បឹងតាមោក
From Wikipedia, the free encyclopedia
Remove ads
ប្រជាពលរដ្ឋដែលរស់ជុំវិញបឹងនោះ បានអាស្រ័យផលពីបឹងមានដូចជា ការធ្វើស្រែ រកត្រី និងដាំដំណាំជាដើម។ តំបន់នេះ(ជុំវិញបឹង)មិនទាន់បានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅឡើយទេ។
- នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹង ចំនួន ៣២៣៩ ហិចតា ដែលគ្របដណ្តប់បឹងតាមោក (បឹងកប់ស្រូវ) និងដីជុំវិញ ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ យោងតាមច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋ គឺមិនអាចត្រូវបានគ្រប់គ្រងដោយនរណាម្នាក់នោះទេក្រៅពីរដ្ឋ។
បឹងតាមោក
- បឹងកប់ស្រូវ គឺជាបឹងមួយ ដែលនៅសល់ចុងក្រោយក្នុងចំណោមបឹងស្តុកទឹកធំៗនៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់មានពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ។ នៅជុំវិញបឹងនេះ មានចំនួន ១៩ ភូមិ ភូមិព្រែកព្នៅ ភូមិសំរោងត្បូង ភូមិអន្លង់ក្ងាន ភូមិធំត្បូង ភូមិបឹងធំ ភូមិព្រៃពង្រ ភូមិ៤មុខ ភូមិវែង ភូមិស្វាយឧត្តម ភូមិត្រពាំងទទឹង ភូមិថ្នល់បន្ទាយ ភូមិកន្ទ្រង់ ភូមិត្រពាំងរនៀម ភូមិកោះរងៀង ភូមិព្រៃស្វាយ ភូមិត្នោតខ្ពស់ ភូមិត្រពាំងអំពិល និងភូមិចុងទួល ចំនូន៥សង្កាត់ សង្កាត់ពន្សាំង សង្កាត់ព្រែកព្នៅ សង្កាត់ពញាពន់ សង្កាត់សំរោង និង សង្កាត់ឃ្មួញ និង ២ខណ្ឌ ខណ្ឌព្រែកព្នៅ និង ខណ្ឌសែនសុខ។
បឹងតាមោក ជាបឹងធម្មជាតិ ហើយក៏ជាអាងស្តុកទឹកធំបំផុតនៅភាគខាងលិចឆៀងខាងជើង នៃរាជធានីភ្នំពេញ ខណៈដែលបច្ចុប្បន្នបឹងមួយចំនួនត្រូវបានអភិវឌ្ឍទៅជាទីក្រុងរណប។
- បឹងតាមោកគឺជាបឹងធម្មជាតិដ៏ធំមួយដែល មានទីតាំងឋិតនៅក្នុង ខណ្ឌព្រែកព្នៅ ដែលសព្វថ្ងៃនេះត្រូវបានគេយកជាទីតាំងសម្រាប់បង្ហូរទឹកសម្អុយ និងជាទីរំដោះទឹកជំនន់ដែលតែងតែកើតមានឡើងនៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីបឹងធម្មជាតិធំៗ មួយចំនួនដែលឋិតនៅក្នុងរាជធានីភ្នំពេញត្រូវបានគេចាក់ដីលប់ ដើម្បីធ្វើការអភិវឌ្ឍន៍។ ក្រោយពីបឹងធំៗទាំងនោះត្រូវបានលុប គេសង្កេតឃើញថាបញ្ហាទឹកជន់លេចទីក្រុង តែងកើតមានជាញឹកញាប់ ដែលបណ្តាលអោយមានផលប៉ះពាល់ជាច្រើនដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងជាតិទាំងមូលផង។ ទន្ទឹមនឹងបញ្ហានេះផងដែរក៏មានមតិមួយចំនួនបានលើកឡើងថា តើតាមរយៈការលុបបឹងធម្មជាតិជាច្រើននៅក្នុងទីក្រុង ដោយបង្ហូរទឹក ចូលក្នុងបឹងតាមោកតែមួយអាចទប់ស្កាត់បញ្ហាទឹកជំនន់ដ៏ធំមួយនេះបានឬយ៉ាងណា?
កាលពីប៉ុន្មានសប្តាហ៍មុនមានសារព័ត៌មានមួយចំនួនបានចុះផ្សាយអំពី ផលប៉ះពាល់មួយចំនួនដែលបង្ករឡើងដោយបឹងតាមោកនេះ។ ដោយសព្វថ្ងៃនេះបឹងតាមោក បានជះក្លឹនដ៏អាក្រក់ដែល បង្ករផល់ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងអ្នកដែលរស់នៅជិតលូរបង្ហូរទឹកនោះជាខ្លាំង។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads