បដិវត្តហុងគ្រីឆ្នាំ ១៩៥៦
From Wikipedia, the free encyclopedia
Remove ads
បដិវត្តហុងគ្រីឆ្នាំ ១៩៥៦ គឺការបះបោរ ១៥ថ្ងៃ ដោយប្រជាជនហុងគ្រី ប្រឆាំងទៅនិងរដ្ធភិបាលរបបកម្មុនីស និងសហភាពសូវៀត
ការចាប់ផ្ដើម
វាបានចាប់ផ្ដើមនៅថ្ងៃទី ២៣ ខែតុលា ដល់ ថ្ងៃទី ៤ ខែ វិច្ចិកា វាត្រូវបានគេស្គាល់ថាជាចលនាប្រឆាំងនិងរបបកម្មុនីសខ្លាំងបំផុតក្នុងអំឡុងសម័យ សង្គ្រាមត្រជាក់។ ហេតុនាំអោយមានការបះបោក៏ដោយសារតែ ហុងគ្រីរងការគ្រប់គ្រង់ធ្ងន់ធ្ងរពេកពី

សហភាពសូវៀត និងបាននាំប្រទេសពួកគេអោយក្លាយជារដ្ធកម្មុនីស ហើយក៏ដោយសារ ពួកគេគ្មានសេរីភាព ការរស់នៅលំបាក និងមានប៉ូលីសសម្ងាត់បានចាប់និងធ្វើទារុណកម្ម។ នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ១៩៥៦ និស្សិតនៅរដ្ធធានី ប៊ូដាប៉េស បានធ្វើការបាតុកម្ម ដើម្បីសិទ្ធិសេរីភាព និង សិទ្ធិសេរីភាពនយោបាយ មនុស្សកាន់តែច្រើនបានចូលរួម។ ក្រោយមកការបាតុកម្មបានក្លាយជាហិង្សា ពួកនិស្សិតបានធ្វើបទសម្ភាសនៅតាមវិទ្យុ ប៉ុន្តែប៉ូលីសសម្ងាត់បានចាប់ពួកគេ ក្រោយមកការបាតុកម្មកាន់តែខ្លាំងឡើងក៏បានធ្វើប៉ូលីសសម្ងាត់ហុងគ្រីបើកការបាញ់រះទៅលើពួកបាតុករ ក្រោយមកវាបានក្លាយជា ភាពវឹកវរ ដោយអតីតៈទាហានកុងគ្រីក៏បានចូលរួមជាមួយ បាតុករ បង្កើតបានក្រុមប្រឆាំងប្រដាប់អាវុធខ្នាត់តូចដើម្បីសេរីភាពនិងការពារខ្លួន ក្រុមទាហានទាំងនោះបានបាញ់ពួកប៉ូលីសសម្ងាត់ដែលបាញ់ទៅកាន់បាតុករ ហើយនិងពួកសូវៀតដែលមាននៅក្នុង ហុងគ្រីពេលនោះ ក្រោយមកពួកគេក៏ទទួលបានជោគជ័យដោយដកមេដឹកនាំកម្មុនីសចោលទាំងអស់ និងបោះលែងអ្នកទោសនយោបាយ ក្រោយមកវាបានបញ្ចប់នៅឆ្នាំដដែល

ប៉ុន្តែសូវៀតមិនព្រមដោយបានលើកទ័ពវាយប្រហោចូលហុងគ្រីតែម្ដង នៅខែវិច្ចការ ឆ្នាំដដែល ថ្ងៃទី ៤។ បដិវត្តនេះបានបញ្ចប់នៅថ្ងៃទី ១០ ខែវិច្ចការ ហើយ បន្សល់ទុក អ្នកស្លាប់ ២៥០០ ជនជាតិហុងគ្រី និង ៧០០ ទាហានសូវៀតបានស្លាប់ ប្រជាជនប្រមាណ ២០០,០០០នាក់រត់ទៅ អូទ្រីសក្រោយមកហុងគ្រីក៏នៅតែក្លាយជារដ្ធកម្មុនីសដដែល ពិភពលោកបាន ភ្ញាក់ផ្អើល ប៉ុន្តែគ្មានប្រទេសណាលុកដៃចូលទេ វាបានបង្ហាញពីឥទ្ធិភពសូវៀតនៅអុឺរ៉ុបខាងកើត ហើយបង្ហាញថាពួកប្រទេសលោកខាងលិចនិងមិនហ៊ានប្រថុយជួយហុងគ្រីនោះទេ ព្រោះខ្លាច សង្គ្រាមលោកលើកទី៣
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads