ប្រាសាទគក់ទ្រូង
From Wikipedia, the free encyclopedia
Remove ads
ប្រាសាទគក់ទ្រូងមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះកសាងឡើងក្នុងសម័យចេនឡា ដោយព្រះបាទឥសានវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៧ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនា។ ជារួមមក តាមការរៀបរាប់ខាងលើនេះ ប្រាសាទគក់ទ្រូង គឺអាចចាត់ទុកថាជាសំណង់ទោលមួយដែលស្ថិតនៅដោយឡែកពីក្រុមប្រាសាទសំខាន់ៗទាំងបី នៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលទំនងកសាងឡើងនៅស.វ.ទី៧ និងអាចចាត់ថ្នាក់ជារចនាបថសំបូរព្រៃគុក ក្នុងចន្លោះរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ឬព្រះបាទស្រីភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥៧)។ ដោយសារកង្វះព័ត៌មានសិលាចារឹក យើងមិនដឹងថាប្រាង្គដ៏សំខាន់នេះតម្កល់អាទិទេពណាមួយឡើយ។ ប៉ុន្តែ ដោយយោងទៅលើប្រហោងនៅកណ្តាលជើងទម្រដែលរកឃើញនៅផ្នែកខាងក្នុងប្រាសាទ (គភ៌គ្ឫហ) ប្រាសាទនេះទំនងតម្កល់ព្រះសិវលិង្គដូចប្រាសាទផ្សេងទៀតដែរ ដែលទំនងជាប្រាសាទក្នុងលទ្ធិសៃវនិយម ក្នុងនិកាយបាសុបត ឬនិកាយសៃវ។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads