ប្រាសាទដំរីក្រាប

From Wikipedia, the free encyclopedia

Remove ads

ប្រាសាទដំរីក្រាបជាប្រាសាទមួយ ស្ថិតក្នុងផែនដីអតីតរាជធានីបុរាណមហិន្ទ្របពត៌នៅលើខ្នងភ្នំគូលែន។ បច្ចុប្បន្នប្រាសាទដំរីក្រាបមានទីតាំងស្ថិតនៅក្នុងភូមិអន្លុង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបប្រាសាទដំរីក្រាបត្រូវបានកសាងនៅចុងសតវត្សរ៍ទី៨ ដើមសតវត្សរ៍ទី៩ ដែលធ្វើអំពីឥដ្ឋមានតួប៉មបីសង់លើខឿនថ្មបាយក្រៀម។ ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទដំរីក្រាបមានតួប៉មពីរនៅសងខាងតួប៉មកណ្តាលបានរលំបាក់សល់មេទ្វារ និងមួយទៀតត្រឹមខឿន ចំណែកឯតួប៉មកណ្តាលមានសភាពល្អច្រើន។ រីឯហោជាងធ្វើអំពីឥដ្ឋបាក់ផ្នែគខ្លះ និងបន្សល់ស្លាកស្នាមបិទបាយអរ។ នៅផ្នែកខ្លះនៃតួប្រាសាទមានក្បាច់លម្អផ្សេងៗ។

លោក លឹម វណ្ណ​ច័ន្ទ បុរាណ​វិទូ បញ្ជាក់ថា​៖ «​ប្រាសាទដំរីក្រាប ត្រូវបាន​កសាង​នៅ​ចុង​សតវត្ស​ទី​៨ ដើម​សតវត្ស​ទី​៩ ដែល​ធ្វើ​អំពី​ឥដ្ឋ មាន​តួ​ប៉ម​បី​សង់​លើ​ខឿន​ថ្មបាយក្រៀម​»​។ បុរាណ​វិទូ​រូបនេះ បន្តថា ប្រាសាទដំរីក្រាប កសាង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​។​

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads