ប្រាសាទគោករកា
From Wikipedia, the free encyclopedia
Remove ads
ប្រាសាទគោករកាមានទីតាំងស្ថិតនៅក្នុងភូមិរកា សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ប្រាសាទនេះត្រូវបានកសាយឡើងក្នុងសម័យអង្គរ ក្នុងរាជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងអំឡុងចុងសតវត្សរ៍ទី១២ ដែលជាមន្ទីរពេទ្យនៅក្នុងសម័យនេះ។ នៅក្នុងឯកសារមុនៗដែលសិក្សាដោយអ្នកស្រាវជ្រាវជនជាតិបារាំង គេច្រើនហៅប្រាសាទនេះថា “គោករកា” ប៉ុន្តែឈ្មោះនេះសព្វថ្ងៃពុំមានអ្នកស្រុកណាម្នាក់ស្គាល់ឡើយ ព្រោះអ្នកស្រុកហៅតៗគ្នាថា “ព្រះធាតុ” ឬ “ព្រះធាតុរកា”។ ពាក្យ “ព្រះធាតុ” ច្រើនតែជាពាក្យដែលគេហៅសំណង់ប្រាសាទប្រៀបប្រដូចទៅនឹងចេតិយ។ ព្រះធាតុរកា មានទីតាំងស្ថិតនៅភូមិរកា សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងមានចម្ងាយ៥០០ម៉ែត្រ ខាងត្បូងទួលដំរីស។ កន្លងមក ប្រាសាទនេះបានទាក់ទាញអ្នកស្រាវជ្រាវជាតិ និងបរទេសមកសិក្សាច្រើនណាស់ ចាប់តាំងពីដើមស.វ.ទី២០មក ដែលអ្នកស្រាវជ្រាវទាំងនោះមានដូចជា លោក Goerge Groslier ឆ្នាំ១៩២៤ លោក Henri Parmentier ឆ្នាំ១៩៣៥ លោក Goerge Coedès ឆ្នាំ១៩៥៣ លោកស្រី Mireille Bénisti ឆ្នាំ១៩៧៤, ១៩៧៧ លោក ម៉ក់ ភឿន ឆ្នាំ១៩៩៥ លោក បេ តៃសែ ឆ្នាំ២០០៣ និងលោក ភុំ រតនៈពិសិដ្ឋ ឆ្នាំ២០១៤។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads