ប្រថិវេន្ទ្រវម៌្ម
From Wikipedia, the free encyclopedia
Remove ads
កុរុងប្រថិវេន្ទ្រវម៌្ម (អានថា: ប្រឹត-ថិ-វេន-ទ្រៈ-វ-រៈ-មៈ) (គ.ស ?-?) រជ្ជកាល (ប្រ.គ.ស ៥៥០-?) សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩) មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គ ព្រះនាមព្រះនាងមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមសម៌ន និង ដែលព្រះនាងត្រូវជាព្រះភគិនីនៃព្រះបាទភវវម៌្ម។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរបាសាក់/លាវ (K.៣៦៣) ព្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនា ដែលត្រូវជាព្រះអនុជនៃព្រះបាទភវវម៌្មទី១។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K. ៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖១៥° ២៧’ ជ, ១០១° ៤’ ក) ដែលបានផ្ដល់ព័ត៌មានមកថាព្រះបាទភវវម៌្មជាបុត្រនៃព្រះប្រថិវេន្ទ្រវម៌្ម និងជាព្រះនត្តានៃព្រះចក្រវរ្តិន រីឯសិលាចារឹកមួយទៀតមកពីបាកមូល (ปากมูล) នៅឧប្បល/ប្រទេសថៃ (K. ៤៩៦) បានឲ្យដឹងថាព្រះនាមនៃព្រះបិតាព្រះបាទវីរវម៌្មមានគោរម្យងារថា សាវ៌ភៅម។ សិលាចារឹកទាំងប៉ុន្មាននេះបានបញ្ជាក់ថាទឹកដីមួយភាគធំកាលណោះ បានគ្រប់គ្រងដោយបណ្ដាស្ដេចអស់ទាំងនេះ។ ព្រះបាទប្រថិវេន្ទ្រវម៌្ម ព្រះអង្គក៏អាចជាក្សត្របុរីមួយអង្គដែរ ប៉ុន្តែមិនដឹងឈ្មោះក្សត្របុរីនោះ រឺ ក៏ជាអ្នកស្នងរាជ្យពីព្រះបាទរុទ្រវម៌្ម រឺ ក៏មិនមែនទេ ព្រោះគ្មានសិលាចារឹកមួយណាផ្សេងទៀតមកបញ្ជាក់បន្ថែម។
Remove ads
Remove ads
ព្រះរាជពង្សាវលី
- ព្រះអយ្យកា ព្រះនាម កៅណ្ឌិន្យជយវម៌្ម និង ព្រះអយ្យកោគឺជាស្នំព្រះអយ្យការបស់ទ្រង់
- ព្រះបិតាព្រះនាម រុទ្រវម៌្ម អតីតព្រះមហាក្សត្រនគរភ្វូណាន
- ព្រះបិតុលា ព្រះនាម គុណវម៌្ម
- ព្រះភាតា គឺព្រះបាទវីរវម៌្ម
- ព្រះរាជបុត្រគឺព្រះបាទភវវម៌្មទី១
- ព្រះបាទមហេន្ទ្រវម៌្ម ត្រូវជាព្រះភាគិនេយ្យ ផង ត្រូវជាព្រះរាជបុត្រចុងផង
- ព្រះភាតា គឺព្រះបាទវីរវម៌្ម
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads