ប្រលេឡូក្រាម

From Wikipedia, the free encyclopedia

ប្រលេឡូក្រាម

Thumb ប្រលេឡូក្រាម ជាប្រភេទចតុកោណដែលមានជ្រុងស្រប ២ គូ។ គ្រប់ជ្រុងឈមនៃប្រលេឡូក្រាម (ជ្រុង ២ ដែលនៅឆ្ងាយ ផ្ទុយពីគ្នា និងមិនប៉ះគ្នា) តែងតែស្របគ្នានិងមានប្រវែងស្មើគ្នា នោះគ្រប់មុំឈមនៅក្នុងប្រលេឡូក្រាមនោះក៏មានរង្វាស់ស្មើគ្នា។ ពាក្យថា "ប្រលេឡូក្រាម" គឺបានមកពីពាក្យភាសាក្រិច "parallēló-grammon" ដែលមានន័យថា រាងនៃជ្រុងស្រប។

លក្ខណៈ

  • អង្កត់ទ្រូងរបស់ប្រលេឡូក្រាមកាត់គ្នាត្រង់ចំនុចកណ្តាល។ ចំនុចនោះជាផ្ចិតឆ្លុះផង និងជាទីប្រជុំទំងន់ផង។
  • ជ្រុងឈមគ្នា ស្របគ្នានិងមានប្រវែងស្មើគ្នា។
  • មុំឈមគ្នាមានប្រវែងស្មើគ្នា។
  • មុំជាប់គ្នាជាមុំបន្ថែមគ្នា
  • អង្កត់ទ្រូងទាំង២ខ័ណ្ឌចែកប្រលេឡួក្រាមជាត្រីកោណ៤ ដែលមានក្រលាផ្ទៃស្មើគ្នា។


លក្ខណៈសំគាល់

លក្ខណៈដូចរៀបរាប់តទៅនេះ មានលក្ខណៈគ្រប់គ្រាន់ស្មើគ្នា ក្នុងការបង្ហាញថាចតុកោណ ១ជាប្រលេឡួក្រាម។

  • ចតុកោណដែលមានជ្រុងឈមស្របគ្នា២ៗ។
  • ចតុកោណប៉ោងដែលមានជ្រុងឈមគ្នាមានប្រវែងស្មើគ្នា២ៗ។
  • ចតុកោណដែលមានអង្កត់ទ្រូងកាត់គ្នាត្រង់ចំនុចកណ្តាល។
  • ចតុកោណប៉ោងដែលមានមុំឈមគ្នាស្មើគ្នា២ៗ។
  • ចតុកោណប៉ោងដែលមានជ្រុងជាប់គ្នាជាមុំបន្ថែមគ្នា។
  • ABCD ជាប្រលេឡួក្រាមកាលណា


ចំនាំ

ចតុកោណស្មើ ចតុកោណកែង ការ៉េ ជាប្រលេឡូក្រាមពិសេស។


រូបមន្ត

Thumb

ក្រលាផ្ទៃ

បរិមាត្រ

ផ្សេងទៀត

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.