បដិសម្ភិទាមគ្គ
From Wikipedia, the free encyclopedia
Remove ads
មហាវគ្គ
Remove ads
ញាណកថា (ព្រះត្រៃបិដក សៀវភៅភាគ ៦៩)
សុតមយញាណកថា
អភិញ្ញេយ្យនិទ្ទេស
សច្ចនិទ្ទេស
[១០] ទុក្ខ បុគ្គលត្រូវដឹងច្បាស់ ទុក្ខសមុទ័យ ត្រូវដឹងច្បាស់ ទុក្ខនិរោធ ត្រូវដឹងច្បាស់ ទុក្ខនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់
រូប ត្រូវដឹងច្បាស់ រូបសមុទ័យ ត្រូវដឹងច្បាស់ រូបនិរោធ ត្រូវដឹងច្បាស់ រូបនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់
វេទនា ត្រូវដឹងច្បាស់ ។បេ។
សញ្ញា ត្រូវដឹងច្បាស់
សង្ខារទាំងឡាយ ត្រូវដឹងច្បាស់
វិញ្ញាណ ត្រូវដឹងច្បាស់
ចក្ខុ ត្រូវដឹងច្បាស់ ។បេ។
ជរា មរណៈ ត្រូវដឹងច្បាស់
ជរាមរណសមុទ័យ ត្រូវដឹងច្បាស់
ជរាមរណនិរោធ ត្រូវដឹងច្បាស់
ជរាមរណនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់។
[១១] អត្ថនៃការកំណត់ដឹងនូវទុក្ខ បុគ្គលត្រូវដឹងច្បាស់ អត្ថនៃការលះបង់នូវទុក្ខសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការធ្វើឲ្យជាក់ច្បាស់នូវទុក្ខនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចម្រើននូវទុក្ខនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់។
អត្ថនៃការកំណត់ដឹងនូវរូប ត្រូវដឹងច្បាស់ អត្ថនៃការលះបង់នូវរូបសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការធ្វើឲ្យជាក់ច្បាស់នូវរូបនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចម្រើននូវទុក្ខនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់។
អត្ថនៃការកំណត់ដឹងនូវរូប ត្រូវដឹងច្បាស់ អត្ថនៃការលះបង់នូវរូបសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការធ្វើឲ្យជាក់ច្បាស់នូវរូបនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចម្រើននូវរូបនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់ ។
នូវវេទនា ។បេ។
នូវសញ្ញា
សង្ខារ
វិញ្ញាណ
ចក្ខុ ។បេ។
អត្ថនៃការកំណត់ដឹងនូវជរាមរណៈ ត្រូវដឹងច្បាស់ អត្ថនៃការលះបង់នូវជរាមរណសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការធ្វើឲ្យជាក់ច្បាស់នូវជរាមរណនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចម្រើននូវជរាមរណនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់។
[១២] អត្ថនៃការចាក់ធ្លុះនូវការកំណត់ដឹងទុក្ខ បុគ្គលត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះនូវការលះបង់ទុក្ខសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះនូវការធ្វើឲ្យជាក់ច្បាស់ទុក្ខនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះនូវសេចក្ដីចម្រើនទុក្ខនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់។
អត្ថនៃការចាក់ធ្លុះនៃការកំណត់ដឹងរូប ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះនូវការលះបង់រូបសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះនូវការធ្វើឲ្យជាក់ច្បាស់នូវរូបនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះនូវការចម្រើនរូបនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់ ។
នូវវេទនា ។បេ។
នូវសញ្ញា
សង្ខារ
វិញ្ញាណ
ចក្ខុ ។បេ។
អត្ថនៃការចាក់ធ្លុះនូវការកំណត់ដឹងជរាមរណៈ ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះនូវការលះបង់ជរាមរណសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះ នូវការធ្វើឲ្យជាក់ច្បាស់ជរាមរណនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះនូវការចម្រើនជរាមរណនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់។
[១៣] ទុក្ខ បុគ្គលត្រូវដឹងច្បាស់ ទុក្ខសមុទ័យ ត្រូវដឹងច្បាស់ ទុក្ខនិរោធ ត្រូវដឹងច្បាស់ ទុក្ខសមុទយនិរោធ ត្រូវដឹងច្បាស់ ទុក្ខឆន្ទរាគនិរោធ ត្រូវដឹងច្បាស់ ទុក្ខស្សាទៈ ត្រូវដឹងច្បាស់ ទុក្ខាទីនវៈ ត្រូវដឹងច្បាស់ ទុក្ខនិស្សរណៈ ត្រូវដឹងច្បាស់ ។
រូប ត្រូវដឹងច្បាស់ រូបសមុទ័យ ត្រូវដឹងច្បាស់ រូបនិរោធ ត្រូវដឹងច្បាស់ រូបសមុទ័យនិរោធ ត្រូវដឹងច្បាស់ រូបឆន្ទរាគនិរោធ ត្រូវដឹងច្បាស់ រូបស្សាទៈ ត្រូវដឹងច្បាស់ រូបាទីនវៈ ត្រូវដឹងច្បាស់ រូបនិស្សរណៈ ត្រូវដឹងច្បាស់
វេទនាត្រូវដឹងច្បាស់ ។បេ។
សញ្ញា ត្រូវដឹងច្បាស់
សង្ខារទាំងឡាយ ត្រូវដឹងច្បាស់
វិញ្ញាណ ត្រូវដឹងច្បាស់
ចក្ខុ ។បេ។
ជរាមរណៈ ត្រូវដឹងច្បាស់ ជរាមរណៈសមុទ័យ ត្រូវដឹងច្បាស់ ជរាមរណនិរោធ ត្រូវដឹងច្បាស់ ជរាមរណសមុទយនិរោធ ត្រូវដឹងច្បាស់ ជរាមរណឆន្ទរាគនិរោធ ត្រូវដឹងច្បាស់ ជរាមរណស្សាទៈ ត្រូវដឹងច្បាស់ ជរាមរណាទីនវៈ ត្រូវដឹងច្បាស់ ជរាមរណនិស្សរណៈ ត្រូវដឹងច្បាស់។
[១៤] ទុក្ខ បុគ្គលត្រូវដឹងច្បាស់ ទុក្ខសមុទ័យ ត្រូវដឹងច្បាស់ ទុក្ខនិរោធ ត្រូវដឹងច្បាស់ ទុក្ខនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់ ទុក្ខស្សាទៈ ត្រូវដឹងច្បាស់ ទុក្ខាទីនវៈ ត្រូវដឹងច្បាស់ ទុក្ខនិស្សរណៈ ត្រូវដឹងច្បាស់។ រូប ត្រូវដឹងច្បាស់ រូបសមុទ័យ ត្រូវដឹងច្បាស់ រូបនិរោធ ត្រូវដឹងច្បាស់ រូបនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់ រូបស្សាទៈ ត្រូវដឹងច្បាស់ រូបាទីនវៈ ត្រូវដឹងច្បាស់ រូបនិស្សរណៈ ត្រូវដឹងច្បាស់ វេទនា ត្រូវដឹងច្បាស់ ។បេ។ សញ្ញា ត្រូវដឹងច្បាស់ សង្ខារទាំងឡាយ ត្រូវដឹងច្បាស់ វិញ្ញាណ ត្រូវដឹងច្បាស់ ចក្ខុ ។បេ។ ជរាមរណៈ ត្រូវដឹងច្បាស់ ជរាមរណសមុទ័យ ត្រូវដឹងច្បាស់ ជរាមរណនិរោធ ត្រូវដឹងច្បាស់ ជរាមរណនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់ ជរាមរណស្សាទៈ ត្រូវដឹងច្បាស់ ជរាមរណាទីនវៈ ត្រូវដឹងច្បាស់ ជរាមរណនិស្សរណៈ ត្រូវដឹងច្បាស់។
[១៥] អនិច្ចានុបស្សនា (ការពិចារណាឃើញរឿយៗ ថាមិនទៀង) បុគ្គលត្រូវដឹងច្បាស់ ទុក្ខានុបស្សនា (ការពិចារណាឃើញរឿយៗ ថាជាទុក្ខ) ត្រូវដឹងច្បាស់ អនត្តានុបស្សនា (ការពិចារណាឃើញរឿយៗ ថាមិនមែនរបស់ខ្លួន) ត្រូវដឹងច្បាស់ និព្វិទានុបស្សនា (ការពិចារណាឃើញរឿយៗ នូវសេចក្ដីនឿយណាយ) ត្រូវដឹងច្បាស់ វិរាគានុបស្សនា (ការពិចារណាឃើញរឿយៗ នូវសេចក្ដីប្រាសចាកតម្រេក) ត្រូវដឹងច្បាស់ និរោធានុបស្សនា (ការពិចារណាឃើញរឿយៗ នូវសេចក្ដីរលត់) ត្រូវដឹងច្បាស់ បដិនិស្សគានុបស្សនា (ការពិចារណាឃើញរឿយៗ នូវសេចក្ដីលះបង់) ត្រូវដឹងច្បាស់។
ការពិចារណាឃើញរឿយៗ ក្នុងរូប ថាមិនទៀង ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងរូប ថាជាទុក្ខ ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងរូប ថាមិនមែនខ្លួន ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ នូវសេចក្ដីនឿយណាយក្នុងរូប ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ នូវសេចក្ដីប្រាសចាកតម្រេកក្នុងរូប ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ នូវសេចក្ដីរលត់ក្នុងរូប ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ នូវសេចក្ដីលះបង់ក្នុងរូប ត្រូវដឹងច្បាស់
ក្នុងវេទនា ។បេ។
ក្នុងសញ្ញា
សង្ខារ
វិញ្ញាណ
ចក្ខុ ។បេ។
ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈ ថាមិនទៀង ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈ ថាជាទុក្ខ ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈ ថាមិនមែនខ្លួន ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈ ថាជាសេចក្ដីនឿយណាយ ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈ ថាជាសេចក្ដីប្រាសចាកតម្រេក ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈ ថាជាសេចក្ដីរលត់ ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈ ថាជាសេចក្ដីលះបង់ ត្រូវដឹងច្បាស់។
[១៦] ការកើតឡើង (ព្រោះកម្មអំពីមុនជាបច្ច័យ) ត្រូវដឹងច្បាស់ ការប្រព្រឹត្តិទៅ (របស់ពួកសត្វ) ត្រូវដឹងច្បាស់ ការកំណត់ (នូវសង្ខារ) ត្រូវដឹងច្បាស់ ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀត ត្រូវដឹងច្បាស់ បដិសន្ធិ ត្រូវដឹងច្បាស់ គតិ ត្រូវដឹងច្បាស់ ការកើត (នៃខន្ធទាំងឡាយ) ត្រូវដឹងច្បាស់ ការប្រព្រឹត្តិទៅនៃវិបាក ត្រូវដឹងច្បាស់ ជាតិ ត្រូវដឹងច្បាស់ ជរា ត្រូវដឹងច្បាស់ ព្យាធិ ត្រូវដឹងច្បាស់ មរណៈ ត្រូវដឹងច្បាស់ សេចក្ដីសោក ត្រូវដឹងច្បាស់ សេចក្ដីខ្សឹកខ្សួល ត្រូវដឹងច្បាស់ សេចក្ដីតានតឹង ត្រូវដឹងច្បាស់។ ការមិនកើតឡើង ត្រូវដឹងច្បាស់ ការមិនប្រព្រឹត្តិទៅ ត្រូវដឹងច្បាស់ ការមិនកំណត់ ត្រូវដឹងច្បាស់ ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀត ត្រូវដឹងច្បាស់ ការមិនមានបដិសន្ធិ ត្រូវដឹងច្បាស់ ការមិនមានគតិ ត្រូវដឹងច្បាស់ ការមិនកើតឡើង ត្រូវដឹងច្បាស់ ការមិនប្រព្រឹត្តិទៅ (នៃវិបាក) ត្រូវដឹងច្បាស់ ការមិនមានជាតិ ត្រូវដឹងច្បាស់ ការមិនមានជរា ត្រូវដឹងច្បាស់ ការមិនមានព្យាធិ ត្រូវដឹងច្បាស់ ការមិនស្លាប់ ត្រូវដឹងច្បាស់ ការមិនសោក ត្រូវដឹងច្បាស់ ការមិនខ្សឹកខ្សួល ត្រូវដឹងច្បាស់ ការមិនតានតឹង ត្រូវដឹងច្បាស់។
[១៧] ការកើតឡើង បុគ្គលត្រូវដឹងច្បាស់ ការមិនកើតឡើង ត្រូវដឹងច្បាស់ ការប្រព្រឹត្តិទៅ ត្រូវដឹងច្បាស់ ការមិនប្រព្រឹត្តិទៅ ត្រូវដឹងច្បាស់ ការកំណត់ ត្រូវដឹងច្បាស់ ការប្រមូលមកគឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀត ត្រូវដឹងច្បាស់ ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀត ត្រូវដឹងច្បាស់ បដិសន្ធិ ត្រូវដឹងច្បាស់ ការមិនមានបដិសន្ធិ ត្រូវដឹងច្បាស់ គតិ ត្រូវដឹងច្បាស់ ការមិនមានគតិ ត្រូវដឹងច្បាស់ ការកើតឡើង ត្រូវដឹងច្បាស់ ការមិនកើតឡើង ត្រូវដឹងច្បាស់ ការប្រព្រឹត្តិទៅនៃវិបាក ត្រូវដឹងច្បាស់ ការមិនប្រព្រឹត្តិទៅ (នៃវិបាក) ត្រូវដឹងច្បាស់ ជាតិ ត្រូវដឹងច្បាស់ ការមិនមានជាតិ ត្រូវដឹងច្បាស់ ជរាត្រូវដឹងច្បាស់ ការមិនមានជរា ត្រូវដឹងច្បាស់ ព្យាធិ ត្រូវដឹងច្បាស់ ការមិនមានព្យាធិ ត្រូវដឹងច្បាស់ មរណៈ ត្រូវដឹងច្បាស់ ការមិនមានមរណៈ ត្រូវដឹងច្បាស់ សេចក្ដីសោក ត្រូវដឹងច្បាស់ ការមិនមានសេចក្ដីសោក ត្រូវដឹងច្បាស់ សេចក្ដីខ្សឹកខ្សួល ត្រូវដឹងច្បាស់ ការមិនមានសេចក្ដីខ្សឹកខ្សួល ត្រូវដឹងច្បាស់ សេចក្ដីតានតឹង ត្រូវដឹងច្បាស់ ការមិនមានសេចក្ដីតានតឹង ត្រូវដឹងច្បាស់។
[១៨] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើងជាទុក្ខ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅជាទុក្ខ ត្រូវដឹងច្បាស់ថា ការកំណត់ (នូវសង្ខារ) ជាទុក្ខ ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិទៅទៀតជាទុក្ខ ត្រូវដឹងច្បាស់ថា បដិសន្ធិជាទុក្ខ ត្រូវដឹងច្បាស់ថា គតិជាទុក្ខ ត្រូវដឹងច្បាស់ថា ការកើតឡើងជាទុក្ខ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាកជាទុក្ខ ត្រូវដឹងច្បាស់ថា ជាតិជាទុក្ខ ត្រូវដឹងច្បាស់ថា ជរាជាទុក្ខ ត្រូវដឹងច្បាស់ថា ព្យាធិជាទុក្ខ ត្រូវដឹងច្បាស់ថា មរណៈជាទុក្ខ ត្រូវដឹងច្បាស់ថា សេចក្ដីសោកជាទុក្ខ ត្រូវដឹងច្បាស់ថា សេចក្ដីខ្សឹកខ្សួលជាទុក្ខ ត្រូវដឹងច្បាស់ថា សេចក្ដីតានតឹងជាទុក្ខ។
[១៩] បុគ្គលត្រូវដឹងច្បាស់ថា ការមិនកើតជាសុខ ត្រូវដឹងច្បាស់ថា ការមិនប្រព្រឹត្តិទៅជាសុខ ត្រូវដឹងច្បាស់ថា ការមិនកំណត់ (នូវសង្ខារ) ជាសុខ ត្រូវដឹងច្បាស់ថា ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀតជាសុខ ត្រូវដឹងច្បាស់ថា ការមិនមានបដិសន្ធិជាសុខ ត្រូវដឹងច្បាស់ថា ការមិនមានគតិជាសុខ ត្រូវដឹងច្បាស់ថា ការមិនបានកើតឡើងជាសុខ ត្រូវដឹងច្បាស់ថា ការមិនប្រព្រឹត្តិទៅនៃវិបាកជាសុខ ត្រូវដឹងច្បាស់ថា ការមិនមានជាតិជាសុខ ត្រូវដឹងច្បាស់ថា ការមិនមានជរាជាសុខ ត្រូវដឹងច្បាស់ថា ការមិនមានព្យាធិជាសុខ ត្រូវដឹងច្បាស់ថា ការមិនស្លាប់ជាសុខ ត្រូវដឹងច្បាស់ថា ការមិនមានសេចក្ដីសោកជាសុខ ត្រូវដឹងច្បាស់ថា ការមិនមានសេចក្ដីខ្សឹកខ្សួលជាសុខ ត្រូវដឹងច្បាស់ថា ការមិនមានសេចក្ដីតានតឹងជាសុខ។
[២០] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើងជាទុក្ខ ការមិនកើតឡើងជាសុខ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅជាទុក្ខ ការមិនប្រព្រឹត្តិទៅជាសុខ ត្រូវដឹងច្បាស់ថា ការកំណត់ (នូវសង្ខារ) ជាទុក្ខ ការមិនកំណត់ (នូវសង្ខារ) ជាសុខ ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហតុនៃបដិសន្ធិតទៅទៀតជាទុក្ខ ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀតជាសុខ ត្រូវដឹងច្បាស់ថា បដិសន្ធិជាទុក្ខ ការមិនមានបដិសន្ធិជាសុខ ត្រូវដឹងច្បាស់ថា គតិជាទុក្ខ ការមិនមានគតិជាសុខ ត្រូវដឹងច្បាស់ថា ការកើតឡើងជាទុក្ខ ការមិនកើតឡើងជាសុខ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាកជាទុក្ខ ការមិនប្រព្រឹត្តិទៅនៃវិបាកជាសុខ ត្រូវដឹងច្បាស់ថា ជាតិជាទុក្ខ ការមិនមានជាតិជាសុខ ត្រូវដឹងច្បាស់ថា ជរាជាទុក្ខ ការមិនមានជរាជាសុខ ត្រូវដឹងច្បាស់ថា ព្យាធិជាទុក្ខ ការមិនមានព្យាធិជាសុខ ត្រូវដឹងច្បាស់ថាមរណៈជាទុក្ខ ការមិនមានមរណៈជាសុខ ត្រូវដឹងច្បាស់ថា សេចក្ដីសោកជាទុក្ខការមិនមានសេចក្ដីសោកជាសុខ ត្រូវដឹងច្បាស់ថា សេចក្ដីខ្សឹកខ្សួលជាទុក្ខ ការមិនមានសេចក្ដីខ្សឹកខ្សួលជាសុខ ត្រូវដឹងច្បាស់ថា សេចក្ដីតានតឹងជាទុក្ខការមិនមានសេចក្ដីតានតឹងជាសុខ។
[២១] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើងជាភ័យ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅជាភ័យ ត្រូវដឹងច្បាស់ថា ការកំណត់ (នូវសង្ខារ) ជាភ័យ ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀតជាភ័យ ត្រូវដឹងច្បាស់ថា បដិសន្ធិ ជាភ័យ ត្រូវដឹងច្បាស់ថា គតិជាភ័យ ត្រូវដឹងច្បាស់ថា ការកើតឡើងជាភ័យ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាកជាភ័យ ត្រូវដឹងច្បាស់ថា ជាតិជាភ័យ ត្រូវដឹងច្បាស់ថា ជរាជាភ័យ ត្រូវដឹងច្បាស់ថាព្យាធិជាភ័យ ត្រូវដឹងច្បាស់ថា មរណៈជាភ័យ ត្រូវដឹងច្បាស់ថា សេចក្ដីសោកជាភ័យ ត្រូវដឹងច្បាស់ថា សេចក្ដីខ្សឹកខ្សួលជាភ័យ ត្រូវដឹងច្បាស់ថា សេចក្ដីតានតឹងជាភ័យ។
[២២] បុគ្គលត្រូវដឹងច្បាស់ថា ការមិនកើតឡើង ជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនប្រព្រឹត្តិទៅ ជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនកំណត់ (នូវសង្ខារ) ជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀត ជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានបដិសន្ធិ ជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានគតិ ជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនកើតឡើង ជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនប្រព្រឹត្តិទៅនៃវិបាក ជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានជាតិ ជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានជរា ជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានព្យាធិ ជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានមរណៈ ជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានសេចក្ដីសោក ជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានសេចក្ដីខ្សឹកខ្សួល ជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានសេចក្ដីតានតឹង ជាទីក្សេម។
[២៣] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើង ជាភ័យ ការមិនកើតឡើង ជាទីក្សេម ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅ ជាភ័យ ការមិនប្រព្រឹត្តិទៅ ជាទីក្សេម ត្រូវដឹងច្បាស់ថា ការកំណត់ (នូវសង្ខារ) ជាភ័យ ការមិនកំណត់ (នូវសង្ខារ) ជាទីក្សេម ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀត ជាភ័យ ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀត ជាទីក្សេម ត្រូវដឹងច្បាស់ថា បដិសន្ធិ ជាភ័យ ការមិនមានបដិសន្ធិ ជាទីក្សេម ត្រូវដឹងច្បាស់ថា គតិ ជាភ័យ ការមិនមានគតិ ជាទីក្សេម ត្រូវដឹងច្បាស់ថា ការកើតឡើង ជាភ័យ ការមិនកើតឡើង ជាទីក្សេម ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាក ជាភ័យ ការមិនប្រព្រឹត្តិទៅនៃវិបាក ជាទីក្សេម ត្រូវដឹងច្បាស់ថា ជាតិ ជាភ័យ ការមិនមានជាតិ ជាទីក្សេម ត្រូវដឹងច្បាស់ថា ជរា ជាភ័យ ការមិនមានជរា ជាទីក្សេម ត្រូវដឹងច្បាស់ថា ព្យាធិ ជាភ័យ ការមិនមានព្យាធិ ជាទីក្សេម ត្រូវដឹងច្បាស់ថា មរណៈ ជាភ័យ ការមិនមានមរណៈ ជាទីក្សេម ត្រូវដឹងច្បាស់ថា សេចក្ដីសោក ជាភ័យ ការមិនមានសេចក្ដីសោក ជាទីក្សេម ត្រូវដឹងច្បាស់ថា សេចក្ដីខ្សឹកខ្សួល ជាភ័យ ការមិនមានសេចក្ដីខ្សឹកខ្សួល ជាទីក្សេម ត្រូវដឹងច្បាស់ថា សេចក្ដីតានតឹង ជាភ័យ ការមិនមានសេចក្ដីតានតឹង ជាទីក្សេម។
[២៤] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើង ប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅ ប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការកំណត់ (នូវសង្ខារ) ប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀត ប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា បដិសន្ធិ ប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា គតិ ប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការកើតឡើង ប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាក ប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ជាតិប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ជរា ប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ព្យាធិ ប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា មរណៈ ប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា សេចក្ដីសោក ប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា សេចក្ដីខ្សឹកខ្សួល ប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា សេចក្ដីតានតឹង ប្រកបដោយអាមិសៈ។
[២៥] បុគ្គលត្រូវដឹងច្បាស់ថា ការមិនបានកើតឡើង មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនបានប្រព្រឹត្តិទៅ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនបានកំណត់ (នូវសង្ខារ) មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀត មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានបដិសន្ធិមិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានគតិ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនបានកើត មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនបានប្រព្រឹត្តិទៅនៃវិបាក មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានជាតិ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានជរា មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានព្យាធិ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានមរណៈ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានសេចក្ដីសោក មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានសេចក្ដីខ្សឹកខ្សួល មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានសេចក្ដីតានតឹង មិនប្រកបដោយអាមិសៈ។
[២៦] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើង ប្រកបដោយអាមិសៈ ការមិនកើតឡើង មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅ ប្រកបដោយអាមិសៈ ការមិនប្រព្រឹត្តិទៅ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការកំណត់ (នូវសង្ខារ) ប្រកបដោយអាមិសៈ ការមិនកំណត់ (នូវសង្ខារ) មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀត ប្រកបដោយអាមិសៈ ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀត មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា បដិសន្ធិ ប្រកបដោយអាមិសៈ ការមិនមានបដិសន្ធិ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា គតិ ប្រកបដោយអាមិសៈ ការមិនមានគតិ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការកើត ប្រកបដោយអាមិសៈ ការមិនកើត មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាក ប្រកបដោយអាមិសៈ ការមិនប្រព្រឹត្តិទៅនៃវិបាក មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ជាតិ ប្រកបដោយអាមិសៈ ការមិនមានជាតិ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ជរា ប្រកបដោយអាមិសៈ ការមិនមានជរា មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ព្យាធិ ប្រកបដោយអាមិសៈ ការមិនមានព្យាធិ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា មរណៈ ប្រកបដោយអាមិសៈ ការមិនមានមរណៈ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា សេចក្ដីសោក ប្រកបដោយអាមិសៈ ការមិនមានសេចក្ដីសោក មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា សេចក្ដីខ្សឹកខ្សួល ប្រកបដោយអាមិសៈ ការមិនមានសេចក្ដីខ្សឹកខ្សួល មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា សេចក្ដីតានតឹង ប្រកបដោយអាមិសៈ ការមិនមានសេចក្ដីតានតឹង មិនប្រកបដោយអាមិសៈ។
[២៧] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើង ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅ ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ការកំណត់ ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀត ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា បដិសន្ធិ ឈ្មោះថាសង្ខារត្រូវដឹងច្បាស់ថា គតិឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ការកើត ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាក ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ជាតិ ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ជរា ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ព្យាធិ ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា មរណៈ ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា សេចក្ដីសោក ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា សេចក្ដីខ្សឹកខ្សួល ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា សេចក្ដីតានតឹង ឈ្មោះថាសង្ខារ។
[២៨] បុគ្គលត្រូវដឹងច្បាស់ថា ការមិនកើតឡើង ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនប្រព្រឹត្តិទៅ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនបានកំណត់ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀត ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានបដិសន្ធិ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានគតិ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនកើត ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនប្រព្រឹត្តិទៅនៃវិបាក ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានជាតិ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានជរា ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានព្យាធិ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានមរណៈ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានសេចក្ដីសោក ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានសេចក្ដីខ្សឹកខ្សួល ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានសេចក្ដីតានតឹង ឈ្មោះថានិព្វាន។
[២៩] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើង ឈ្មោះថាសង្ខារ ការមិនកើតឡើង ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅ ឈ្មោះថាសង្ខារ ការមិនប្រព្រឹត្តិទៅ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការកំណត់ ឈ្មោះថាសង្ខារ ការមិនកំណត់ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀត ឈ្មោះថាសង្ខារ ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀត ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា បដិសន្ធិ ឈ្មោះថាសង្ខារ ការមិនមានបដិសន្ធិ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា គតិ ឈ្មោះថាសង្ខារ ការមិនមានគតិ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការកើត ឈ្មោះថាសង្ខារ ការមិនកើត ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាក ឈ្មោះថាសង្ខារ ការមិនប្រព្រឹត្តិទៅនៃវិបាក ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ជាតិ ឈ្មោះថាសង្ខារ ការមិនមានជាតិ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ជរា ឈ្មោះថាសង្ខារ ការមិនមានជរា ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ព្យាធិ ឈ្មោះថាសង្ខារ ការមិនមានព្យាធិ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា មរណៈ ឈ្មោះថាសង្ខារ មិនមានមរណៈ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា សេចក្ដីសោក ឈ្មោះថាសង្ខារ ការមិនមានសេចក្ដីសោក ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា សេចក្ដីខ្សឹកខ្សួល ឈ្មោះថាសង្ខារ ការមិនមានសេចក្ដីខ្សឹកខ្សួល ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា សេចក្ដីតានតឹង ឈ្មោះថាសង្ខារ ការមិនមានសេចក្ដីតានតឹង ឈ្មោះថានិព្វាន។
ទុតិយភាណវារ
តតិយភាណវារ - បរិញ្ញេយ្យនិទ្ទេស
តតិយភាណវារ - បហាតព្វនិទ្ទេស
ចតុត្ថភាណវារ - ភាវេតព្វនិទ្ទេស
សច្ឆិកាតព្វនិទ្ទេស
លក្ខណត្តិកនិទ្ទេស
ទុក្ខសច្ចនិទ្ទេស
សមុទយសច្ចនិទ្ទេស
និរោធសច្ចនិទ្ទេស
មគ្គសច្ចនិទ្ទេស
សីលមយញាណនិទ្ទេស
សមាធិភាវនាមយញ្ញាណនិទ្ទេស
ធម្មទិដ្ឋិតិញាណនិទ្ទេស
សម្មសនញាណនិទ្ទេស
ឧទយព្វយញាណនិទ្ទេស
ភង្គានុបស្សនាញាណនិទ្ទេស sanhedrin
អាទិនវញ្ញាណនិទ្ទេស
សង្ខារុបេក្ខាញាណនិទ្ទេស
គោតរភូញាណនិទ្ទេស
មគ្គញាណនិទ្ទេស
ផលញាណនិទ្ទេស
វិមុតិញាណនិទ្ទេស
បច្ចវេក្ខណញាណនិទ្ទេស
វត្ថុនានត្តញ្ញាណនិទ្ទេស
គោចរនានត្តញាណនិទ្ទេស
ចរិយានានត្តញាណនិទ្ទេស
ភូមិនានត្តញាណនិទ្ទេស
ធម្មនានត្តញាណនិទ្ទេស
ញាណបញ្ចកនិទ្ទេស
បដិសម្ភិទាញាណនិទ្ទេស
ញាណត្តយានិទ្ទេស
អានន្តរិកសមាធិញាណនិទ្ទេស
អរណវិហារញាណនិទ្ទេស
និរោធសមាបត្តិញាណនិទ្ទេស
[២១៧] បញ្ញាដែលមានភាពស្ទាត់ជំនាញ ព្រោះហេតុប្រកបដោយកម្លាំង ២ ផង ព្រោះការស្ងប់រម្ងាប់នៃសង្ខារ ៣ ផង ព្រោះញាណចរិយាទាំង ១៦ ផង ព្រោះសមាធិចរិយាទាំង ៩ ផង ឈ្មោះថានិរោធសមាបត្តិញ្ញាណ តើដូចម្ដេច?
ពាក្យថា ដោយកម្លាំង ២ គឺ កម្លាំងមាន ២ យ៉ាង គឺ កម្លាំងសមថៈ ១ កម្លាំងវិបស្សនា ១ ។
[២១៨] កម្លាំងសមថៈ តើដូចម្ដេច? ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃនេក្ខម្មៈ ឈ្មោះថាកម្លាំងសមថៈ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃការមិនព្យាបាទ ឈ្មោះថាកម្លាំងសមថៈ ការមិនរាយមាយ គឺភាពនៃចិត្តមានអារ្មណ៍តែមួយ ដោយអំណាចនៃអាលោកសញ្ញា ឈ្មោះថាកម្លាំងសមថៈ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃការមិនរាយមាយ ឈ្មោះថាកម្លាំងសមថៈ ។បេ។ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃកិរិយាឃើញរឿយៗ នូវធម៌ជាគ្រឿងលះបង់នូវកិលេស ហើយដកដង្ហើមចេញ ឈ្មោះថាកម្លាំងសមថៈ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃកិរិយាឃើញរឿយៗ នូវធម៌ជាគ្រឿងលះបង់នូវកិលេស ហើយដកដង្ហើមចូល ឈ្មោះថាកម្លាំងសមថៈ ។
[២១៩] សំណួរត្រង់ពាក្យថា កម្លាំងសមថៈ តើកម្លាំងសមថៈ ដោយអត្ថដូចម្ដេច? ធម្មជាតិមិនកំរើក ក្នុងនីវរណធម៌ ដោយបឋមជ្ឈាន ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកំរើក ក្នុងវិតក្កៈ និងវិចារៈ ដោយទុតិយជ្ឈាន ឈ្មោះថាកម្លាំងសមថៈ សមថៈ ធម្មជាតិមិនកម្រើកក្នុងបីតិ ដោយតតិយជ្ឈាន ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងសុខ និងទុក្ខ ដោយចតុត្ថជ្ឈាន ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងរូបសញ្ញា ក្នុងបដិឃសញ្ញាក្នុងនានត្តសញ្ញា ដោយអាកាសានញ្ចាយតនសមាបត្តិ ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងអាកាសានញ្ចាយតនសញ្ញា ដោយវិញ្ញាណញ្ចាយតនសមាបត្តិ ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងវិញ្ញាណញ្ចាយតនសញ្ញា ដោយអាកិញ្ចញ្ញាយតនសមាបត្តិ ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងអាកិញ្ចញ្ញាយតនសញ្ញា ដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើក មិនឃ្លេងឃ្លោង មិនញាប់ញ័រ ក្នុងឧទ្ធច្ចៈផង ក្នុងកិលេសដែលប្រកបដោយឧទ្ធច្ចៈផង ក្នុងខន្ធផង ឈ្មោះថាកម្លាំងសមថៈ នេះកម្លាំងសមថៈ ។
[២២០] កម្លាំងវិបស្សនា តើដូចម្ដេច? ការឃើញរឿយៗ ថាមិនទៀង ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាទុក្ខ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាមិនមែនខ្លួន ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាគួរនឿយណាយ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាគ្រឿងប្រាសចាកតម្រេក ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាទីរំលត់ទុក្ខ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថា គួរលះបង់ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាមិនទៀងក្នុងរូប ឈ្មោះថាកម្លាំងវិបស្សនា ។បេ។ ការឃើញរឿយៗ ថា ជាគ្រឿងលះបង់ក្នុងរូប ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថា មិនទៀងក្នុងវេទនា ។បេ។ ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ ។បេ។ ក្នុងជរាមរណៈ ឈ្មោះថាកម្លាំងវិបស្សនា ។បេ។ ការឃើញរឿយៗ ថា ជាគ្រឿងលះបង់ក្នុងជរាមរណៈ ឈ្មោះថាកម្លាំងវិបស្សនា ។
[២២១] សំណួរត្រង់ពាក្យថា កម្លាំងវិបស្សនា តើកម្លាំងវិបស្សនា ដោយអត្ថដូចម្ដេច? ធម្មជាតិមិនកម្រើកក្នុងនិច្ចសញ្ញា ដោយអនិច្ចានុបស្សនា ឈ្មោះថាកម្លាំងវិបស្សនា ធម្មជាតិមិនកម្រើកក្នុងសុខសញ្ញា ដោយទុក្ខានុបស្សនា ឈ្មោះថាកម្លាំងវិបស្សនា ធម្មជាតិមិនកម្រើកក្នុងអនត្តសញ្ញា ដោយអនត្តានុបស្សនា ឈ្មោះថាកម្លាំងវិបស្សនា ធម្មជាតិមិនកម្រើកក្នុងសេចក្ដីត្រេកអរ ដោយនិព្វិទានុបស្សនា ឈ្មោះថាកម្លាំងវិបស្សនា ធម្មជាតិមិនកម្រើកក្នុងរាគៈ ដោយវិរាគានុបស្សនា ឈ្មោះថាកម្លាំងវិបស្សនា ធម្មជាតិមិនកម្រើកក្នុងកិរិយាកើតឡើង ដោយនិរោធានុបស្សនា ឈ្មោះថាកម្លាំងវិបស្សនា ធម្មជាតិមិនកម្រើកក្នុងសេចក្ដីប្រកាន់មាំ ដោយបដិនិស្សគ្គានុបស្សនា ឈ្មោះថាកម្លាំងវិបស្សនា ធម្មជាតិមិនកម្រើក មិនឃ្លេងឃ្លោង មិនញាប់ញ័រក្នុងអវិជ្ជាផង ក្នុងកិលេសដែលប្រកបដោយអវិជ្ជាផង ក្នុងខន្ធផង ឈ្មោះថាកម្លាំងវិបស្សនា នេះកម្លាំងវិបស្សនា ។
[២២២] សំណួរត្រង់ពាក្យថា ការស្ងប់រម្ងាប់នៃសង្ខារ ៣ តើការស្ងប់រម្ងាប់នៃសង្ខារ ៣ ដូចម្ដេច? កាលបុគ្គលចូលកាន់ទុតិយជ្ឈាន វចីសង្ខារ គឺវិតក្កៈ និងវិចារៈ រមែងស្ងប់រម្ងាប់ កាលបុគ្គលចូលកាន់ចតុត្ថជ្ឈាន កាយសង្ខារ គឺអស្សាសៈ និងបស្សាសៈ រមែងស្ងប់រម្ងាប់ កាលបុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ ចិត្តសង្ខារ គឺសញ្ញា និងវេទនា រមែងស្ងប់រម្ងាប់ នេះការស្ងប់រម្ងាប់នៃសង្ខារ ៣ ។
[២២៣] សំណួរត្រង់ពាក្យថា ញាណចរិយា ១៦ តើញាណចរិយា ១៦ ដូចម្ដេច? ការឃើញរឿយៗ ថាមិនទៀង ឈ្មោះថាញាណចរិយា ការឃើញរឿយៗ ថាជាទុក្ខ ឈ្មោះថាញាណចរិយា ការឃើញរឿយៗ ថាមិនមែនខ្លួន ឈ្មោះថាញាណចរិយា ការឃើញរឿយៗ ថាគួរនឿយណាយ ឈ្មោះថាញាណចរិយា ការឃើញរឿយៗ ថាជាគ្រឿងប្រាសចាកតម្រេក ឈ្មោះថាញាណចរិយា ការឃើញរឿយៗ ថាជាគ្រឿងរំលត់ទុក្ខ ឈ្មោះថាញាណចរិយា ការឃើញរឿយៗ ថាជាគ្រឿងលះបង់កិលេស ឈ្មោះថាញាណចរិយា ការឃើញរឿយៗ ថាជាគ្រឿងប្រាសចាកការវិលវល់ ឈ្មោះថាញាណចរិយា សោតាបត្តិមគ្គ ឈ្មោះថាញាណចរិយា សោតាបត្តិផលសមាបត្តិ ឈ្មោះថាញាណចរិយា សកទាគាមិមគ្គ ឈ្មោះថាញាណចរិយា សកទាគាមិផលសមាបត្តិ ឈ្មោះថាញាណចរិយា អនាគាមិមគ្គ ឈ្មោះថាញាណចរិយា អនាគាមិផលសមាបត្តិ ឈ្មោះថាញាណចរិយា អរហត្តមគ្គ ឈ្មោះថាញាណចរិយា អរហត្តផលសមាបត្តិ ឈ្មោះថាញាណចរិយា នេះញាណចរិយា ១៦ ។
[២២៤] សំណួរត្រង់ពាក្យថា សមាធិចរិយា ៩ តើសមាធិចរិយា ៩ ដូចម្ដេច? បឋមជ្ឈាន ឈ្មោះថាសមាធិចរិយា ទុតិយជ្ឈាន ឈ្មោះថាសមាធិចរិយាតតិយជ្ឈាន ឈ្មោះថាសមាធិចរិយា ចតុត្ថជ្ឈាន ឈ្មោះថាសមាធិចរិយា អាកាសានញ្ចាយតនសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ នេវសញ្ញានាសញ្ញាយតនសមាបត្តិ ឈ្មោះថាសមាធិចរិយា វិតក្កៈ វិចារៈ បីតិ សុខៈ និងចិត្តេកគ្គតា (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ដល់កិរិយាបាននូវបឋមជ្ឈាន ។បេ។ វិតក្កៈ វិចារៈ បីតិ សុខៈ និងចិត្តេកគ្គតា (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ដល់កិរិយាបាននូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ នេះសមាធិចរិយា ៩ ។
[២២៥] ពាក្យថា សេចក្ដីស្ទាត់ អធិប្បាយថា សេចក្ដីស្ទាត់មាន ៥ យ៉ាង គឺសេចក្ដីស្ទាត់ក្នុងការនឹក ១ សេចក្តីស្ទាត់ក្នុងការចូល ១ សេចក្ដីស្ទាត់ក្នុងការអធិដ្ឋាន ១ សេចក្ដីស្ទាត់ក្នុងការចេញ ១ សេចក្ដីស្ទាត់ក្នុងការពិចារណា ១ ។ បុគ្គលនឹកនូវបឋមជ្ឈានដែលខ្លួនប្រាថ្នា ក្នុងទីណា ប្រាថ្នាក្នុងកាលណា ប្រាថា្នត្រឹមណា សេចក្ដីយឺតយូរក្នុងការនឹកមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការនឹក បុគ្គលចូលកាន់បឋមជ្ឈាន ដែលខ្លួនប្រាថ្នាក្នុងទីណា ប្រាថ្នាក្នុងកាលណា ប្រាថ្នាត្រឹមណា សេចក្ដីយឺតយូរក្នុងការចូលមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការចូល បុគ្គលអធិដ្ឋាននូវបឋមជ្ឈានដែលខ្លួនប្រាថ្នា ក្នុងទីណា ប្រាថ្នាក្នុងកាលណា ប្រាថ្នាត្រឹមណា សេចក្ដីយឺតយូរក្នុងការអធិដ្ឋានមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការអធិដ្ឋាន បុគ្គលចេញអំពីបឋមជ្ឈាន ដែលខ្លួនប្រាថ្នាក្នុងទីណា ប្រាថ្នាក្នុងកាលណា ប្រាថា្នត្រឹមណា សេចក្ដីយឺតយូរក្នុងការចេញមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការចេញ បុគ្គលពិចារណានូវបឋមជ្ឈានដែលខ្លួនប្រាថា្នក្នុងទីណា ប្រាថា្នក្នុងកាលណា ប្រាថា្នត្រឹមណា សេចក្ដីយឺតយូរក្នុងការពិចារណាមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការពិចារណា បុគ្គលនឹកនូវទុតិយជ្ឈាន ។បេ។ នូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ ដែលខ្លួនប្រាថ្នាក្នុងទីណា ប្រាថ្នាក្នុងកាលណា ប្រាថ្នាត្រឹមណា សេចក្ដីយឺតយូរក្នុងការនឹកមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការនឹក បុគ្គលចូលកាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិ ដែលខ្លួនប្រាថ្នាក្នុងទីណា ប្រាថ្នាក្នុងកាលណា ប្រាថ្នាត្រឹមណា ។បេ។ បុគ្គលអធិដ្ឋានចេញ ពិចារណា សេចក្ដីយឺតយូរក្នុងការពិចារណាមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការពិចារណា នេះឯង សេចក្ដីស្ទាត់ ៥ យ៉ាង ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាគឺភាវៈនៃសេចក្ដីស្ទាត់ ព្រោះហេតុប្រកបដោយកម្លាំងទាំង ២ ផង ដោយការស្ងប់រម្ងាប់សង្ខារ ៣ ផង ដោយញាណចរិយា ១៦ ផង ដោយសមាធិចរិយា ៩ ផង ឈ្មោះថានិរោធសមាបត្តិញ្ញាណ ។
បរិនិព្វានញាណនិទ្ទេស
សមសីសដ្ឋញាណនិទ្ទេស
សល្លេខដ្ឋណាណនិទ្ទេស
វីរិយារម្ភញាណនិទ្ទេស
អត្ថសន្ទស្សនញាណនិទ្ទេស
ទស្សនវិសុទ្ធិញាណនិទ្ទេស
ខន្តិញាណនិទ្ទេស
បរិយោគាហណញាណនិទ្ទេស
បទេសវិហារញាណនិទ្ទេស
វិវដ្ដញាណឆក្កនិទ្ទេស
ឥទ្ធិវិធញាណនិទ្ទេស
សោតធាតុវិសុទ្ធិញាណនិទ្ទេស
ចេតោបរិយញាណនិទ្ទេស
បុព្វេនិវាសានុសតិញាណនិទ្ទេស
ទិព្វចក្ខុញាណនិទ្ទេស
អាសវក្ខយញាណនិទ្ទេស
សច្ចញាណចតុកទវយនិទ្ទេស
សុទ្ធិកបដិសម្ភិទាញាណនិទ្ទេស
ឥន្ទ្រិយបរូបរិយត្តញាណនិទ្ទេស
អាសយានុសយញាណនិទ្ទេស
យមកបាដិហារិយញាណនិទ្ទេស
មហាករុណាសមាបត្តិញាណនិទ្ទេស
សព្វញ្ញុតញាណនិទ្ទេស
ទិដ្ឋិកថា (ព្រះត្រៃបិដក សៀវភៅភាគ ៧០)
អានាបាណកថា (ព្រះត្រៃបិដក សៀវភៅភាគ ៧០)
ឥន្ទ្រីយកថា (ព្រះត្រៃបិដក សៀវភៅភាគ ៧០)
វិមោក្ខកថា (ព្រះត្រៃបិដក សៀវភៅភាគ ៧០)
គតិកថា (ព្រះត្រៃបិដក សៀវភៅភាគ ៧០)
កម្មកថា (ព្រះត្រៃបិដក សៀវភៅភាគ ៧០)
វិបល្លាសកថា (ព្រះត្រៃបិដក សៀវភៅភាគ ៧០)
មគ្គកថា (ព្រះត្រៃបិដក សៀវភៅភាគ ៧០)
មណ្ឌបេយ្យកថា (ព្រះត្រៃបិដក សៀវភៅភាគ ៧១)
Remove ads
យុគនទ្ធវគ្គ (ព្រះត្រៃបិដក សៀវភៅភាគ ៧១)
- យុគនទ្ធកថា
- សច្ចកថា
- ពោជ្ឈង្គកថា
- មេត្តាកថា
- វិរាគកថា
- បដិសម្ភិទាកថា
- ធម្មចក្រកថា
- លោកុតរកថា
- ពលកថា
- សុញ្ញកថា
បញ្ញាវគ្គ (ព្រះត្រៃបិដក សៀវភៅភាគ ៧១)
- មហាបញ្ញាកថា
- ឥទ្ធិកថា
- អភិសមយកថា
- វិវេកកថា
- ចរិយាកថា
- បាដិហារិយកថា
- សមសីសកថា
- សតិបដ្ឋានកថា
- វិបស្សនាកថា
- មាតិកាកថា
សទ្ទានុក្រម
ការប្រមូល
ការមិនប្រមូល
ខ
គ
ឃ
ង
ច
ឆ
ទុក្ខ
និទ្ទេស
និរោធ
បដិសម្ភិទា :
[ប៉ៈដិសាំភិទា] (បា.; សំ.) ( ន. ) (ប្រតិ--) (Patisambhidā, analytical knowledge, discrimination) ការបែកប្រាជ្ញាយល់ច្បាស់, ប្រាជ្ញាដែលបែកអាចយល់ធ្លុះធ្លាយឥតទើសទាក់, ប្រាជ្ញាដែលភ្លឺស្វាងអាចពិចារណាយល់ជាក់ប្រាកដភ្លាមៗ នូវហេតុផលនៃកិច្ចការទាំងពួង : កាលដែលព្រះពុទ្ធទ្រង់សម្ដែងធម៌នោះចប់ហើយ ភិក្ខុទាំងឡាយក៏បានសម្រេចអរហន្តផល ព្រមទាំងបដិសម្ភិទាផង ។
បដិសម្ភិទា មាន ៤យ៉ាងគឺ ៖
១-អត្ថប្បដិសម្ភិទា (attha-patisambhidā) = ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងអត្ថ (true meaning);
២-ធម្មប្បដិសម្ភិទា (dhamma-patisambhidā) = ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងធម៌ (the law);
៣-និរុត្តិប្បដិសម្ភិទា (nirutti-patisambhidā) = ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងនិរុត្តិ (language) (ម. ព. និរុត្តិ ទៀតផង);
៤-បដិភាណប្បដិសម្ភិទា (patibhāna-patisambhidā) = ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងបដិភាណ (ready wit) (ម. ព. បដិភាណ ទៀតផង) ។
1) The analytical knowledge of the meaning is the knowledge with regard to the sense.
2) The analytical knowledge of the law Dhamma is the knowledge with regard to the law.
3) The analytical knowledge of language is the knowledge of the language with regard to those former 2 things.
4) The analytical knowledge of ready-wit is the knowledge about the former 3 kinds of knowledge.
វិមោក្ខ
វិវេក
សមុទយ
សេចក្ដីខ្សឹកខ្សួល
សេចក្ដីតានតឹង
ឯកសារយោង
ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > បដិសម្ភិទាមគ្គ (ព្រះត្រៃបិដក សៀវភៅភាគ ៦៩ ទំព័រទី ១)
พระไตรปิฎกเล่มที่ ๓๑ > พระสุตตันตปิฎก เล่ม ๒๓ > ขุททกนิกาย > นาย.อัษฎาวุธ รัตนพันธ์ ปฏิสัมภิทามรรค Archived 2022-10-24 at the វេយប៊ែខ ម៉ាស៊ីន.
Patisambhidamagga (The Path of Discrimination)
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads