ប្រាសាទតាមុំ

From Wikipedia, the free encyclopedia

Remove ads

ប្រាសាទតាមុំមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះកសាងឡើងក្នុងសម័យចេនឡា ដោយព្រះបាទឥសានវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៧ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនា។

ព័ត៌មានសង្ខេប ប្រាសាទតាមុំ, ឈ្មោះ: ...

សូមបញ្ជាក់ថា ការសន្និដ្ឋានទាំងអម្បាលម៉ានរបស់លោក ចិន្ត ច័ន្តរតនា ក៏ពុំមានអ្វីរឹងមាំនោះឡើយ ព្រោះទេពនៅក្នុងព្រហ្មញ្ញសាសនាដែលអង្គុយនៅក្នុងកាយវិការមហារាជលីលាសន ជាលក្ខណៈធម្មតាទៅហើយ ពោល គឺព្រះសិវ ព្រះវិស្ណុ និងព្រះព្រហ្ម សុទ្ធសឹងមានកាយវិការអង្គុយបែបនេះដូចគ្នា។ ម្យ៉ាងទៀត កេតនភណ្ឌសំខាន់ៗដែលព្រះវិស្ណុកាន់ ដូចជា ខ្យងស័ង្ខ កងចក្រ ដំបង និងដុំមូល (ផែនដី) ក៏ពុំមានបង្ហាញនៅក្នុងចម្លាក់ទាំងនេះដែរ។ ពោល គឺសរុបមក យើងពិបាកកំណត់អត្តសញ្ញាណទេពទាំងអស់នៅក្នុងចម្លាក់វិមានអណ្តែតប្រាសាទតាមុំណាស់។

ជារួមមក ឆ្លងតាមការរៀបរាប់ខាងលើនេះ ប្រាសាទតាមុំ ឬជ្រូកគាស់ ឬឫស្សីរលៀក គឺជាសំណង់មួយដែលស្ថិតនៅជ្រុងឦសាននៃបរិវេណក្រុងឦសានបុរ នៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលទំនងកសាងឡើងនៅស.វ.ទី៧ ក្នុងចន្លោះរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ឬព្រះបាទស្រីភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥៧)។ ដោយសារកង្វះព័ត៌មានសិលាចារឹក និងការលំបាកក្នុងការកំណត់អត្តសញ្ញាណទេពនៅក្នុងចម្លាក់វិមានអណ្តែត យើងមិនដឹងថាប្រាង្គដ៏សំខាន់នេះតម្កល់អាទិទេពណាមួយឡើយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ យោងទៅតាមប្រាង្គបាក់បែកតូចមួយដែលស្ថិតនៅទិសពាយព្យ យើងអាចសន្និដ្ឋានថា ប្រាសាទនេះកសាងឡើងជា ២ ដំណាក់កាលផ្សេងគ្នា ពោល គឺដំណាក់កាលដំបូង គេសង់សំណង់ទោលសំខាន់មួយមានរាងបួនជ្រុងទ្រវែង អមដោយកំពែងព័ទ្ធជុំវិញ និងដំណាក់កាលបន្ទាប់ស្ថាបត្យករទំនងមានបំណងកសាងសំណង់រណបតូចៗចំនួន ៤ ទៀតនៅអនុទិសនៃសំណង់សំខាន់ ដែលមានលក្ខណៈដូចគ្នាទៅនឹងក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) និងក្រុមប្រាសាទត្រពាំងរពាក់។

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads