បដិវត្តបារាំង

From Wikipedia, the free encyclopedia

បដិវត្តបារាំង
Remove ads

បដិវត្តន៍បារាំងគឺជាសម័យកាលដែលបានផ្លាស់ប្ដូសង្គមនិងនយោបាយប្រទេសបារាំង វាបានចាប់ផ្ដើមនៅឆ្នាំ១៧៨៩ ពេលមានកិច្ចប្រជុំអចលនទ្រព្យ និងបញ្ចប់នៅឆ្នាំ១៧៩៩ជាមួយរដ្ធប្រហារពេលណាប៉ូលេអុងបូណាប៉ារត៍បានកាន់កាប់ប្រទេសបារាំង បដិវត្តនេះកើតឡើងដោយសាររឿងជាច្រើនដូចជា បញ្ហាសង្គម បញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច ដែលរាជភិបាលមិនអាចដោះស្រាយជូនពលរដ្ឋបាន នៅខែមិនា ឆ្នាំ១៧៨៩ ពេលមានកិច្ចប្រជុំអចលនទ្រព្យ ដែលកិច្ចប្រជុំមិនបានប្រជុំចាប់តាំងពីឆ្នាំ១៦១៤ ពួកវណ្ណៈទី៣(កសិករ រាស្រ្តសាមញ្ញ) បានចាកចេញពីកិច្ចប្រជុំនិងបង្កើតរដ្ឋសភាមួយដោយខ្លួនអែងដែលដំណាងប្រទេសបារាំងទាំងមូលនៅខែមិថុនា នៅខែកក្កដា ឆ្នាំ១៧៨៩ ប្រជាជនបារាំងបាននាំគ្នាទៅគុកបាស្ទីលដើម្បីដោះលែងអ្នកទោសនយោបាយនៅទីនោះ ក្រោយព្រឹត្តឹការណ៍ទាំងនេះបារាំងបានបោះបង់ចោលរបបសក្តិភូមិ និងដាក់ពួកអាចារ្យគ្រិស្តសាសន៍ក្រោមរដ្ធាភិបាលបារាំង បង្កើតសិទ្ធដល់ពលរដ្ធបារាំងស្មើៗគ្នា

ព័ត៌មានសង្ខេប កាលបរិច្ឆេទ, ទីតាំង ...
Remove ads

ដើមហេតុ

បដិវត្តបារាំងកើតឡើងដោយសារបញ្ហាដែលមានយូរមកហើយព្រមទាំងបញ្ហាទើបតែកើតមាន ដែលបានក្លាយជាវិបត្តិជាតិ នៅឆ្នាំ១៧៨៩ជាង ពេលនោះពួកមានអំណាចបានប្រឆាំងនិងកំណែទម្រង់ប្រទេស ហើយព្រមទាំងស្ដេចឡូវីសទី១៦ដែលមានពួកមន្រ្តីដែលបានដោះស្រាយដោយភាពមិនច្បាស់លាស់ ដែលបានបង្កអោយវិបត្តិនេះកាន់តែរីកធំឡើង ដល់ថ្នាក់រាជការមិនអាចដោះស្រាយបាន ចាប់ពីឆ្នាំ១៧១៥ដល់ឆ្នាំ១៧៨៩ ប្រជាជនបារាំងបានកើនឡើងពិ២១លាននាក់ដល់២៨លាននាក់ មានប្រហែល២០%រស់នៅទីក្រុង ហើយក្រុងបារីសមានប្រជាជនប្រហែល ៦០០,០០០នាក់ ប្រជាជនមានវណ្ណៈកណ្ដាលមានប្រហែល១០%នៃចំនួនប្រជាជនសរុប យ៉ាងណាមិញពួកអ្នកមានថ្មី បានចាប់ផ្ដើមកាន់កាប់ដីធ្លី ហើយពួកអ្នកក្រកាន់តែក្រៗទៅ ចាប់ពីឆ្នាំ១៧៨៥ទៅបារាំងបានជួបវិបត្តិសេដ្ឋកិច្ច ព្រមទាំងដំណាំចាប់ផ្ដើមងាប់នៅឆ្នាំ១៧៨៧និង១៧៨៨បានបង្កអោយមានចំនួនអ្នកអត់ការងារធ្វើកាន់ឡើងព្រមទាំងតម្លៃម្ហូបអាហារមានតម្លៃខ្ពស់ រាជការបារាំងពេលនោះក៏មានបញ្ហាបំណុលផង បញ្ហាធំបំផុតគឺថាការទារពន្ធមានការកើនឡើង ហើយការទារពន្ធមិនមានកំណត់ចំនួនទេ ដោយតំបន់នីមួយៗមានតម្លៃខុសៗគ្នា ដែលធ្វើអោយប្រជាជនមានការខឹងសម្បាទៅកាន់រាជការកើនឡើង ស្ដេចឡូវីសការធ្លាប់បានចង់កែប្រែផងដែល ប៉ុន្តែពួកអ្នកមានអំណាចទាំងតែប្រឆាំងទ្រង់ ទ្រីស្តីនៃការបែងចែកអំណាចមួយត្រូវបានគេយកមកគិត ដែលយើងស្គាល់សព្វថ្ងៃ ជារបបប្រជាធិបតេយ្យ ដែលអំណាចត្រូវបានបែងចែកស្មើៗគ្នា អំឡុងពេលនោះបដិវត្តអាមេរិចក៏បានកើតឡើង ព្រមទាំងការបះបោរថ្មីៗនៅអ៊ឺរ៉ុបបានជំរុញអោយចលនានេះរីកធំឡើង

Remove ads

វិបត្តិនៃរបបបុរាណ

នៅឆ្នាំ១៧០០ជាង បារាំងទាំងតែមានបញ្ហាថវិកា ព្រោះការចំណាយរបស់រាជាការច្រើនជាងថវិកាដែលរកបាន បើទោះបីសេដ្ឋកិច្ចបានកើនឡើង ប្រព័ន្ធទារពន្ធមិនមានភាពច្បាស់លាស់នោះនោះទេ ពួកអ្នកមានអំណាចតែងតែមិនបង់ពន្ធ ព្រមទាំងពួកអាចារ្យសាសនា ពន្ធភាគច្រើនត្រូវបានទារពីពួកវណ្ណៈកសិករនិងប្រជាជនក្រីក្រ ការផ្លាស់ប្ដូប្រព័ន្ធពន្ធនេះមិនងាយនិងកើតឡើងនោះទេ ព្រោះមានពួកមន្ត្រីជាន់ខ្ពស់បានប្រឆាំង ស្ដេចអាចកែទម្រង់ច្បាប់បានប៉ុន្តែទ្រង់និងប្រឈមនិងការមានជម្លោះជាមួយពួកទាំងនោះ ចាប់ពីឆ្នាំ១៧៧៨ដល់ឆ្នាំ១៧៨៣ បារាំងបានច្បាំងគ្នាជាមួយនឹងអង់គ្លេស ដែលបានជួយពួកអាមេរិចច្បាំងតទល់ជាមួយអង់គ្លេស ហើយបានខ្ចីលុយពីធានាគានៅអ៊ឺរ៉ុបដើម្បីបន្តចម្បាំងជាមួយអង់គ្លេស បើទោះសង្គ្រាមបានបញ្ចប់ រាជការបារាំងនៅតែបន្តខ្ចីលុយគេបន្តទៀត ពាក់កណ្ដាលនៃលុយដែលរដ្ឋរកបាន ត្រូវយកទៅសងការប្រាក់ទាំងនោះ នៅឆ្នាំ១៧៨៦ រដ្ធមន្រ្តីហិរញ្ញវត្ថុបារាំងបានផ្ញើការផ្លាស់ប្តូគោលនយោបាយ ដោយបើចំហអោយប្រជាជនមានសិទ្ធិកាន់កាប់ដីធ្លី និងបញ្ចប់ការទាមពន្ធ ក៏ប៉ុន្តែសំណើនេះត្រូវបានបដិសេពដោយពួកមានអំណាចបារាំង ពួកគេបាននិយាយថាមានតែការប្រជុំអចលនទ្រព្យទេទើបអាចសម្រេចបាន ពេលនោះស្ដេចបានកាន់ជំហរក្នុងការការពារទ្រព្យសម្បត្តិឯកសិទ្ធ ពួកសភាបានកាន់ជំហរថាពួកគេបានការពារជាតិពួកគេ មតិសធារណជនបានគាំទ្រជំហររបស់សភា និងបង្កអោយមានការបាតុកម្មនៅតាមក្រុងផ្សេងៗ ពេលរដ្ឋមន្រ្តីហិរញ្ញវត្ថុថ្មីរបស់បារាំងបានលាឈប់ភ្លាមៗក្រោយមិនអាចខ្ចីលុយបរទេសបានទៀត លោកក៏បានប្រកាសអំពីការប្រជុំជាថ្មី នៅឆ្នាំ១៧៨៨ កិច្ចប្រជុំបានកើតឡើង សភាបារាំងបានយកគោលការចាស់នៃកិច្ចប្រជុំ ដោយមាន៣វណ្ណៈ វណ្ណៈទី១ បព្វជិតសាសនា វណ្ណៈទី២ ពួកអ្នកមានអំណាច វណ្ណៈទី៣ ប្រជាជនសាមញ្ញ ដែលមាននៃថា ពួកវណ្ណៈទី១ និងទី២ អាចដោះឆ្នោតយកឈ្នះវណ្ណៈទី៣ បានយ៉ាងងាយស្រួល ជម្លោះបានកើតឡើង និងមានការបោះពុម្ពផ្សាយកាសែតផ្សេងបានកើតឡើង ដោយមានកាសែតដ៏ល្បីមួយមានឈ្មោះថា តើវណ្ណៈទី៣ជាអ្វី?(what is the 3rd estates) ដែលជាកាសែតប្រឆាំងទៅនិងពួកអ្នកមានអំណាចអំណាច និងបានជំរុញអោយប្រទេសបារាំងគួរតែបង្កើតសភាជាតិមួយ នៅខែធ្នូរ ស្ដេចបានបង្កើនចំនួនអ្នកចូលរួមក្នុងកិច្ចប្រជុំវណ្ណៈទី៣ ចំនួនលើសពីមុន២ដង ប៉ុន្តែនៅមានសំណួរថាមតិប៉ុន្មានទើបអាចផ្លាស់ប្ដូរទម្រង់នយោបាយបាន

មុននិងមានបដិវត្តន៍បារាំង វិហាកាតូលិកបារាំងជាអ្នកមានអំណាច លុយកាក ដោយពួកគេកាន់កាប់ប្រហែល១០%នៃដីទូទាំងប្រទេសបារាំង និងទទួលបានពន្ធរាល់ឆ្នាំពីកសិករនៅលើដីនោះ ប៉ុន្តែបព្វជិតទាំង៣០៣នាក់ដែលបានចូលរួមនោះ ទោះបីពួកគេរស់នៅក្នុងវណ្ណៈទី១ក៏ដោយ ចំណូលរបស់ពួកគេដែលទទួលបានគឺតិចជាងកសិករទៅទៀត ហើយពួកអភិជនជាពួកវណ្ណៈទី២ ដែលមានប្រហែល៣៣២នាក់ចូលរួមនិងដំណាងអោយពួកអភិជនទាំង៤០០,០០០ ដែលបានគ្រប់គ្រង់ដីប្រហែល២៥%នៃប្រទេសបារាំងនិងបានទារពន្ធពីពួកកសិក ឯកសិករវិញគឺជាពួកវណ្ណៈទី៣ដែលមាន៦១០នាក់បានចូករួមក្នុងកិច្ចប្រជុំនេះ ភាគច្រើនពួកគេជាមេធាវី និងមានមនុស្សតិចជាង១០០នាក់ជាកម្មករនិងកសិករ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៧៨៩ កិច្ចប្រជុំបានចាប់ផ្ដើម មន្រ្តីហិរញ្ញវត្ថុបានប្រកាសថា វណ្ណៈទាំងអស់គួរជួបគ្នានិងបោះឆ្នោតផ្សេងៗគ្នា ប៉ុន្តែពួកវណ្ណៈទី៣បានបដិសេព ដោយចង់អោយមានក៏បោះឆ្នោតដោយរាប់ចំនួនមនុស្សជំនួសអោយការបោះឆ្នោតជាក្រុម នៅថ្ងៃទី១៧ ខែមិថុនា ពួកវណ្ណៈទី៣បានប្រកាសអំពីសភាបារាំង និងបានប្រកាសថាការទារពន្ធទាំងអស់គឺខុសច្បាប់

Remove ads

ការបែកបាក់

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៧៨៩ ពួកវណ្ណៈទី៣បានឈានជើងទៅកាន់ដំណាក់កាលថ្មីមួយ ដោយពួកគេបានប្រកាសអំពីសភាជាតិបារាំង ដែលបានប្រកាសថាខ្លួនគេជាអ្នកតំណាងដោយប្រទេសទាំងមូល និងបានប្រកាសថាការទាពន្ធជាអំពើខុសច្បាប់ រហូតដល់ពេលពួកគេបង្កើតរដ្ឋធម្មនុញ្ញថ្មី ដោយការប្រកាសបែបនេះ គឺជាការប្រឆាំងនិងស្ដេចបារាំងពេលនោះដោយសារទ្រង់រកចំណូលបានដោយសារការទាពន្ធទាំងនុះ ដោយស្ដេចបានបដិសេពនិងចង់អោយវណ្ណៈនានាមួយបោះឆ្នោតជាក្រុមវិញ ជំនួសអោយម្នាក់ៗ ដោយសារកាលដែលបោះឆ្នោតម្នាក់ៗនោះមតិពួកវណ្ណៈទី៣គឺមានឥទ្ធិពលជាង ប៉ុន្មានថ្ងៃក្រោយមកស្ដេចបានរារាំងពួកវណ្ណៈទី៣ ក្នុងកិច្ចប្រជុំ ដើម្បីបញ្ឈប់ការបោះឆ្នោត ជំនួសអោយការចុះចាញ់ ពួកគេបានប្រគូលផ្ដុំគ្នានៅមុខទ្វាកិច្ចប្រជុំ នៅទីនោះ ពួកគេបានស្បត់នៅមុខមហាជនថាពួកគេនិងមិនចុះចាញ់ឡើងប្រសិនបើរដ្ឋធម្មនុញ្ញថ្មីរបស់បារាំងមិនបានបង្កើត វាគឺជាសញ្ញាទី១ ដែលថារាជវង្សបារាំងកំពុងត្រូវគេបំផ្លាញអំណាច ប៉ុន្មានអាទិត្យក្រោយមក បព្វជិតសាសនាដែលរស់នៅក្រីក្រ បានចូលរួមជាពួកកសិករ រួមទាំងពួកអភិជនខ្លះ នៅចុងខែមិថុនា សភាជាតិបារាំងបានរីកធំក្រោយមានការចូលរួមផ្សេងៗពីពួកវណ្ណៈទី១ និងទី២ ស្ដេចមានជម្រើសពីរ ទី១ កម្ទេចពួកគេ ទី២ ទទួលស្គាល់សភាជាតិបារាំង ជំនួសដោយការចូលរួមទ្រង់បានបដិសេព និងបានបញ្ចូនទាហានរាប់ពាន់នាក់មកទីក្រុងបារីស ដែលទាហានទាំងនោះភាគច្រើនជាទាហានបរទេស ដូចអាល្លឺម៉ង់ សុីសឡង់ អ្នកដែលទ្រង់គិតថាស្មោះត្រង់និងទ្រង់ ទ្រង់បាននិយាយជាផ្លូវការថា ការពារបទបញ្ជា ប៉ុន្តែមនុស្សភាគច្រើនបានគិតថាទ្រង់កំពុងរៀបចំ កម្ទេចសភាជាតិបារាំងដោយកម្លាំងយោធា និងចាប់ខ្លួនមេដឹកនាំ ដែលទាំងនេះហើយ នាំអោយប្រជាជននៅទីក្រុងបារីសភ័យខ្លាច ក្រោយមកទ្រង់បានដកដំណែងមន្រ្តីហិរញ្ញបារាំងចោលដោយសារ មន្ទ្រីនោះបានគាំទ្រសភាជាតិបារាំង នៅឆ្នាំ១៧៨៩ ខែកក្កដា ពួកគេបានសម្រុកចូលមន្ទីឃុំឃាំងអ្នកទោសដែលបានផ្ទុកអាវុធ និងរំសេវ ក្រោយមកពួកគេច្បាំងជាមួយអ្នកយាននិងព័ន្ធមន្ទីឃុំឃាំងនោះ ស្ដេចពេលនោះបានជួបប្រទះជាភាពវឹកវរដែលពួកកសិករក្នុងយកអាវុធមកច្បាំងទ្រង់ នៅឆ្នាំ១៧៨៩ ខែសីហាពួកបានបញ្ឈប់របបសក្តិភូមិបារាំងចោលទាំងអស់និងការទាពន្ធផ្សេងៗ ដែលនេះជ័យជម្នះមួយសម្រាប់បារាំង សភាជាតិបារាំងបានចាប់ផ្ដើមបង្កើតច្បាប់ថ្មីៗ ដូចច្បាប់អំពីប្រព័ន្ធព្រះវិហាកាតូលិក ច្បាប់សេដ្ឋកិច្ច ពួកអភិជនចាប់ផ្ដើមរត់គេចខ្លួន ស្ដេចឡូវីក៏បានរត់គេចខ្លួន ក៏ប៉ុន្តែត្រូវគេចាប់បាន និងយកទ្រង់មកកាត់ទោសនៅអំពីរបស់ទ្រង់ បារាំងបានប្រកាសសង្គ្រាមជាមួយ អូទ្រីស និងព្រូស្សី ដោយសារពួកគេខ្លាចពួកបរទេសជួយស្ដេចឡូវីសឡើងគ្រងរាជវិញ នៅខែសីហា ឆ្នាំ១៧៩២ ពួកបដិវត្តបានចាប់ខ្លួនសមាជិករាជវង្សដែលសង្ឃ័យយកទៅដាក់មន្ទីឃុំឃាំង

Remove ads

ការប្រហាជីវិតស្ដេចឡូវីទី១៦

ការកាត់ទោសនៅខែវិច្ចិការ ឆ្នាំ១៧៩២ ដោយគេចោទទ្រង់ដូចជា ចង់រត់គេចពីបារាំង បានទាក់ទាងបរទេស ចង់ស្ដាឡើងវិញនៅរបបរាជានិយម ទ្រង់បាននិយាយការពារខ្លួនទ្រង់ ដោយថា លោកបានការពាររបបរាជាបារាំងនិងរាជវង្សបារាំង ទ្រង់មិនបានបំផ្លាញប្រទេសបារាំងទេ ដោយការស្រង់មតិបានបង្ហាញថាទ្រង់ត្រូវបានកាត់ទោសប្រហាជីវិត ទ្រង់ត្រូវបានគេនាំខ្លូននៅរាជវាំង ហ្វូងមនុស្សបាននាំគ្នាធ្វើជាសាក្សីអំពីការប្រហារជីវិតរបស់ទ្រង់ ទ្រង់នៅតែធ្វើទឹកមុខធម្មតា និងបានពាក់សម្លៀកបំពាក់ពណ៍ស ទ្រង់ត្រូវបានគេកាត់ក្បាលនៅមុខមហាជនរាប់ពាន់នាក់ ពាក្យចុងក្រោយរបស់ទ្រង់គឺ

“I die innocent of all the crimes laid to my charge; I forgive those who have occasioned my death; and I pray God that the blood you are going to shed may never be visited on France.”

ចំណែកប្រពន្ធរបស់ទ្រង់ត្រូវបានគេកាត់ទោសនៅឆ្នាំ១៧៨៣ ដោយមានទោសដូចជា ឃុបឃិតប្រឆាំងបដិវត្តបារាំង ញុះញង់ប្រឆាំងបដិវត្តបារាំង គ្មានធម៍មេត្តាចំពោះប្រជាជន នាងបាននិយាយការពារខ្លួននាងតែ តុលាការមិនខ្វល់ នាងក៏ត្រូវបានគេកាត់ក្បាលដូចគ្នា

Remove ads

សាធារណរដ្ឋបារាំងទី១

ក្រោយស្ដេចឡូវីបានចាប់ខ្លួននៅខែសីហា ឆ្នាំ១៧៩២ សន្និបាតជាតិបារាំងបានប្រកាសជាផ្លូវការអំពីសធារណរដ្ឋបារាំងទី១ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៧៩២ ដែលបានប្រកាសថាប្រទេសគ្មានស្ដេចឬមហាក្សត្រីទៀតទេ ហើយយកប្រជាជនជាធំ រដ្ឋាភិបាលបារាំងបានប្រកាសអំពីសិទ្ធិស្មើគ្នារបស់ពលរដ្ឋបារាំង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads