ។ លោកបន្តតំណែងពីអតីតប្រធានាធិបតីលាវ កៃសន ភុមវិហាន ដែលបានទទួលមរណភាព កាលពីខែវិច្ឆិកា ឆ្នាំ ១៩៩២។ លោកគឺជាឧបនាយករដ្ឋមន្ត្រីទី១ ក្នុងគ្រាដែលលោកកៃសន ធ្វើជានាយករដ្ឋមន្ត្រី រហូតដល់ឆ្នាំ១៩៩១។ ប្រវត្តិលោកនូហាក់ កើតនៅក្នុងទឹកដីមួយដែលបច្ចុប្បន្ននេះជាទឹកដីរបស់ខេត្តមុកដាហារ ប្រទេសថៃ។ លោកបានចូលរួមតស៊ូជាមួយអាណានិគមបារាំងតាំងពីវ័យកំឡោះ និងបានក្លាយជាសមាជិកបក្សកុម្មុយនីស្តឥណ្ឌូចិន និងជាស្ថាបនិកបក្សប្រជាជនបដិវត្តលាវចុងក្រោយគេបង្អស់ដែលទទួលមរណភាព។ នយោបាយបន្ទាប់ពីការប្លាស់ប្ដូររបបគ្រប់គ្រងប្រទេសលាវ កាលពីខែធ្នូ ឆ្នាំ១៩៧៥ លោកនូហាក់ បានក្លាយជានាយករដ្ឋមន្ត្រី ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច របស់ប្រទេសនេះអស់រយៈពេលជាច្រើនឆ្នាំ។ នៅខែវិច្ឆិកា ឆ្នាំ១៩៩២ លោកនូហាក់ ត្រូវបានជាប់ឆ្នោតជាប្រធានប្រទេស បន្ទាប់ពីលោកកៃសន ភុមវិហាន ទទួលមរណភាព ហើយនៅឆ្នាំ១៩៩៦បានបញ្ចប់តំណែងនយោបាយរបស់បក្ស និងតំណែងមេដឹកនាំរដ្ឋនៅពេលមានអាយុ៨៣ឆ្នាំ។ លោកនូហាក់ បានទទួលនាទីជាទីប្រឹក្សាពិសេសរបស់គណៈកម្មការមជ្ឈឹមបក្ស តមករយៈពេល៥ឆ្នាំ និងចាប់ផ្ដើមបាត់មុខពីសាធារណជន។ មរណភាពលោកនូហាក់ បានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០០៨ ក្នុងអាយុបាន៩៨ឆ្នាំ ដោយជរាពាធ៕ ព័ត៌មានទាក់ទង
|
|
បិទ
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads