បូរីស ចនសុន

នាយករដ្ឋមន្រ្តីនៃសហរាជាណាចក្រ From Wikipedia, the free encyclopedia

បូរីស ចនសុន

អាឡិចសាន់ដឺ បូរីស ដេ ហ្វហ្វេល ចនសុន (ភាសាអង់គ្លេសAlexander Boris de Pfeffel Johnson)[] គឺជាអ្នកនយោបាយអង់គ្លេសម្នាក់ ដែលធ្លាប់បានបម្រើការជានាយករដ្ឋមន្រ្តីអង់គ្លេស និងជាមេដឹកនាំគណបក្សអភិរក្សនិយមពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២២។ លោកក៏ធ្លាប់បានបម្រើការជារដ្ឋមន្រ្តីក្រសួងការបរទេសពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៨ និងជាអភិបាលទីក្រុងឡុងដ៍ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦។ ចនសុនធ្លាប់ជាសមាជិកសភាប្រចាំហ៊ិនលីពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៨ ហើយជាសមាជិកសភាប្រចាំអ៊ុកប៊្រីក និងរ៉ូស៍លីពខាងត្បូងតាំងពីឆ្នាំ២០១៥។

ព័ត៌មានសង្ខេប ឯកឧត្តមជាទីគោរពបូរីស ចនសុនសស, នាយករដ្ឋមន្រ្តីសហរាជាណាចក្រ ...
ឯកឧត្តមជាទីគោរព
បូរីស ចនសុន

សស
Thumb
ចនសុននៅឆ្នាំ២០១៩
នាយករដ្ឋមន្រ្តីសហរាជាណាចក្រ
ក្នុងការិយាល័យ
២៤ កក្កដា ២០១៩  ៦ កញ្ញា ២០២២
ព្រះមហាក្សត្រអេលីហ្សាប៊ែតទី២
លេខាធិការទីមួយដូមីនីក រ៉ាប
មុនតេរេសា មេ
បន្ទាប់លីហ្ស ត្រាហ្ស
ប្រធានគណបក្សអភិរក្សនិយម
ក្នុងការិយាល័យ
២៣ កក្កដា ២០១៩  ៦ កញ្ញា ២០២២
នាយកប្រធានជេមស៍ ក្លេវឺលី
ប៊ិន អ៊ីលៀត
អាមិនដា មីលីង
មុនតេរេសា មេ
បន្ទាប់លីហ្ស ត្រាហ្ស
រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចការសហធនរដ្ឋ
ក្នុងការិយាល័យ
១៣ កក្កដា ២០១៦  ៩ កក្កដា ២០១៨
នាយករដ្ឋមន្ត្រីតេរេសា មេ
មុនហ្វីលីព ហាមន
បន្ទាប់ជេរ៉េមី ហាន់
អភិបាលទីក្រុងឡុងដ៍
ក្នុងការិយាល័យ
៤ ឧសភា ២០០៨  ៩ ឧសភា ២០១៦
អភិបាលក្រុងរង
  • រីឆាត បានស៍
  • វីកតូរា ប័រវីក
  • រតជឺរ អេវិនស៍
មុនឃេន លីវីងស្តូន
បន្ទាប់សាឌីក ខាន
សមាជិកសភា
ប្រចាំអ៊ុកប៊្រីក និងរ៉ូស៍លីពខាងត្បូង
កាន់តំណែង
ក្នុងការិយាល័យ
៧ ឧសភា ២០១៥
មុនចន រិនដល
បោះឆ្នោត៧,២១០ (១៥.០%)[]
សមាជិកសភា
ប្រចាំហ៊ិនលី
ក្នុងការិយាល័យ
៧ មិថុនា ២០០១  ៤ មិថុនា ២០០៨
មុនម៉ៃឃើល ហេស៊ីលថាញ
បន្ទាប់ចន ហូវេល
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
អាឡិចសាន់ដឺ បូរីស ដេ ហ្វហ្វេល ចនសុន

(1964-06-19) 19 មិថុនា 1964 (អាយុ 60)
មែនហាតាន់, ទីក្រុងញូវយ៉ក សហរដ្ឋ
ពលរដ្ឋ
  • អង់គ្លេស
  • អាមេរិកាំង (១៩៦៤–២០១៦)
គណបក្ស​នយោបាយអភិរក្សនិយក
ពន្ធភាពអាលេក្រា ម៉ូស្តីន-អូវិន (m. 1987  1993) «Did not recognize date. Try slightly modifying the date in the first parameter.Did not recognize date. Try slightly modifying the date in the first parameter.»"Marriage: អាលេក្រា ម៉ូស្តីន-អូវិន to បូរីស ចនសុន" Location:ទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrProp (linkback://km.wikipedia.org/wiki/%E1%9E%94%E1%9E%BC%E1%9E%9A%E1%9E%B8%E1%9E%9F_%E1%9E%85%E1%9E%93%E1%9E%9F%E1%9E%BB%E1%9E%93) ម៉ារីណា វីលលឺ (m. 1993  2018) «Did not recognize date. Try slightly modifying the date in the first parameter.Did not recognize date. Try slightly modifying the date in the first parameter.»"Marriage: ម៉ារីណា វីលលឺ to បូរីស ចនសុន" Location:ទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrProp (linkback://km.wikipedia.org/wiki/%E1%9E%94%E1%9E%BC%E1%9E%9A%E1%9E%B8%E1%9E%9F_%E1%9E%85%E1%9E%93%E1%9E%9F%E1%9E%BB%E1%9E%93)
ដៃគូក្នុងស្រុកខារី ស៊ីមនស៍ (២០១៨–បច្ចុប្បន្ន; ភ្ជាប់ពាក្យ)
កូន៦ នាក់[lower-alpha ១]
ឪពុកម្តាយ(s)
  • Stanley Johnson (ឪពុក)
  • Charlotte Fawcett (ម្តាយ)
សាច់ញាតិ
  • Rachel Johnson (sister)
  • Jo Johnson (brother)
  • James Fawcett (grandfather)
  • Ali Kemal (great grandfather)
លំនៅដ្ឋានផ្លូវដោនីងលេខ១០
ការអប់រំវិទ្យាល័យអ៊ីតុន
សាលាមាតាមហាវិទ្យាល័យបាលីអូល, អកហ្វត
ហត្ថលេខាThumb
គេហទំព័រBoris Johnson website
បិទ

ចនសុនបានកើតនៅទីក្រុងញូវយ៉កទៅគ្រួសារវណ្ណៈជាន់ខ្ពស់មួយហើយបានសិក្សានៅវិទ្យាល័យអ៊ីតុន។ ពេលមកដល់អង់គ្លេស លោកបានចាប់ផ្តើមអានសៀវភៅនិងឯកសារបុរាណៗនៅវិទ្យាល័យបាលីអូល, អកហ្វត ហើយក៏ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសហភាពអកហ្វតក្នុងឆ្នាំ១៩៨៦។ លោកបានចាប់ផ្តើមអាជីពជាអ្នកសារព័ត៌មាននៅកាសែតដឺថែមស៍ ហើយក្រោយមកក៏ត្រូវបានបណ្តេញចេញព្រោះមានគេចោទលោកថាបានបន្លំប្រភពឯកសារ។ ក្រោយមក លោកក៏បានក្លាយជាអ្នកសារព័ត៌មានប្រចាំក្រុងព្រុចសែលសម្រាប់កាសែតតេឡេក្រាហ្វ ហើយលោកត្រូវបានតំឡើងឋានៈជាជំនួយការអ្នកនិពន្ធរវាងឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៩។ ចនសុនក៏បានក្លាយជាអ្នកនិពន្ធសរសេរព័ត៌មានឱ្យកាសែតស្ពិថេតធឺពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៥។

ក្រោយពីគេបានបោះឆ្នោតជ្រើសរើសលោកជាសមាជិកសភាប្រចាំហ៊ិនលីនៅឆ្នាំ២០០១ ចនសុនបានបម្រើការជារដ្ឋមន្រ្តីស្រមោលជាន់ខ្ពស់ក្រោមការដឹកនាំរបស់មេដឹកនាំបក្សអភិរក្សនិយមគឺលោកម៉ៃឃឺល ហោវ៉ាត និងលោកដេវីត កាមេរូន។ នៅក្នុងឆ្នាំ២០០៨ លោកត្រូវបានគេបោះឆ្នោតជ្រើសរើសជាអភិបាលក្រុងឡុងដ៍ដោយបានយកឈ្នះលើឃេន លីវីងស្តូន (ជាអ្នកកំពុងកាន់តំណែង) ហើយមួយខែក្រោយមក ចនសុនក៏បានលាឈប់ពីសភា។ លោកត្រូវបានគេបោះឆ្នោតឱ្យម្តងទៀត (អាណត្តិទីពីរ) នៅក្នុងឆ្នាំ២០១២។ ក្នុងនាមជាអភិបាលនៃរាជធានី ចនសុនគឺជាអ្នករៀបចំទទួលខុសត្រូវលើកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១២ ការណែនាំនូវឡានក្រុងទេសចរណ៍ថ្មី សាងសង់ខ្សែរថយន្តកាបរត់កាត់ទន្លេថេមស៍ និងហាមឃាត់ការប្រើប្រាស់គ្រឿងស្រវឹងនៅតាមយានយន្តសាធារណៈ។

នៅឆ្នាំ២០១៥ ចនសុនត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភាប្រចាំអ៊ុកប៊្រីក និងរ៉ូស៍លីពខាងត្បូង។ លោកក៏បានលាចេញពីតំណែងជាអភិបាលក្រុងឡុងដ៍នៅឆ្នាំបន្ទាប់ ហើយក្រោយមក ចនសុនក៏ក្លាយជាបុគ្គលដ៏សំខាន់មួយនៃការបោះឆ្នោតចេញនៅក្នុងប្រជាមតិសមាជិកភាពសហភាពអឺរ៉ុបនៅក្នុងឆ្នាំ២០១៦។ បន្តិចមក ចនសុនក៏បានបម្រើការជារដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចការសហធនរដ្ឋឱ្យនាយករដ្ឋមន្រ្តីថ្មីគឺលោកស្រីតេរេសា មេ ហើយពីរឆ្នាំក្រោយមក លោកក៏លាចេញពីតំណែងដោយសារមានការរិះគុណជាខ្លាំងមកលើកិច្ចការប៊្រិស៊ីតនិងផែនការឆែកឺរបស់មេ។ បន្ទាប់មេបានលាលែងពីតំណែងក្នុងឆ្នាំ២០១៩ លោកបូរីស ចនសុនក៏ត្រូវបានគេបោះឆ្នោតជ្រើសរើសជាមេដឹកនាំគណបក្សអភិរក្សនិយមនិងតែងតាំងជានាយករដ្ឋមន្រ្តីថ្មី។ ការពន្យារសភារបស់លោកនៅខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានកាត់ក្តីដោយតុលាការកំពូលថា"ផ្ទុយពីច្បាប់"។[] នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០១៩ ចនសុនបានដឹកនាំគណបក្សអភិរក្សនិយមឈានទៅរកជ័យជម្នះដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៨៧ ដោយទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេបំផុតពីគណបក្សណាមួយចាប់តាំងពីឆ្នាំ១៩៧៩។ ទីបំផុត សហរាជាណាចក្រក៏បានដកខ្លួនចេញពីសហភាពអឺរ៉ុបក្រោមលក្ខខណ្ឌនៃកំណែទម្រង់ថ្មីនៃកិច្ចព្រមព្រៀងប៊្រិស៊ីត

ចនសុនគឺជាកិត្តិមជនដ៏ចម្រូងចម្រាសម្នាក់ទាំងខាងនយោបាយនិងសារព័ត៌មាន។ អ្នកគាំទ្រជាច្រើនបានសរសើរលោកថាជា បុគ្គលដ៏គួរឱ្យពេញចិត្ត ចូលចិត្តលេងសើច និងមានប្រជាប្រិយភាពខ្ពស់ ហើយមានសមត្ថភាពនយោបាយលើសលប់ពីនាយករដ្ឋមន្រ្តីមុនៗ។ ចំណែកបុគ្គលមួយចំនួនវិញបានរិះគុណលោកថាជា មនុស្សមិនស្មោះត្រង់ អ្នកនិយមវរជន និងបក្សពួកនិយម ហើយចេះប្រើពាក្យឈ្លើយៗ។

ដើមជីវិត

ឯកសារយោង

កំណត់សម្គាល់

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.