បូជាចារ្យ
From Wikipedia, the free encyclopedia
បូជាចារ្យ (អង់គ្លេស: Priest; pronounce /priːst/) ជាមនុស្សពិសិដ្ឋដែលបម្រើកិច្ចការនៅទីថ្វាយតង្វាយរបស់ព្រះ ប៉ុន្តែមិនមែនចាំបាច់ទាល់តែជាមនុស្សវិសុទ្ធទើបអាចធ្វើជាបូជាចារ្យនោះទេ។ នៅក្នុងសាសនារបស់ពួកអ្នកមិនជឿព្រះ ក៏មានបូជាចារ្យដែរ ហើយពួកគេជាអ្នកដែលកាន់តាមទម្លាប់សាសនារបស់ខ្លួន មានដូចជា បូជាចារ្យរបស់សេយូស បូជាចារ្យរបស់ជូភីធើ បូជាចារ្យរបស់ព្រះបាលជាដើម។
បូជាចារ្យ (ភាសាក្រិក πρεσβύτερος presbýteros ភាសាឡាតាំង presbyter មានន័យថា "ចាស់ទុំ" ឬក៏ "provost" មានន័ថា "អ្នកដែលគេដាក់ឲ្យគ្រប់គ្រងមនុស្សផ្សេងទៀត", ឬមកពីពាក្យឡាតាំងមួយទៀត praepositus មានន័យថា "មនុស្សដែលគេដាក់ឲ្យទទួលខុសត្រូវ), ជាអ្នកដែលគេបានផ្ដល់សិទ្ធិអំណាចឲ្យធ្វើពិធីផ្សេងៗនៅក្នុងសាសនា ជាពិសេសគាត់ជាអ្នកកណ្ដាលរវាងមនុស្ស និងព្រះ។ គាត់ក៏មានសិទ្ធិ ឬអំណាច ក្នុងការចាត់ចែងពិធីសាសនាដែរ ជាពិសេសពីធីថ្វាយតង្វាយជាដើម។
នៅក្នុងគ្រីស្ទានខាងប្រូតេស្តង់ បូជាចារ្យជាធម្មតា ជាអ្នកបម្រើ និងជាគ្រូគង្វាល។
នៅក្នុងសាសនាជាច្រើន បូជាចារ្យត្រូវបំពេញមុខងារពេញម៉ោង ទាំងទាត់ចោលកិច្ចការផ្សេងៗទៀតផង។ បូជាចារ្យគ្រីស្ទានជាច្រើនបានជ្រើសរើស ឬត្រូវបានផ្ដល់សិទ្ធិឲ្យថ្វាយខ្លួនដល់ក្រុមជំនុំ និងរស់នៅដោយក្រុមជំនុំជាអ្នកផ្គត់ផ្គង់។ ក្នុងករណីផ្សេងទៀត បូជាចារ្យគ្រាន់តែបំពេញមុខងារក្រៅម៉ោងតែប៉ុណ្ណោះ។
[១][២][៣][៤][៥][៦][៧][៨][៩][១០][១១][១២][១៣]
សាសនាគ្រីស្ទ[[ឯកសា|ធ្វេង|រូបភាពតូច|A Roman Catholic priest, Saint Josemaría Escrivá, celebrating the holy sacrifice of the Mass]]

ចាប់តាំងពីមានកំណែទម្រង់ប្រូតេស្តង់មក និកាយជាច្រើនដែលគ្មានការធ្វើពិធីសាសនា ទំនងជាប្រើពាក្យ "ចាស់ទុំ" សំដៅលើគ្រូគង្វាលរបស់ខ្លួន។
យ៉ាងណាមិញ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី គ្មានពាក្យថា គ្រូគង្វាលទេ (ក្រៅពីព្រះគ្រីស្ទ) ដែលត្រូវបានផ្ដល់ងារថា "hiereus," ជាភាសាក្រិក មានន័យថា "បូជាចារ្យ" ដូច្នេះហើយការបកប្រែពាក្យនេះទៅជាភាសាអង់គ្លេស ត្រូវបានគេឃើញថាខុសពីពាក្យដើមរបស់ក្រិក "presbuteros," ដែលមានន័យថា "ចាស់ទុំ" និងជាពាក្យដែលគេប្រើសម្រាប់ពួកអ្នកដឹកនាំគ្រីស្ទាន ក្នុងព្រះគម្ពីរសញ្ញាថ្មី។[១៧] នៅក្នុងព្រះគម្ពីរសញ្ញាថ្មី មានបង្រៀនថា ដោយសារព្រះគ្រីស្ទត្រូវបានធ្វើឲ្យទៅេជាយញ្ញបូជាដ៏គ្រប់លក្ខណ៍សម្រាប់ការអស់ទោសបាប នោះពួកអ្នកជឿអាចចូលទៅឯព្រះបិតាដោយផ្ទាល់ តាមរយៈព្រះអង្គបាន (ហេព្រើរ 10:19) ដោយភាពជាបូជាចារ្យតែមួយគត់ដែលព្រះគ្រីស្ទបានផ្ដល់ឲ្យក្រុមជំនុំ។[១៨]
នៅក្នុងលីខិតផ្ញើរទៅគ្រីស្ទានជាតិហេព្រើរ បានគូសបញ្ជាក់យ៉ាងច្បាស់នូវភាពខុសគ្នារវាងភាពជាបូជាចារ្យរបស់យូដា និងភាពជាមហាបូជាចារ្យរបស់ព្រះគ្រីស្ទ។ លិខិតនោះបង្រៀនថាតង្វាយឲ្យថួននឹងបាប ដែលថ្វាយដោយព្រះយេស៊ូវ នៅកាលវ៉ារី បានបង្កើតភាពជាបូជាចារ្យរបស់ពួកយូដា និងយញ្ញបូជាដ៏លើសលប់ ព្រមទាំងការប្រារព្ធពិធីផ្សេងៗទៀតតាមក្រឹត្យវិន័យរបស់ម៉ូសេ។ ដូច្នេះចំពោះគ្រីស្ទាន ព្រះគ្រីស្ទព្រះអង្គផ្ទាល់គឺជាមហាបូជាចារ្យតែមួយគត់ ហើយគ្រីស្ទានគ្មានភាពជាបូជាចារ្យដោយខ្លួនឯង ឬមានភាពជាបូជាចារ្យពីការរួមចំណែកផ្សេងពីភាពជាបូជាចារ្យរបស់ព្រះគ្រីស្ទឡើយ ដែលព្រះគ្រីស្ទក្បាលនៃក្រុមជំនុំ។ យញ្ញបូជាតែមួយគត់ដែលព្រះគ្រីស្ទបានថ្វាយម្ដងជាសម្រេច (ហេព្រើរ 10:10) នៅលើឈើឆ្កាង ផ្ដល់នូវការញែគជាវិសុទ្ធ និងការប្រោសលោះដ៏អស់កល្បជានិច្ច។[១៩][២០][២០][២១][២២][២៣][២៤][២៥]
មុខងារជាបូជាចារ្យទូទៅ ឬមុខងារជាបូជាចារ្យរបស់អ្នកជឿទាំងអស់ គឺជាគោលលទ្ធិមួយរបស់គ្រីស្ទាន ដែលមានប្រភពមកពីព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ វាជាគំនិតដ៏សំខាន់នៃនិកាយប្រូតេស្តង់។[២៦] វាជាគោលលទ្ធិដែលលោក Martin Luther លើកឡើងក្នុងឆ្នាំ១៥២០ ដល់ពួកអភិជនគ្រីស្ទាននៅអាឡឺម៉ង់ ដើម្បីលុបបំបាត់នូវជំនឿគ្រីស្ទានមជ្ឈឹមសម័យ ដែលថាគ្រីស្ទានត្រូវតែមានការបែងចែកជាពីរថ្នាក់គឺ: "គ្រីស្ទានខាងវិញ្ញាណ" និង "គ្រីស្ទានខាងលោកីយ៍" ឬ គ្រីស្ទានមិនមែនខាងវិញ្ញាណ។
បុព្វជិតដែលត្រូវបានតែងតាំងឡើងខាងនិកាយប្រូតេស្តង់ ជាធម្មតាមមានងារជាគ្រូគង្វាល ជាអ្នកបម្រើ ជារីវើរិន (reverend)។ល។ នៅក្នុងក្រុមជំនុំលូធើរ៉ានខ្លះ បុព្វជិតដែលត្រូេវបានតែងតាំងឡើង ត្រូវបានហៅថាបូជាចារ្យ ខណៈដែលក្រុជំនុំផ្សេងទៀតចូលចិត្តហៅថាគ្រូគង្វាលវិល។ [២៧][២៨][២៩][៣០].[៣១][៣២][៣៣]
References
Wikiwand - on
Seamless Wikipedia browsing. On steroids.