ប្រាសាទត្នោតជុំខាងជើង

From Wikipedia, the free encyclopedia

Remove ads

ប្រាសាទត្នោតជុំខាងជើងមានទីតាំងស្ថិតនៅក្នុងភូមិត្នោតជុំ៤ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រាសាទនេះត្រូវបានកសាងនៅក្នុងសម័យចេនឡា ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ ក្នុងអំឡុងសតវត្សរ៍ទី៧ ឧទ្ទិសដល់ព្រាហ្មណ៍សាសនា។ គុកជើង គឺជាឈ្មោះដែលអ្នកស្រុកហៅសព្វថ្ងៃ ដ្បិត គុក គឺមានន័យថា “ប្រាសាទ” ហើយជើង គឺ​​សំដៅលើប្រាសាទនេះស្ថិតនៅទិសខាងជើងភូមិ។ អ្នកស្រាវជ្រាវខ្លះហៅប្រាសាទ​នេះ​ថា “ប្រាសាទកំបុត”​ ដ្បិតពាក្យនេះសំដៅលើកំពូលប្រាសាទនេះបាក់បែកអស់។ គុកជើង មាន​ទីតាំងស្ថិតនៅភូមិត្នោតជុំទី៤ ឃុំ​ត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ កន្លងមកមានអ្នកស្រាវ​ជ្រាវជាច្រើន ដែលធ្លាប់បានមកសិក្សាស្រាវជ្រាវនៅប្រាសាទនេះ ហើយចាប់ផ្តើមឡើងដំបូងដោយអ្នកស្រាវ​ជ្រាវជនជាតិបារាំង គឺលោក Étinne Aymonier។ ក្រោយមកក៏មានអ្នកបុរាណវិទូ អ្នកប្រវត្តិសិល្បៈ និងសិលាចារឹកជាច្រើននាក់ទៀតមកសិក្សាបន្ថែម។

ព័ត៌មានសង្ខេប ប្រាសាទត្នោតជុំខាងជើង, ឈ្មោះ: ...
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads