ប្រាសាទកំពង់ក្ដី

From Wikipedia, the free encyclopedia

Remove ads

ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំកំពង់ក្តី ស្រុកជីក្រែង ប្រាសាទប្រាប់ទិស ឬប្រាសាទកំពង់ក្ដី ស្ថិតនៅក្នុង​ភូមិប្រាសាទ ឃុំកំពង់ក្ដី ស្រុក​ជីក្រែង​ ខេត្តសៀមរាប។ ប្រាសាទនេះស្ថិតនៅ​ចម្ងាយប្រមាណជា​៧០០ម៉ែត្រ នៃទិស​អាគ្នេយ៍ស្ពានប្រាប់ទិស ឬស្ពានកំពង់ក្ដី។ លោក ហ្ស៊ក សឺដែស សន្និដានថាប្រាសាទនេះ​ប្រហែលជា​ទីតាំង​មន្ទីរពេទ្យ ឬអរោគ្យសាលាមួយ នៅក្នុងរាជ្យព្រះបាទ​ជ័យវម៌្មទេវទី៧។ ប្រាសាទនេះ មានតួប្រាង្គមួយ​រាងបួនជ្រុងស្មើ មានមណ្ឌបលយមកទិសខាងកើត។ មាន​ហោ​ត្រៃ​មួយ​ធ្វើពីថ្មបាយក្រៀម​ ស្ថិតនៅទិសអាគ្នេយ៍របស់ប្រាង្គ​ មានច្រកចូលពីទិស​ខាង​លិច​ កំពែង​រាងចតុកោណកែងធ្វើពីថ្មបាយក្រៀម។ នៅទីតាំងនេះ គេធ្លាប់រកឃើញ​សិលាចារឹក​ចំនួន​៣ផ្ទាំង មានចុះលេខបញ្ជី​ K.១៧០ K.១៧១ និង K.៧៦៩។ សិលាចារឹក​ដែល​យើង​យក​មកបង្ហាញនាពេលនេះ ជាសិលាចារឹក K.១៧១ ដែលចារ​នៅលើ​មេទ្វារ​ខាង​ត្បូង នៃច្រកចូលឬគោបុរៈខាងលិច។

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads