ប្រាសាទជប់ពល

From Wikipedia, the free encyclopedia

Remove ads

ប្រាសាទជប់ពលស្ថិតនៅក្នុងភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ចំងាយ៣,៥គីឡូម៉ែត្រភាគឦសានពីទីរួមខេត្តតាកែវ។ រមណីដ្ឋាននេះ​គឺ​ជា​បុរាណដ្ឋាន​ដែល​គួរ​ជា​ទី​ចាប់​អារម្មណ៍ ដែលមានគួទឹក ទន្លេអ៊ុំ បារាយណ៍ជាដើម។ សព្វថ្ងៃនេះ ខេត្តតាកែវនៅសល់ប្រាសាទបុរាណមួយចំនួនតូច។ ប្រាសាទជប់ពលនេះមានរាងការ៉េ ជ្រុង​នីមួយៗ​មាន​កំពស់​ប្រមាណ​១៣​ម៉ែត្រ ធ្វើអំពីឥដ្ឋដែលសព្វថ្ងៃនេះ គេឃើញមាននៅសល់តែតួប្រាសាទផ្នែកខាងក្រោមប៉ុណ្ណោះ។ នៅជុំវិញប្រាសាទមានគូទឹកព័ទ្ធជុំវិញដែលមានទំហំ ១៣០ម × ១៥០ម ប្រកប​ដោយ​ទឹក​ថ្លា​ធ្វេង។ នៅក្នុងតំបន់នេះមានបុរាណដ្ឋានជាច្រើន ជាពិសេស​ប្រព័ន្ធធារាសាស្រ្ត​ដែល​បុព្វបុរស​ខ្មែរ​បាន​គិត​គូ​ដល់​ការងារ​កសិកម្ម​ជាចម្បង ក្នុងនោះមានស្រះស្រង់មួយមានទំហំ ៧ម × ១០០ម ដែលអ្នកស្រុកនិយមហៅថាទន្លេអ៊ុំ។

ទាក់ទងទៅនឹងការបិទរូងពស់ត្បាល់នេះ លោតបានបន្ថែម អោយដឹងទៀតថាកាលពីមុនសម័យអាណានិគមបារាំង លោកគ្រូសង្គ្រាជមួយអង្គចេះមន្តអាគមពូកែខ្លាំងអាចហៅពស់តូចធំគ្រប់ប្រភេទ។ ថ្ងៃមួយព្រះសង្ឃអង្គនេះបានប្រាប់ពុទ្ធបរិស័ទណាខ្លះចង់ឃើញពស់ត្បាល់?......ព្រះអង្គបានដាក់លក្ខខណ្ឌមិនអោយរត់ទេពេលពស់មកដល់។ បន្ទាប់ពីរៀបចំពិធីហៅរួចមកពស់ត្បាល់ ១គូបានចេញបង្ហាញខ្លួន ពេលនោះពុទ្ធបរិស័ទខ្លះភ័យខ្លាចក៏នាំគ្នារត់ភ្លេចបណ្ដាំលោកគ្រូ។ ក្រោយៗមកពស់ទាំងគូនេះចេះតែឧស្សាហ៏ចេញមកបង្ហាញខ្លួនបង្កការភ័យខ្លាចដល់អ្នកស្រុក លោកគ្រូសង្គ្រាជក៏សម្រេចចិត្តយកកង់រទេះលន និងថ្ម១ផ្ទាំងធំ បិទមាត់រូងជិតរហូតទល់សព្វថ្ងៃនេះទៅ។ គួរបញ្ជាក់ថាប្រាសាទជប់ពលបានកសាងឡើងតាំងពីសម័យព្រះបាទជ័យវរ្មន័ទី៧ ធ្វើឡើងពីថ្មបាយក្រៀមមានទំហំ៨ម៉ែត្រគុណ៨ម៉ែត្រកម្ពស់១៤ម៉ែត្រ។ ខាងក្នុងតួប្រាសាទមានថ្មតម្កល់យោនីនិងលិង្គព្រះឥសូរ។ ប៉ុន្តែប្រាសាទនេះបានរងនូវការខូចខាតផ្នែកខាងលើស្ទើរអស់ទៅហើយ។

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads