ប្រាសាទជ្រៃ

From Wikipedia, the free encyclopedia

ប្រាសាទជ្រៃ
Remove ads

ប្រាសាទជ្រៃមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រាសាទនេះនៅជិតប្រាសាទ N1 និង N17។ ប្រាសាទនេះកសាងឡើងក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី២ ក្នុងសម័យចេនឡា ក្នុងអំឡុងសតវត្សរ៍ទី៧ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនា។ ប្រាសាទជ្រៃ សាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាងកើត។ នៅផ្នែកខាងក្នុងប្រាសាទ គេតម្រៀបជាបន្ទប់មានរាងបួនជ្រុងទ្រវែង ដោយមានតម្រៀបជាពិតានភ្ជាប់គ្នាដោយថ្មភក់ព័ទ្ធជុំវិញ និងផ្នែកខាងលិចមានហ៊ឹងមួយធ្វើពីបន្ទះថ្មភក់ផ្តេកជាប់នឹងជញ្ជាំងរាងខ្ពស់បន្តិចដូចជាធ្នើរសម្រាប់ដាក់របស់ប្រើប្រាស់ផ្សេងៗឬអាចតម្កល់ទេពផង។ នៅផ្នែកខាងជើងនៃបន្ទប់ខាងក្នុងដដែល យើងឃើញមានសោមសូត្រមួយធ្វើពីថ្មភក់សម្រាប់ការបង្ហូរទឹកមន្តចេញទៅខាងក្រៅប្រាសាទដែលគេភ្ជាប់ដោយទបង្ហូរទឹកមួយ។ ជារួមមក តាមការរៀបរាប់អំពីក្បាច់លម្អស្ថាបត្យកម្ម និងសិលាចារឹករួចមក យើងអាចសន្និដ្ឋានថា ប្រាសាទជ្រៃ ទំនងកសាងឡើងនៅស.វ.ទី៧ ក្នុងចុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ឬដើមរជ្ជកាលព្រះបាទភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥១) ក្នុងទម្រង់រចនាបថព្រៃក្មេង (គ.ស.៦៣៥-៧០០) ឧទ្ទិសថ្វាយដល់អាទិទេពព្រះនាម “ស្រីរត្នេស្វរ” ដែលជាព្រះនាមម្យ៉ាងរបស់ព្រះឥសូរ នៃព្រហ្មញ្ញសាសនា៕

ព័ត៌មានសង្ខេប ប្រាសាទជ្រៃ ឬ N18, ឈ្មោះ: ...
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads